ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​វា.យប្រហារ​ដោយ​ដ្រូ​ន​លើ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា រុ​ស្ស៊ី​បាន​ប្រើ​បណ្ដា​ដ្រូ​ន​វាយប្រហារ​មុន​ពេល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា រុ​ស្ស៊ី​បាន​ប្រើ​បណ្ដា​ដ្រូ​ន​វាយប្រហារ​មុន​ពេល​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩​ក​ញ​លើ​ទីក្រុង​LVIV​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ដោយ​អភិបាលក្រុង​នោះ​រៀបរាប់​ពី​ភ្លើង​ឆេះ​ឃ្លាំង​មួយ​ខណៈ​ស្នូរ​ផ្ទុះ​នានា​បាន​លាន់ឮ​។

ដ្រូ​ន​បាន​បញ្ជូន​មក​ជា​ច្រើន​លើក​ជាមួយ​ការ​លាន់ឮ​នៃ​ស្នូរ​ផ្ទុះ​នានា និង​ពី​ចលនា​នៃ​បណ្ដា​រថយន្ត​ធុន​ធ្ងន់ តាម​ដង​វិ​ថី​នានា​ក្នុង​ពេល​ម៉ោង​បម្រាម​គោ​ចរណ៍​។ តាម​តេ​ឡេ​ក្រាម​អភិបាលក្រុង​នេះ​ស្ថិត​នៅ​ក្បែរ​ប្រទេស​ប៉ូ​ឡូញ លោក​អាន​ឌ្រី​ស៊ី​សា​ដូ​វ​យី​សរសេរ​ថា ផ្នែក​ការពារ​អាកាស​បាន​ធ្វើ​សកម្មភាព​ក្នុង​តំបន់​យើង ហើយ​ដ្រូ​ន​ដទៃ​ៗ​ទៀត​កំពុង​បន្ត​ហោះ​សំដៅ​មក​។ លោក​អំពាវនាវ​ដល់​ប្រជាជន ឲ្យ​ស្ថិត​ក្នុង​ជម្រក ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​វាយប្រហារ​លើក​ទី​២​ទៀត​។ រុ​ស្ស៊ី​តាម​ធម្មតា​តែង​ប្រើប្រាស់​ញឹកញាប់​ដ្រូ​ន​ប្រភេទ​SHAHED ផលិត​នៅ​អ៊ី​រ៉​ង់​ដើម្បី​វាយប្រហារ​លើ​ទីក្រុង​ទាំងឡាយ​របស់​អ៊ុយ​ក្រែ​ន​។

ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វិញ ពេល​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក​អា​មេ​រិ​ក ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៧៨​របស់​អ​.​ស​.​ប នា​យប់​ថ្ងៃ​ទី​១៨​កញ្ញា​បាន​មក​កាន់​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​នោះ សួរសុខទុក្ខ​បណ្ដា​ទាហាន​របស់​លោក​ដែល​រង​របួសធ្ងន់ បញ្ជូន​មក​ព្យាបាល​នៅ​ទីនោះ ហើយ​លោក​បាន​លើកទឹកចិត្ត​ពួក​គេ​ក្រោយ​ជា​របួស វិល​ត្រឡប់​មក​ប្រទេស​វិញ​ឲ្យ​បាន​ឆាប់ ជួយ​ច្បាំង​យកឈ្នះ​លើ​រុ​ស្ស៊ី​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ