ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​អ៊ី​រ៉​ង់​ដោះ​ដូរ​អ្នកទោស​គ្នា​ជាមួយ​ការ​លុប​ចោល​ការ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​អ៊ី​រ៉​ង់៦​ពាន់​លាន​ដុល្លារ

7 ខែ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ក្រោយ​ការ​រង់​ចំ​អស់​ពេល​ច្រើន​ខែ ទីបំផុត អ៊ី​រ៉​ង់​ប្រកាស​ពី​ការ​ដោះ​ដូរ​អ្នក

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ក្រោយ​ការ​រង់​ចំ​អស់​ពេល​ច្រើន​ខែ ទីបំផុត អ៊ី​រ៉​ង់​ប្រកាស​ពី​ការ​ដោះ​ដូរ​អ្នកទោស​គ្នា រវាង​អ៊ី​​រ៉​ង់​និង​សហរដ្ឋអាមេរិក និង​លុប​ចោល​វិញ​ការ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​អ៊ី​រ៉​ង់ ក្នុង​ប្រទេស​ជា​ច្រើន​មាន​ទំហំ​ទឹកប្រាក់​៦​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​គូស​បញ្ចា​ក់​កាលពី​ថ្ងៃ​ទី​១៨​ កញ្ញា​របស់​AFP​។

អតីត​អ្នកទោស​អា​មេ​រិ​ក​៥​នាក់​នៅ​អ៊ីរ៉ង់​ដែល​ដោះ​ដូរ​គ្នា​ជាមួយ​អ្នកទោស​អ៊ី​រ៉​ង់​៥​នាក់​នៅ​អា​មេ​រិ​ក បាន​មក​ដល់ទី​ក្រុង​ដូ​ហា​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា មក​ពី​ក្រុង​តេ​ហេ​រ៉​ង់​បន្ទាប់​មក​បន្តដំណើរ​ទៅ​កាន់​ក្រុង​វ៉ា​ស៊ី​​ន​តោន ដោយ​អនុវត្ត​កិច្ចព្រមព្រៀង​ដោះ​ដូរ​អ្នកទោស​គ្នា​មួយ ជាមួយ​អា​មេ​រិ​ក​ដែល​ចុះហត្ថលេខា ជាមួយ​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​កា​តា​។ យន្តហោះ​កា​តា​១​គ្រឿង​បាន​ចុះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ដូ​ហា នា​វេលា​ម៉ោង​១៧​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក​។ យន្តហោះ​នោះ​ដឹក​អតីត​អ្នកទោស​អា​មេ​រិ​ក​៥​នាក់​និង​សមាជិកគ្រួសារ​ពួក​គេ​២​នាក់ អមដំណើរ​ដោយ​ឯកអគ្គរដ្ឋទូត​កា​តា​ប្រចាំ​អ៊ី​​រ៉​ង់​។

ក្នុង​ចំណោម​អ្នកទោស​អា​មេ​រិ​ក​ដែល​ដោះ​ដូរ​គ្នា​នោះ មាន​ជា​ពិសេស​បុរស​អ្នកជំនួញ​ម្នាក់​លោក​SIAMAK NAMAZI ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៥ ហើយ​ទទួល​ការ​កាត់ទោស​ដាក់គុក​១០​ឆ្នាំ​កាលពី​ឆ្នាំ​២០១៦​ពី​បទ​ចារកម្ម​។ ការ​ដោះ​ដូរ​អ្នកទោស​គ្នា​នេះ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​ផ្ទេរ​ប្រាក់​អ៊ី​រ៉​ង ដែល​ផ្អឹប​ទុក​នៅ​កូរ៉េ​ខាងត្បូង ប្រមាណ​ជា​៦​ពាន់់​លាន​ដុល្លារ​។ ការ​ផ្ទេរ​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្រុង​ដូ​ហា​និង​ដោយ​អ៊ី​រ៉​ង់​។

លោក​MOHAMMADREZA FARZIN អភិបាល​ធានា​គារ​កណ្ដាល​អ៊ី​​រ៉​ង់ បញ្ជាក់​ថា ពេល​នេះ​ទឹកប្រាក់​ស្មើនឹង​៥ ៥៧៣ ៤៩២ ០០០​អឺ​រ៉ូ ត្រូវ​បាន​បញ្ចូល​ក្នុង​គណនី​បណ្ដា​ធានា​គារ​អ៊ី​រ៉​ង់​ដែលរ​កស៊ី​ជាមួយ​ធនាគារ​កា​តា​២​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ