ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ជួប​បញ្ហា​ធំ ក្រោយ​ក្រុមកីឡា​​ការិនី​បដិសេធ​ការ​កោះហៅ

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុមកីឡា​ការិនី​អេ​ស្ប៉ា​ញ​បាន​រំលឹក​ឡើង​វិញ​ថា ពួក​គេ​បាន​សម្រេចចិត្ត​ធ្វើ​ពហិការ​មិន​

អេ​ស្ប៉ា​ញ ៖ ក្រុមកីឡា​ការិនី​អេ​ស្ប៉ា​ញ​បាន​រំលឹក​ឡើង​វិញ​ថា ពួក​គេ​បាន​សម្រេចចិត្ត​ធ្វើ​ពហិការ​មិន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ បើ​ទោះបីជា​ត្រូវ​បាន​កោះហៅ​ចូល​ក្នុង​ក្រុម​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

សមាជិក​ចំនួន​១៥​នាក់ នៃ​ក្រុម​ជម្រើសជាតិ​នារី​អេ​ស្ប៉ា​ញ ដែល​បាន​ឈ្នះ​ពានរង្វាន់ World Cup កាលពី​ខែ​មុន ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ត្រៀម​ហ្វឹកហាត់ សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Women’s Nations League រដូវ​កាល ២០២៣-២៤ ដែល​នឹង​ចាប់ផ្តើម​ដំណាក់កាល​ដំបូង នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆាប់​ៗ​ខាង​មុខ​នេះ​។

កីឡា​ការី​នីមួយ​ក្រុម ដែល​មាន​គ្នា​រហូត​ដល់ ៨១​នាក់ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី​រឿងអាស្រូវ​របស់​លោក Luis Rubiales អតីត​ប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ ដែល​បាន​ថើប​មាត់​កីឡាការិនី Jenni Hermoso អំឡុង​ពេល​ពិធី​បំពាក់​មេដាយមាស​ម្ចាស់​ជើងឯក World Cup នារី កាលពី​ខែ​មុន​។

រឿងរ៉ាវ​នេះ បាន​បង្ក​ភាព​ចម្រូងចម្រាស​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក៏​ដូច​ជា​ពិភព​បាល់ទាត់​ទាំងមូល ហើយ​ជា​លទ្ធផល លោក Luis Rubiales បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា កន្លង​ទៅ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​អេ​ស្ប៉ា​ញ និង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បើក​ការ​ស៊ើបអង្កេត​លើ​ការ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ​នេះ​។

កាលពី​ស​ប្តា​ហ៍​មុន កីឡាការិនី ៣៩​នាក់ រួម​ទាំង​កីឡាការិនី ២១​នាក់​នៅ​ក្នុង​ចំណោម ២៣​នាក់ ដែល​បាន​ជួយ​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក World Cup បាន​និយាយ​ថា កូដកម្ម​របស់​ពួក​គេ​នឹង​បន្ត​រហូត​ដល់​មានការ​ផ្លាស់​ប្តូរ​បន្ថែម​ទៀត ព្រោះ​ពួក​គេ​នៅ​មិន​ទាន់​មាន​អារម្មណ៍​ថា សុវត្ថិភាព​នៅឡើយ​។

គួរ​បញ្ជាក់​ថា នេះ​ជា​ការ​កោះហៅ​សមាភាព​ក្រុម​ចុង​ក្រោយ​ដោយ​លោកស្រី Montse Tome ដែល​គ្រូបង្វឹក​ថ្មី​ជំនួស​លោក Jorge Vilda ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក Luis Rubiales ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ដើមខែ​នេះ ខណៈ លោកស្រី Montse Tome បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ ដែល​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី​របស់​អេ​ស្ប៉ា​ញ​។

កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​បាន​ជំរុញ​ឱ្យ​កីឡាការិនី​ដែល​ធ្វើ​កូដកម្ម​វិល​ចូល​ក្រុម​ជម្រើសជាតិ​វិញ ដោយ​ស្ថាប័ន​នេះ បាន​លើក​ឡើង​ថា កីឡាការិនី​មាន​កាតព្វកិច្ច​ក្នុង​ការ​លេង ប្រសិនបើ​ត្រូវ​បាន​កោះហៅ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ