គ្រូ Newcastle ថាប៉ះ AC Milan យប់នេះ គឺជាពេលវេលាដ៏មានមោទនភាព
អ៊ីតាលី ៖ លោក Eddie Howe អ្នកចាត់ការទូទៅក្រុមសារិកាព្រៃ Newcastle បាននិយាយថា ជំនួបទល់
អ៊ីតាលី ៖ លោក Eddie Howe អ្នកចាត់ការទូទៅក្រុមសារិកាព្រៃ Newcastle បាននិយាយថា ជំនួបទល់
អ៊ីតាលី ៖ លោក Eddie Howe អ្នកចាត់ការទូទៅក្រុមសារិកាព្រៃ Newcastle បាននិយាយថា ជំនួបទល់នឹង AC Milan នឹងក្លាយជាពេលវេលាដ៏មានមោទនភាព នៅពេលដែលក្រុមរបស់គាត់ត្រឡប់មកកាន់ការប្រកួតពានរង្វាន់ UEFA Champions League ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល២០ឆ្នាំ។
ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមពីយប់នេះតទៅ នៅក្នុងវគ្គចែកពូល ដោយក្នុងនោះ Newcastle ស្ថិតក្នុងពូល F ដែលជាពូលមរណៈរួមជាមួយ PSG, Dortmund និង AC Milan។ ជាក់ស្តែង នៅយប់នេះ Newcastle នឹងត្រូវជួបម្ចាស់ផ្ទះ AC Milan នៅឯកីឡដ្ឋាន San Siro នៅវេលាម៉ោង១១:៤៥នាទី (ម៉ោងនៅកម្ពុជា)។
មុនការប្រកួតចូលមកដល់ លោក Eddie Howe បានថ្លែងយ៉ាងដូច្នេះថា «វាជាការប្រកួតដ៏ពិសេស ហើយយើងត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព។ វានឹងក្លាយជាពេលវេលាដ៏មានមោទនភាពសម្រាប់ខ្ញុំ និងសម្រាប់មនុស្សគ្រប់គ្នា ដែលមានទំនាក់ទំនងជាមួយ Newcastle ដើម្បីត្រឡប់មកលេងក្នុងក្របខណ្ឌ Champions League បន្ទាប់ពីបានចាកចេញអស់រយៈពេលយ៉ាងយូរ»។
គួររំលឹកថា ការប្រកួតចុងក្រោយរបស់ក្រុម Newcastle នៅក្នុងក្របខណ្ឌ UEFA Champions League គឺការចាញ់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងវគ្គចែកពូល ដោយលទ្ធផល ២-០ នៅក្នុងផ្ទះខ្លួនឯង កាលពីខែមីនា ឆ្នាំ ២០០៣៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ