ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ សន្យាបង្កើនវិធានការធានា​សន្តិសុខ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​បន្ទាប់​ពី​ការ​លើកលែង​ទិដ្ឋាការ  

1 ឆ្នាំ មុន

រដ្ឋាភិបាល​ថៃ​បាន​សន្យា​បង្កើន​វិធានការ​សន្តិសុខ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ចិន ខណៈ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​នឹង​ចូល​ជាធរមាន​នៅ​សប្តាហ៍​ក្រោយ។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីសប្តាហ៍មុន ស្ថានទូតចិនបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួនសប្បាយចិត្តចំពោះចំណាត់ការរបស់ប្រទេសថៃក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរចិន និងគាំទ្រគម្រោងនេះ។ …

រដ្ឋាភិបាល​ថៃ​បាន​សន្យា​បង្កើន​វិធានការ​សន្តិសុខ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ចិន ខណៈ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​នឹង​ចូល​ជាធរមាន​នៅ​សប្តាហ៍​ក្រោយ។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីសប្តាហ៍មុន ស្ថានទូតចិនបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួនសប្បាយចិត្តចំពោះចំណាត់ការរបស់ប្រទេសថៃក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរចិន និងគាំទ្រគម្រោងនេះ។  ទោះ​ជា​យ៉ាង​ណា ពួកគេបាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​បង្កើន​វិធានការ​ការពារសុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន។ 

អ្នកទេសចរចិនអាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការចាប់ពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី២៩ ខែកុម្ភៈឆ្នាំក្រោយបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មីកាលពីសប្តាហ៍មុន។ 

របាយការណ៍កាលពីថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថាជនជាតិចិនមួយចំនួនត្រូវបានចាប់ជំរិតពេលកំពុងធ្វើដំណើរក្នុងប្រទេសថៃ ដែលធ្វើឱ្យពួកគេមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ នេះបើតាមការលើកឡើងរបស់លោកស្រី Kanchana Patarachoke អ្នកនាំពាក្យក្រសួងការបរទេសថៃ ដែលត្រូវបានដកស្រង់ដោយកាសែតបាងកកប៉ុស្តិ៍។ 

លោកស្រី Patarachoke បន្ថែមថា ប្រទេសថៃនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពរបស់ជនជាតិចិន ក៏ដូចជាភ្ញៀវទេសចរមកពីគ្រប់ប្រទេសផ្សេងទៀតផងដែរ។ 

ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ប្រទេសថៃបានស្វាគមន៍ជនជាតិចិនប្រមាណ ២លាននាក់ ដែលជិតពាក់កណ្តាលនៃគោលដៅចំនួន ៥ លាននាក់ក្នុងឆ្នាំនេះ។ មុនពេលជំងឺរាតត្បាត ភ្ញៀវទេសចរចិនគឺជាទីផ្សារដ៏ធំបំផុតនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនជាង ១១លាននាក់បានមកទេសចរណ៍ប្រទេសថៃ ដែលស្មើនឹងជាងមួយភាគបួននៃចំនួនភ្ញៀវបរទេសសរុបរបស់ខ្លួន៕