ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ រឿង​សន្តិសុខ​ជាតិ “​បើ​មិនដឹង កុំ​ចង់​ដឹង បើ​គ្មាន​សិទ្ធិ​ដឹង កុំ​ទារ​គេ​ចង់​ដឹង​”

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តតាកែវ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ពាក់ព័ន្ធ​ទៅ​នឹង​ទិន្នន័យ​សន្តិសុខ​ជាតិ ថា​៖…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តតាកែវ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ពាក់ព័ន្ធ​ទៅ​នឹង​ទិន្នន័យ​សន្តិសុខ​ជាតិ ថា​៖ “​បើ​មិនដឹង កុំ​ចង់​ដឹង បើ​គ្មាន​សិទ្ធិ​ដឹង កុំ​ទារ​គេ​ចង់​ដឹង​” ។

ការ​លើក​ឡើង​បែប​នេះ នៅ​ក្នុ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ជិត ២​ម៉ឺន​នាក់ នៅ​ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ។

ការ​បញ្ជាក់​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​ន័យ​ណែនាំ​ទៅ​ស្ថាប័ន​ក្រសួង​ផ្សេង​ទៀត កុំ​ឲ្យ​ចង់​ដឹង​ចង់​ឮ ពី​សន្តិសុខ​ជាតិ បើ​គេ​មិន​ឲ្យ​ដឹង ក្រោយ​សម្តេច បាន​បញ្ជា​ឲ្យ​ធ្វើ​លិខិតឆ្លងដែន សម្រាប់​ពលករ​ខ្មែរ កំពុងធ្វើការ​នៅ​ក្រៅប្រទេស ដែល​មានការ​ចូលរួម ពី​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ។

ក្នុង​ជំនួប​សំណេះសំណាល ដូច​សព្វមួយដង នា​ពេល​កន្លង​មកនេះ គឺ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ជា​ហូរហែរ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជាតិ ប្រយោជន៍​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ក្រុម​វិនិយោគិន​ពិសេស​នៅ​ពេល​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិន កាលពី​ពេល​កន្លង​មកនេះ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បាន​លើក​ឡើង ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​លិខិតឆ្លងដែន ដល់​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ថា កុំ​ឲ្យ​ព្រួយបារម្ភ ចំពោះ​តម្លៃ នៃ​ការ​ធ្វើ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​គិតគូរ​ពី​ពេលវេលា នៃ​ការ​ធ្វើ​មិន​ឲ្យ​យូរ​ពេក​នោះ​ទេ ។ ប៉ុន្តែ​សម្តេច​ក៏​ផ្តាំ ទៅ​ភាគី​ពាក់ព័ន្ធ អំពី​បញ្ហា​សន្តិសុខ​ជាតិ ធ្វើ​យ៉ាងណា ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​។ ក្នុង​នោះ​ក្រសួង​ការងារ ក៏​មាន​ភារកិច្ច ជួយ​លើ​របៀបរបប​ការងារ យក​លិខិតឆ្លងដែន​ផង​ដែរ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ខាង​អត្តសញ្ញាណ​កម្ម គឺជា​អ្នក​ទទួលខុសត្រូវ ទៅ​លើ​កិច្ច​ការងារ​ទិន្នន័យ ជាមួយនឹង​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​ជាដើម ដើម្បី​ជួយ​សម្របសម្រួល ប៉ុន្តែ​មិន​ត្រូវ​លូកដៃ​ចូល​កិច្ច​ការងារ​ជំនាញ​ទេ ។

នៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រ​សួ​ស​ស្ថាប័ន​ពាក់ព័ន្ធ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី សង្កត់​ថា ៖ “​ការងារ​នេះ ទាក់ទង​ទៅ​នឹង​សន្តិសុខ​ជាតិ “​រឿង​ទិន្នន័យ​ស្ថាប័ន ដែល​ដឹង បានដឹង បើ​មិនដឹង កុំ​ចង់​ដឹង បើ​គ្មាន​សិទ្ធិ​ដឹង កុំ​ទារ​គេ​ចង់​ដឹង បញ្ជាក់​ឲ្យ​ច្បាស់​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ