ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​មេ​តុងទីន អឿ​ន ម៉ូ​លី​កា ដាក់​ពន្ធ​នាគារ​កំណត់៣​ឆ្នាំ​កន្លះ និង​សំណង​ដើមបណ្តឹង​រដ្ឋប្បវេណី​ជាង៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

7 ខែ មុន

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេ​តុងទីន​រូប​ស្រល់​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់ ៣​ឆ្នាំ​កន្លះ និង​សង​សំណង​ដើមបណ្តឹង​រដ្ឋប្បវេណី​ជាង ៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត ៣០​លាន​រៀល ដែល​មាន​២​សំណុំរឿង​សុទ្ធតែ​ចេញ​ស្អែក​ស្អុយ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេ​តុងទីន​រូប​ស្រល់​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់ ៣​ឆ្នាំ​កន្លះ និង​សង​សំណង​ដើមបណ្តឹង​រដ្ឋប្បវេណី​ជាង ៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត ៣០​លាន​រៀល ដែល​មាន​២​សំណុំរឿង​សុទ្ធតែ​ចេញ​ស្អែក​ស្អុយ ។

សាលក្រម​បាន​ប្រកាស​ឡើងជា​សាធារណៈ ដោយ​លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ។

សាលក្រម​បាន​ប្រកាស​ចំពោះ​មុខ​ជន ជាប់ចោទ​ឈ្មោះ អឿ​ន ម៉ូ​លី​កា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ ជា​មេ​តុងទីន លើ​សំណុំរឿង​ចំនួន​២ បទល្មើស ៖

សំណុំរឿង​ទី​១. សាលក្រម​បាន​ផ្ត​ន្ទ​ទោស​ជនជាប់ចោទ​ឈ្មោះ អឿ​ន ម៉ូ​លី​កា ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ បង្គាប់​ឲ្យ​សង​សំណង​ទៅ​បណ្តឹងរដ្ឋប្បវេណី​ចំនួន ៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត​ចំនួន ២០​លាន​រៀល ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​សែក​ស្អុយ​) ។

សំណុំរឿង​ទី​២. សាលក្រម​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ អឿ​ន ម៉ូ​លី​កា ដាក់​ពន្ធនាគារ​កំណត់ ១៨​ខែ សង​សំណង​ទៅ​បណ្តឹងរដ្ឋប្បវេណី​ចំនួន ៦,៥០០​ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​សែក​ស្អុយ​) ដូច​គ្នា ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេ​តុងទីន​ឈ្មោះ អឿ​ន ម៉ូ​លី​កា ដាក់​ពន្ធនាគារ(​ម​២)​ព្រៃ​.​ស ជា​បណ្ដោះ​អាសន្ន ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដោយ​ចេញ​សែក​ស្អុយ លើ​ទឹ​ប្រាក់​ប្រមាណ ៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថា​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ ។

បន្ទាប់​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​រួច​មក មេ​តុងទីន​រូប​ស្រស់​នោះ ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជន​ត្រូវ​ចោទ​មានឈ្មោះ អឿ​ន ម៉ូ​លី​កា ភេទ​ស្រី អាយុ​២៧ឆ្នាំ មុខរបរ​ជា អ្នក​រកស៊ី ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​លេខ បុរី​វ៉ា​រី​ណា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់ ពី​បទ​ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​ប្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ