ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត​ អ​.​ស​.​ប ! ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថា​ត្រៀម​ជួប​លោក​គី​ម​ ជុង​អ៊ុ​ន

7 ខែ មុន

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា អះអាង​កាលពី​ថ្ងៃ​ទី ១៩​កញ្ញា​ក្នុង​មហា​

ប្រទេស​ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា អះអាង​កាលពី​ថ្ងៃ​ទី ១៩​កញ្ញា​ក្នុង​មហា​សន្និបាត​ អ​.​ស​.​ប ពី​ការ​តាំងចិត្ត​របស់​លោក​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន ដែល​ការ​ខិតចូល​ជិត​គ្នា​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយរ​ស្ស៊ី​ នាំ​ឲ្យ​មានការ​ភ័.យ​ខ្លា.ច​ពី​កិច្ចសហការ​គ្នា​ខាង​យោធា​រវាង​របប​ឯកោ​ទាំង​២​នេះ​។

នៅ​លើ​វេទិកា​ អ​.​ស​.​ប លោក​គី​ស៊ី​​ដា​ថ្លែង​ថា នយោបាយ​របស់​ជប៉ុន​លើ​កូរ៉េ​ខាងជើង​ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​។ ជប៉ុន​ចង់​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងជើង​។ ក្នុង​ទស្សនវិស័យ​នៃ​ការ​បើក​សករាជ​ថ្មី​មួយ​រួម​គ្នា ខ្ញុំ​ចង់​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ខ្ញុំ ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​ទល់មុខ​គ្នា​ទោះបី​នៅ​ពេល​ណា​និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ លោក​បញ្ជាក់​ថា​ចង់​រៀបចំ​ការ​ពិភាក្សា​គ្នា​កម្រិត​ខ្ពស់ ក្រោម​ការ​ពិនិត្យ​របស់​លោក​ដើម្បី​អាច​រៀប​ចំការ​ជួប​គ្នា​កំពូល​នេះ​ឲ្យ​បាន​ឆាប់​។

អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្លាប់់​គូសបញ្ជាក់​រួច​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា លោក​គី​ស៊ី​ដា​ត្រៀម​ជួប​លោក​គី​ម​ជុង​អ៊ុ​ន​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន ។ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ជូ​នី​ជី​រ៉ូ​កូ​អ៊ី​​ហ្សូ​មី ធ្លាប់​ទៅ​កាន់​កូរ៉េ​ខាងជើង​២​លើក ដើម្បី​ជួប​ជាមួយ​លោក​គី​ម​ជុង​អ៊ី​ល ​បិតា​លោក​គី​ម​ជុង​អ៊ុ​ន​។ ការ​ជួប​គ្នា​នោះ​លើក​ទី​មួយ​កាលពី​ឆ្នាំ​២០០២ អាច​សម្រេច​បានការ​ធ្វើ​មាតុភូមិនិវត្តន៍ ជនជាតិ​ជប៉ុន​៥​នាក់​ដែល​ត្រូវ​ចាប់ពង្រត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ