ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ °C ។ នៅរាជធានី និងបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០% ។
ចំណែកនៅតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមា មានពី២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។ នៅបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ផ្ទៃរងទឹកភ្លៀង rain of area 30-0%9 ។ ចំណែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C។
នៅបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០% ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រមធ្យម ៕
ចែករំលែកព័តមាននេះ