ពិធីទូងស្គរអបអរដែលរមណីយដ្ឋានប្រាសាទកោះកេរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ខេត្តសៀមរាប ៖ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានមាន ប្រសាសន៍ដឹង កាលពីរសៀលថ្ងៃទី១៩…
ខេត្តសៀមរាប ៖ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានមាន ប្រសាសន៍ដឹង កាលពីរសៀលថ្ងៃទី១៩…
ខេត្តសៀមរាប ៖ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានមាន ប្រសាសន៍ដឹង កាលពីរសៀលថ្ងៃទី១៩ កញ្ញា ថា ដោយអនុវត្តតាមការណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាឱ្យរៀបចំវាយគងជួង រគាំង ទូងស្គរ និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀន មានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ដើម្បីជាការចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ«រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ គួរបញ្ជាក់ថា ៖ តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក
លោកប្រធានមន្ទីរធម្មការខេត្តសៀមរាបបានបញ្ជាក់ទៀតថា នៅខេត្តសៀមរាបមានការគោះស្គរជាលក្ខណៈទ្រង់ទ្រាយធំចំនួនពីរវត្ត ក្នុងនោះ សម្ដេចសង្ឃពិន សែម គឺព្រះអង្គបានគោះស្គរដោយផ្ទាល់តែម្ដង ។
សូមរំលឹកថា ទិវាជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូបានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ដូច្នេះ ក្រសួងក៏សូមឱ្យលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី និងតាមបណ្តាខេត្ត ត្រូវសហការឱ្យបានជិតស្និទ្ធបំផុតជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាន ដែលត្រូវនឹងថ្ងៃទី២០ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៧និង០០នាទីព្រឹក ឱ្យបានព្រមៗគ្នា កុំបីអាក់ខានឡើយ ។
ចែករំលែកព័តមាននេះ