ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដែល​បើករថយន្ត​បុ​.​ក​សកម្មជន LDP ស្លា​.​ប់

7 ខែ មុន
  • សៀមរាប

លោក ហេង ឈៀង​គ្រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប យក​ជនសង្ស័យ​ដែល​បើករថយន្ត​បុ​.​ក​សកម្មជន​របស់​គណបក្ស «LDP» ម្នាក់​ស្លា​.​ប់ ខណៈ​ពេល​កំពុង

ខេត្តសៀមរាប ៖ លោក ហេង ឈៀង​គ្រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប យក​ជនសង្ស័យ​ដែល​បើករថយន្ត​បុ​.​ក​សកម្មជន​របស់​គណបក្ស «LDP» ម្នាក់​ស្លា​.​ប់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន នៅ​សង្កាត់​ជ្រាវ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​២៦៤១ ត្រង់​ចំណុច​មុខ​ទីបញ្ជាការ​ស្រាល ប្រចាំការ​ចម្ការ ១២​ហិ​កតា​របស់ (LDP) ស្ថិត​ក្នុងភូមិ​ថ្មរ​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បើកបរ​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​នេះ ដោយ​រថយន្ត​បង្ក​ម៉ាក VOLVO ពណ៌​បៃ តង​-​ក្រហម ផ្លា​ក​លេខ ៣F-៩៧ ១៨ បើកបរ​ដោយ​ឈ្មោះ សាន សេង​ហ៊ួ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ជំនីក ស្រុក​ក្រូច​ឆ្នា​រ ខេត្តកំពង់ចាម ពី​ជើង​ទៅ​ត្បូង​បុ​.​ក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ផ្លា​ក​លេខ ពោធិ៍សាត់​១G-៥៤ ៦៩ បើកបរ​ដោយ​ឈ្មោះ ម៉ៃ ធី សកម្មជន LDP ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នាចរមាស់ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ពី​លិចទៅ​កើត បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

មន្ត្រី​ដដែល​បន្ត​ថា បច្ចុប្បន្ន សា​.​កស​.​ព​ជន​រង​គ្រោះ​.​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ ក៏​ត្រូវ​បាន​លោក ហេង ឈៀង​គ្រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប យក​ជនសង្ស័យ​រូប​នេះ​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន នៅ​សង្កាត់​ជ្រាវ នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ