ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​! បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន និង​ដុត​កម្ទេច​ចោល (​វី​ដេ​អូ​)

10 ខែ មុន
  • ក្រចេះ

ត្រឹម​រយៈពេល​២​ថ្ងៃ ឧបករណ៍​បទល្មើស​នេសាទ​តាម​ដង​ទន្លេមេគង្គ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ចុះ​បង្ក្រាប​បាន

ខេត្តក្រចេះ ៖ ត្រឹម​រយៈពេល​២​ថ្ងៃ ឧបករណ៍​បទល្មើស​នេសាទ​តាម​ដង​ទន្លេមេគង្គ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ចុះ​បង្ក្រាប​បាន និង​យក​មក​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង​។

ការ​ចុះ​បង្ក្រាប​ខាងលើ​នោះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​កម្លាំង​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​គ្រែ និង​សហគមន៍​នេសាទ សរុប​ចំនួន​០៩​នាក់ បាន​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន​៣​គ្រឿង ចុះ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​តាម​ដង​ទន្លេមេគង្គ នៅ​ក្នុង​តំបន់​គ្រប់គ្រង ព្រមទាំង​ការពារ​សត្វ​ផ្សោត មិន​មាន​បទល្មើស​នោះ​ទេ​។

ចំណែកឯ​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នោះ​ដែរ ទទួល​បាន​លទ្ធផល​នៅ​ក្រៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត​នោះ ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ រួម​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ឆ្លូង ក្រុមប្រឹក្សា​ឃុំ និង​សហគមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​ជលផល​នៅ​កន្លែង​នេសាទ​បឹង​កញ្ជនជ័យ ទួល​សោយ និង​នៅ​តាម​ទំនាប​លិច​ទឹក ស្ថិត​ក្នុងភូមិ​ថ្មី​ទី​១-​ទី​២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ហើយ​ស​ម្រ​ច​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

ទី​១- បាន​រុះរើ និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ល្មើសច្បាប់​រួម​មាន ៖ របាំង​ស្បៃ​មុង​ចំនួន​២៩​ខ្សែ មាន​ប្រវែង​១៦៤០​ម៉ែត្រ​, លូ​ស្បៃ​មុង​ចំនួន​៣២​មាត់​, លូរ​បាំងសាច់​អួន​នីឡុង​ចំនួន​០១​ខ្សែ ប្រវែង​១៥០​ម៉ែត្រ ក្រឡា​០២​សង់ទីម៉ែត្រ​, លប​រ៉ាវ​ចំនួន​៤​គ្រឿង​, ក្រឡា​ទំហំ​២​សង់ទីម៉ែត្រ និង​បង្គោល​ចម្រឹង​ប្ញ​ស្សី​ចំនួន​២៥០​ដើម​ផង​ដេរ​។

ទី​២- ក្នុង​នោះ​ក៏​បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ​៣៥០​គីឡូក្រាម​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧបករណ៍​នេសាទ​ជា​ច្រើន​ដែល​ត្រូវ​បាន​ចុះ​រុះរើ​ខាងលើ​នោះ ក៏​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ទាំងអស់​ផង​ដែរ​នៅ​នឹង​កន្លែង​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ