ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​បឺស​១​គ្រឿង​ក្រឡា.ប់​ធ្លា.ក់​ជ្រោះ​ជ្រៅ​មួយកន្លែង​ ​នៅ​​ភាគ​ខាងត្បូង​ប៉េ​រូ​ ស្លា.ប់​​​២៥​នាក់​

10 ខែ មុន

ប្រទេស​ប៉េ​រូ ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​ ក្នុង​​នោះ​មាន​កុមារ​២​នាក់

ប្រទេស​ប៉េ​រូ ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​ ក្នុង​​នោះ​មាន​កុមារ​២​នាក់ បាន​ត្រូវ​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បឺស​១​គ្រឿង​ក្រឡា.ប់​ធ្លាក់​ជ្រោះ​ជ្រៅ​មួយ ក្នុង​តំបន់​HUANCAVELICA​ភាគ​ខាងត្បូង​ប៉េ​រូ​។

កាលពី​យប់​ថ្ងៃ​ទី​១៨​កញ្ញា​អាជ្ញាធរ​ប្រកាស​ពី​តុល្យការ​ថ្មី​នេះ​នៃ​ជន​រង​គ្រោះ​។ តុល្យការ​ដំបូង​របស់​ប៉ូលិស​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​២០​នាក់ និង​៣៥​នាក់​រង​របួស​។ បន្តិច​ក្រោយមក​តាម​សេចក្ដី​ប្រកាស​មួយ ក្រសួងសុខាភិបាល​អះអាង​ពី​ចំនួន​អ្នក​ស្លា.ប់​ថា​មាន​២៤​នាក់​។ ទីបំផុត​នា​ថ្ងៃ​ទី​១៨​កញ្ញា​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​២៥​នាក់​និង​អ្នក​របួស​៣៤​នាក់​។

គ្រោះថ្នាក់​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៧​មក​១៨​កញ្ញា ពេល​រថយន្ត​បឺស​នេះ​ដឹក​អ្នកដំណើរ​ជាង​៥០​នាក់ ចេញពី​ក្រុង​ហ៊ូ​អាន​តា​ទៅ​កាន់​ក្រុង​ហ៊ូ​អាន​កា​យ៉ូ ក្រឡាប់.​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ក្នុង​ជ្រោះ​។ បណ្ដា​រូបភាព​តាម​បណ្ដាញ​សង្គម​បង្ហាញ​រថយន្ត​បឺស​នោះ​រង​ការ​ខូចខាត​ក្រឡា.ប់​ដេក​នៅ​ជិត​ជ្រោះ​មួយ​។ បណ្ដា​បំណែក​និង​របស់របរ​ផ្ទាល់ខ្លួន រាយ​ប៉ាយ​ជុំវិញ​រថយន្ត​នោះ​។

ប្រធានាធិបតី​ប៉េ​រូ​លោកស្រី​ឌី​ណា​បូ​លូ​អា​តេ ដែល​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៧៨ របស់​អ​.​ស​.​ប បាន​សម្ដែង​ការ​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ