ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ផ្ដាំ​ទៅ​អ្នកវិភាគ​មួយ​ចំនួន មាន​ស្មារតី​ជាតិនិយម​ខ្លះ​ផង​“​កម្ពុជា​ចេះ​គិត​ហើយ​”

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្ដាំ​ទៅ​អ្នកវិភាគ​មួយ​ចំនួន ដោយ​សុំ​ឲ្យ​មាន​ស្មារតី​ជាតិនិយម​ខ្លះ​ផង ​កុំ​បាន​តែ​វាយប្រហារ​ខុសការ​ពិត ​។…

រាជធានី​ភ្នំពេញ ​៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្ដាំ​ទៅ​អ្នកវិភាគ​មួយ​ចំនួន ដោយ​សុំ​ឲ្យ​មាន​ស្មារតី​ជាតិនិយម​ខ្លះ​ផង ​កុំ​បាន​តែ​វាយប្រហារ​ខុសការ​ពិត ​។

ការ​អះអាង​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​អ្នកខ្លះលើកឡើង​ថា ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​កម្ពុជា ថ្ងៃ​ណាមួយ​បាត់​បងអ​ធិប​តេ​យ្យ​ភាព។ ពាក់ព័ន្ធ​ការ​លើក​ឡើង​នេះ​ដែរ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​បាន​តប​វិញ​យ៉ាង​ខ្លី​ថា ​“​កម្ពុជា​ចេះ​គិត​ហើយ​” ។

ថ្លែង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន កម្មករនិយោជិក ជិត​២​ម៉ឺន​នាក់ នៅ​ក្នុងស្រុកបាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា​នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ៖ «​អ្នកខ្លះ គេ​មក​ព្រមាន​ខ្ញុំ គេ​ថា​ទំនាក់ទំនង​ជាមួយ​ចិន នឹង​ធ្វើ​ឲ្យ​ថ្ងៃ​ណាមួយ កម្ពុជាបាត់បង់អធិបតេ​យ្យ​ភាព ខ្ញុំ​ថា ​កម្ពុជា​ចេះ​គិត​ហើយ ខ្ញុំ​មានកូន កូន​របស់ខ្ញុំ​ នឹង​បង្កើតកូន ខ្ញុំ​នឹង​មាន​ចៅ.. ចៅទួត ចៅលួត​ចៅលា រាប់​សិប​ឆ្នាំ​តទៅ​មុខ​ទៀត ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្មែរ​ខ្ញុំ ថ្ងៃ​ណាមួយ​ត្រូវ​បាត់​អត្តសញ្ញាណ ឬ​មួយ​គេ​ជា​ជនជាតិ​ខ្មែរ នៅ​ក្រោម​រណប បរទេស​ណាមួយ​ទេ មិន​អាច​ធ្វើ​បាន​ទេ សម្ដេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​យើង ​ក៏​ដូច​គ្នា មិន​ឲ្យ​បាត់​អធិបតេយ្យភាព ឯករាជ្យ​ភាព​» ទេ។

សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​ប្រមុខ​រាជរដ្ឋាភិបាល ក៏​បាន​គូសបញ្ជាក់​ថា​ ៖ «ផ្ដាំ​ទៅ​អ្នកវិភាគ​មួយ​ចំនួន ដោយសុំ​ឲ្យ​មាន​ស្មារតី​ជាតិនិយម​ខ្លះ​ផង វាយប្រហារ​ចំណុចខ្សោយរ​ដ្ឋា​ភិ​បាល​ ក៏​វាយ​ចុះ ​ប៉ុន្តែ​គួរ​គិត​ពី​អ្វី ​ដែល​ផ្ដល់​ផល​ប្រ​យោជន៍​ឲ្យ​ប្រជាជន​ផ្ទាល់ និង​ចេះ​លើក​សរសើរ ខ្លះ​ផង​» ​។

សម្ដេច​ធិ​បតី​បន្ត​ថា កម្ពុជា​ចូល​ប្រជុំ​ជាមួយ​មិត្ត​បរទេស ក្នុង​ស្មារតី​គោរព​អធិបតេយ្យ និង​គោរព​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ស្មើមុខស្មើមាត់​មិន​ថា​ ប្រទេស​តូច​ប្រទេស​ធំ។ សម្ដេច​ថា ប្រទេស​តូច​កម្ពុជា នៅ​អង្គុយ​ទល់មុខ​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង ទល់​មុខ​ប្រ​ធាន​សភា​ចិន ទល់មុខ​នាយក​រដ្ឋមន្ត្រី​ចិន ជប៉ុន និង​ប្រធានាធិបតី​កូរ៉េ ដើម្បី​ស្មើភាព​គ្នា ចរចា​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យភាព​មួយ ដែល​ចេញ​ទៅ​ការពារ​ផល​ប្រ​យោ​ជន៍​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេចធិ​បតី​ បានបន្ថែម​ថា សម្តេច​ប្រឹង​ទាក់​ម៉ូយ ​មិន​មែន​ត្រឹមតែ​ក្នុង​ប្រទេស​ទេ គឺ​ប្រឹងដល់​ក្រៅប្រទេស​ទៀត ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ មុនទាក់​ម៉ូយ​នៅ​ចិន ជួប​ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ចិន របស់​ស​ម្ដេច ​គឺ​ដើម្បី​បញ្ជាក់​ជំហរ នៃ​គោលនយោបាយ​របស់​កម្ពុជា ដោយ​ប្រកាន់​ជំហរ​និរន្តរភាព និងសង្គតិភាព ជាមួយ​គោលនយោបាយ​របស់​បក្ស​ប្រជាជន ដែល​មាន​ពី​មុន​មក ឈរ​លើមូលដ្ឋា​ន​អធិបតេយ្យភាព ឯករាជ្យ​ភាព ​ផ្អែក​លើ​ច្បាប់ អនុវត្ត​ដោយ​ភាព​ច្នៃប្រឌិត វៃឆ្លាត និង​តម្ក​ល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ នេះ​ជា​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា ជាមួយ​គ្រប់​ប្រ ទេស​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ