ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ណែនាំ​គ្រប់​ស្ថាប័ន​ចូលរួម​ទូងស្គរ វា​.​យ​គង និង​ចង​ទង់ជាតិ អបអរសាទរ​ប្រាសាទ​កោះ​កេរ

7 ខែ មុន
  • ប៉ៃលិន

អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព ជុំវិញ​រដ្ឋបាល​ខេត្ត​ប៉ៃលិន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ​សាសនា និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត រួម​គ្នា​ធ្វើការ

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព ជុំវិញ​រដ្ឋបាល​ខេត្ត​ប៉ៃលិន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ​សាសនា និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត រួម​គ្នា​ធ្វើការ​វា​.​យ​គង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នា​វេលា​ម៉ោង​០៧ និង​០០​ព្រឹក នៅ​ថ្ងៃ​ពុធ ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់​ៗ​។

ក្នុង​នោះ​រួម​មាន ៖ សាលាខេត្ត​ប៉ៃលិន សាលាក្រុង​-​ស្រុក សាលារៀន មន្ទីរពេទ្យ គ្រប់​វត្ត​អារាម និង​សាលា​បុណ្យ ព្រមទាំង​គ្រប់​ទីប្រជុំ​សហគមន៍​នៅ​តាម​ភូមិ​ឱ្យ​បាន​ច្រើន​កុះករ ខ្ញៀវខ្ញារ ប្រកបដោយ​សេចក្តី​សប្បាយ​រីករាយ និង​ការ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​។

លោក​ជំទាវ​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​គ្រប់​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន ឱ្យ​ចង​ទង់ជាតិ​នៅ​គ្រប់​ទីតាំង និង​គ្រប់​លំនៅ​ដ្ឋា​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ