ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Elon Musk គ្រោងនឹងគិតថ្លៃសេវាប្រចាំខែចំពោះអ្នកប្រើប្រាស់កម្មវិធី X

1 ឆ្នាំ មុន

(អន្តរជាតិ)៖ វេទិកាអនឡាញ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter អាចនឹងគិតថ្លៃសេវាប្រចាំខែសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ក្រោយពីមហាសេដ្ឋី Elon Musk បាននិយាយដោយលើកឡើងពីតម្រូវការកាត់បន្ថយគណនី…

(អន្តរជាតិ)៖ វេទិកាអនឡាញ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter អាចនឹងគិតថ្លៃសេវាប្រចាំខែសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ក្រោយពីមហាសេដ្ឋី Elon Musk បាននិយាយដោយលើកឡើងពីតម្រូវការកាត់បន្ថយគណនី bots ។

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានធ្វើការផ្លាស់ប្តូរជាច្រើនចាប់តាំងពីបានកាន់កាប់ X នេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែតុលាឆ្នាំមុន។

ដោយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក Elon Musk បាន​បង្ក​ការ​ខឹងសម្បារ​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​លោក​បាន​អះអាង​ថា​ការ​គិត​ថ្លៃ​បន្ថែម​សម្រាប់​អ្នក​ប្រើ​ទាំងអស់​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គណនី Bots។

លោក Musk បានបង្ហាញផែនការរបស់គាត់ក្នុងការគិតថ្លៃអ្នកប្រើប្រាស់ក្នុងអំឡុងពេល សន្ទនាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។

មហាសេដ្ឋីរូបនេះបាននិយាយថា «ខ្ញុំចង់និយាយថាហេតុផលដ៏សំខាន់បំផុតតែមួយគត់ដែលយើងកំពុងឆ្ពោះទៅរកការបង់ប្រាក់ប្រចាំខែតិចតួចសម្រាប់ការប្រើប្រាស់ប្រព័ន្ធ X គឺថាវាជាវិធីតែមួយគត់ដែលខ្ញុំអាចគិតដើម្បីប្រយុទ្ធប្រឆាំងនឹងលំហូរចូលនៃការប្រើប្រាស់ bots»

ខណៈពេលដែលព័ត៌មានលម្អិតបន្ថែមនៅតែមិនច្បាស់លាស់ អ្នកប្រើប្រាស់កម្មវិធី X ដែលពីមុនជា Twitterខឹងសម្បាររហូតមានការលើកឡើងថានឹងលុបកម្មវិធីចោលប្រសិនបើជាមានការគិតលុយ៕