ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ជូន​​​ជន​ស្ទើរភ្លើង​ទៅ​តុលាការ ករណី​​ឆបោក​ប្រាក់​​រឿង«​រត់ការ​ដោះ​លែង​ជន​ជាប់ចោទ»

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជន​ស្ទើរភ្លើង​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើ​ល្បិច​ឆបោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ ត្រូវជា​សាច់ញាតិ​របស់​ជនសង្ស័យ ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជន​ស្ទើរភ្លើង​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើ​ល្បិច​ឆបោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ ត្រូវជា​សាច់ញាតិ​របស់​ជនសង្ស័យ ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ។

ជនសង្ស័យ មានឈ្មោះ អ៊ិ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​១១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សំណុំរឿង​ជនសង្ស័យ​ខាងលើ​នេះ បាន​ស្ថិត​នៅ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ ។

បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កង​រា​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​ជា​ផ្លូវការ​ថា ស្តាប់​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ ខ្លួន​និង​កូនស្រី បាន​ជួបនឹង​ជន​សង្ស័យ​នៅ​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​រូបគេ​បាន​ដើរមក​ប្រាប់​ថា គេ​ជា​អ្នក​រត់ការ​ដោះ​លែង​អ្នកទោស​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។

បន្ទាប់​មក ខ្លួន​ក៏​ពឹងពាក់​ជនសង្ស័យ​រូប​នោះ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​កូនប្រុស​ខ្លួន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៣ ដោយ​ជនសង្ស័យ​បាន​សួរ​ខ្លួន​ថា មាន​លទ្ធភាព​ប៉ុន្មាន​សម្រាប់​ធ្វើការ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច ។

បន្ទាប់​មក ​ខ្លួន​បាន​ប្រគល់​លុយ​ឲ្យ​ទៅ​ជនសង្ស័យ​ចំនួន​៦​សែន​រៀល​សិន និង​ក្រោយមក ក៏​ធ្វើការ​ផ្ញើ​លុយ​ចំនួន​១​លាន​៤​សែន​រៀល និង​ផ្ញើ​ជា​បន្តបន្ទាប់​ទៀត តាម​រយៈ​លេខ​ទូរស័ព្ទ​របស់​ជន​សង្ស័យ ដោយ​ជនសង្ស័យ​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ជាមួយ​តុលាការ ដើម្បី​ជួយ​ឲ្យ​កូន​ខ្លួន​រួច​ទោស​ចេញ​មក​វិញ ។ បន្ទាប់​ពី​ទទួល​បាន​លុយ​រួច​ហើយ ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ពេល​នោះ​ទើប​ខ្លួន​ដឹង​ថា​បាន​ចាញ់បោក​ជនសង្ស័យ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ខ្លួន​រួម​ជាមួយ​សាច់ញាតិ​ក៏​បាន​ប្តឹង​ទៅ​កាន់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​បាន​ធ្វើការ​ណាត់ជួប​ជាមួយ​ជនសង្ស័យ​តាម​រយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដោយ​ឲ្យ​មក​ជួប​គ្នា​នៅ​ណុ​ច​ស្ថានីយប្រេងឥន្ធនៈ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ជនសង្ស័យ​ក៏​បាន​មក​តាម​ការ​ណាត់ជួប ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​នោះ ដើម្បី​យក​មក​អនុវត្ត​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​ជនសង្ស័យ អ៊ិ​ន វុ​ទ្ធី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស ដូច​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។ ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សារភាព និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ