រាជធានីភ្នំពេញ ៖ មកដល់ពេលនេះ ប្រចណ្ឌ គឺជាផ្កាភ្លើងនៃឃា.តក.ម្មនៅក្នុងគ្រួសារមួយដ៏ក្តៅគគុកនៅក្នុងសង្គមកម្ពុជា ដូច្នេះយើងគប្បីជួយគ្នារំលត់ផ្កាភ្លើងនៃបញ្ហាឧក្រិ.ដ្ឋក.ម្មមួយនេះចេញពីសង្គមកម្ពុជាផងដែរ ជាមួយនឹងការយល់ដឹងអំពីមូលហេតុនៅពីក្រោយការប្រចណ្ឌ និងផលវិបាកនានា ដែលបណ្តាមកពីភ្លើងប្រចណ្ឌនេះ។

ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរាប់ករណីហិ.ង្សានៅក្នុងគ្រួសារ ដោយសារតែភ្លើងប្រចណ្ឌនោះ សង្គមកម្ពុជា មានករណីឃា.តក.ម្មដោយសារតែផ្កាភ្លើងនេះ កើតមាននៅក្នុងសង្គមជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងតែរយៈពេលប៉ុន្មានខែនេះ ឃើញជាច្រើនករណីហើយ ។

ករណីទាំងនោះ គឺមានតាំងពីករណីបា.ញ់ ចា.ក់ វា.យ និងកា.ប់ជាដើម ហើយក៏មានករណីខ្លះទៀត រហូតដល់អ.ត្តឃា.តថែមទៀតផង ។ ជាក់ស្តែងនៅខែសីហាកន្លងទៅ បុរសនិងស្ត្រីម្នាក់ ដែលជាគូស្នេហ៍រួមបន្ទប់បានស្លា.ប់ទាំងពីរ នៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្មីៗនេះ ដោយអ្នកទាំង២សុទ្ធតែធ្វើការនៅខារ៉ាអូខេមួយកន្លែង ហើយខាងស្ត្រីស្លា.ប់នៅលើឥដ្ឋការ៉ូ និងខាងបុរសវិញច.ង.ក។

ករណីមួយទៀត កើតនៅខេត្តប៉ៃលិនមួយសប្តាហ៍កន្លងមកនេះ ដោយបុរសបានស្លា.ប់ ហើយ ស្ត្រីចូលមកសារភាព ខណៈពេលដែលគេដឹងថា គ្រួសារនេះ បានកើតអំពើហិ.ង្សាជាបន្តបន្ទាប់ ដោយសារតែភ្លើងប្រចណ្ឌ ពោលគឺតាំងពីកូនតូចៗរហូតកូនធំ ហើយខាងស្ត្រីទ្រាំមិនបាន ទើបកា.ប់ប្តីនឹងកាំបិ.តប៉័ងតោស្លា.ប់តែម្ដង។

ករណីមួយទៀត គឺបានកើតមានឡើងមួយខែមុននេះ នៅចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែរ ដោយបុរសចា.ក់ប្រពន្ធស្លា.ប់នៅក្នុងបន្ទប់ដេក ហើយបីកូនតូចចេញទៅបាត់ ដោយទុកកូនម្នាក់នៅជាមួយនឹងស.ពម្តាយ ដោយសារតែភ្លើងប្រចណ្ឌនេះដែរ ។

ករណីឃា.តក.ម្មដោយភ្លើងប្រចណ្ឌនេះ នៅមានច្រើនករណីទៀត ប្រសិនបើនៅបន្តដកស្រង់ ដូច្នេះ ហើយវាគឺជាផ្កាភ្លើងនៃអំពើឃា.តក.ម្មដែលគួរតែយកចិត្តទុកដាក់ ។

មកដល់ពេលនេះ ពាក្យប្រចណ្ឌ គឺជាសកម្មភាពខាងចិត្តអារម្មណ៍ដែលបណ្តាលអោយមនុស្សមានចិត្តក្ដៅក្រហាយ ហើយមានអារម្មណ៍រំជួល និងជ្រាលជ្រៅ ចំពោះអ្នកណាមួយ ឬអ្វីមួយ។ វាគឺជាបាតុភូតចិត្ត បណ្តាលមកពីការស្រលាញ់ និងការហួងហែង។

បើតាមទ្រឹស្តីទស្សនៈវិជ្ជា ការប្រចណ្ឌអាចចាត់ទុកថា ជាសភាវៈគតិរបស់មនុស្ស ពីព្រោះ នរណាក៏មានបាតុភូតចិត្តនេះដែរ ប៉ុន្តែមនុស្សយកប្រពៃណីច្បាប់ គុណធម៌ និងមនៈសិការ ដើម្បីកុំឱ្យវាវិវត្តន៍ទៅជាបញ្ហាផ្សេង។ ប៉ុន្តែជាការពិត ការប្រចណ្ឌរបស់បុគ្គលមួយចំនួនដែលងងឹតងងុល ទើបប្រែក្លាយការប្រចណ្ឌឱ្យទៅជាគំនុំទុកក្នុងចិត្ត មិនព្រមស្វែងរកដំណោះស្រាយ និងអាចឈានទៅដល់កើតមានបញ្ហាផ្លូវចិត្ត និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃបាន។

បច្ចុប្បន្ននេះ ការប្រើប្រាស់ហិ.ង្សាមួយចំនួន និងការធ្វើអ.ត្តឃា.តភាគច្រើន បណ្តាលមកពីភ្លើងប្រចណ្ឌ ។ ការប្រចណ្ឌកើតឡើងរវាងការលាយឡំគ្នានៃអារម្មណ៍ខឹង, កើតទុក្ខ, ភាពល្វីងជូរចត់ និងការស្អ.ប់ដែលបង្កប់ទុកក្នុងចិត្ត ។ ការប្រចណ្ឌហួសហេតុ អាចបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដូចជាប៉ះពាល់ដល់បុគ្គលខ្លួនឯង ដៃគូរប្ដី ឬប្រពន្ធ រួមទាំងក្រុមគ្រួសារ ជាពិសេសអាចបណ្ដាលឱ្យកើតមានបញ្ហាផ្លូវចិត្ដ ឬជំងឺផ្លូវចិត្ដថែមទៀតផង។
អ្នកចិត្តវិទ្យាបានបកស្រាយថា ពាក្យថា ប្រចណ្ឌវាជាភាសាខ្មែរមួយដ៏សាមញ្ញ ហើយវាកើតឡើងមកពីសេចក្ដីស្រឡាញ់ ។ ការស្រឡាញ់បុគ្គលណា ក៏ដូចជាបុគ្គលណាដែរ ក្នុងនាមជាដៃគូរស្នេហា ក្នុងនាមជាប្ដីប្រពន្ធ កាលណាដែលមានចិត្ដស្រឡាញ់ហើយ គឺតែងតែមានលក្ខណៈច្រណែន និងប្រចណ្ឌ បើសិនជាទំនាក់ទំនងស្នេហានោះ មិនរលូន ឬក៏មានភាគីណាមួយបានធ្វើការផិ.តក្ប.ត់ ។

ការប្រចណ្ឌ គឺមាន២ប្រភេទ គឺការប្រចណ្ឌធម្មតា និងការប្រចណ្ឌខុសពីធម្មតា ។ ការប្រចណ្ឌធម្មតា រូបភាព ឬក៏សញ្ញាដែលបង្ហាញឱ្យដៃគូរបានដឹងឮ ឬក៏ឃើញសញ្ញាណាមួយ ដែលសមស្របធ្វើឱ្យអារម្មណ៍ផ្លូវចិត្ដប្រចណ្ឌ ភាពប្រចណ្ឌនេះ វានឹងបាត់ទៅវិញនៅថ្ងៃស្អែក ឬក៏ខាន ស្អែក។ ការប្រចណ្ឌនេះ មិនបានបន្ដយូរនោះទេ នេះជាអារម្មណ៍ធម្មតារបស់មនុស្សចំពោះការប្រចណ្ឌ ។
ចំណែកឯការប្រចណ្ឌខុសពីធម្មតា ការប្រចណ្ឌមួយនេះ គឺជាបញ្ហាផ្លូវចិត្ដ ឬក៏ជំងឺផ្លូវចិត្ដ ព្រោះជាជំងឺមួយដែលធ្វើឱ្យបុគ្គលដែលមានបញ្ហាផ្លូវចិត្ដ ឬក៏ជំងឺផ្លូវចិត្ដទៅកើតការប្រចណ្ឌខុសពីធម្មតា ខុសពីប្រក្រតី ហើយជំងឺនេះអាចជាជំងឺធ្ងន់ ។
ការប្រចណ្ឌខុសពីធម្មតាដែលនៅតែបន្ដច្រើនខែ អមជាមួយនឹងសញ្ញាផ្សេងៗជាច្រើនទៀត ដូចជាទទួលទានដំណេកមិនបាន អាកប្បកិរិយាចម្លែក ពាក្យសម្ដីប្លែកៗនេះ គឺជាការប្រចណ្ឌដែលអាចបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ ។

ករណីអ្នកដែលប្រចណ្ឌជ្រុលហួសហេតុពេក និងចិញ្ចឹមចិត្ដនៅតែគិតប្រចណ្ឌហួងហែង វានឹងផ្ទុះឡើងនូវជំងឺផ្លូវចិត្ដ។ នេះហើយ គឺជារូបភាពនៃការប្រចណ្ឌដែលមានបញ្ហា ហើយគួរតែរកដំណោះស្រាយ ដោយការជជែកគ្នា ដោយស្មោះត្រង់ ហើយព្យាយាមដោះស្រាយបញ្ហាដោយ ការស្រលាញ់ និងយោគយល់ ។ នៅក្នុងករណីមិនអាចដោះស្រាយបញ្ហាបាន សូមរកអ្នកដែលទុកចិត្តពិគ្រោះយោបល់ សុំបទពិសោធន៍ ហើយក៏អាចនឹងទៅពិគ្រោះជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្រ ដើម្បីកុំឱ្យបញ្ហាវាជ្រុលជ្រួស មិនអាចវិលមកត្រឡប់ក្រោយវិញបាន ។
នៅពេលទំនាក់ទំនងស្នេហាមួយកើតមានឡើង គេមិនត្រូវបណ្តោយឱ្យភ្លើងប្រចណ្ឌក្លាយទៅជាការបាំងមុខនោះទេ។ ភាគីស្នេហាទាំងពីរ គួរតែពិភាក្សាគ្នារកឱ្យឃើញមូលហេតុពិតប្រាកដ និងឈានដល់ដំណោះស្រាយមួយដោយសន្តិវិធី។ វិធីមួយដែលសំខាន់ជាងនេះ ដើម្បីចៀសវាងភ្លើងប្រចណ្ឌ ដៃគូរស្នេហាត្រូវតែស្មោះត្រង់ជាមួយគ្នា ហើយចៀសវាងឱ្យបានការក្ប.ត់ចិត្តក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន។

ការមានប្តី ឬប្រពន្ធ ហើយទៅលួ.ចមានស្នេហាជាមួយមនុស្សទី៣ គឺជាការក្ប.ត់ចិត្ត និងខុសសីលធម៌មួយ ដែលអាចធ្វើឱ្យអ្នកទទួលរងការក្ប.ត់ចិត្តនៅក្នុងទំនាក់ទំនងស្នេហា មានភ្លើងប្រចណ្ឌឆាបឆេះក្នុងបេះដូង និងអាចឈានដល់ការប្រព្រឹត្តអំពើផ្សេងៗដែលពិបាកនឹកស្មានដល់។
ពាក្យភ្លើងប្រចណ្ឌ និងការក្ប.ត់ចិត្ត គឺវាមានទំនាក់ទំនងគ្នា។ ការរក្សាចិត្តស្មោះត្រង់នឹងស្នេហា គឺជាថ្នាំបង្ការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់កុំឱ្យមានភ្លើងប្រចណ្ឌឆាបឆេះ និងអាចឈានដល់ការប្រព្រឹត្តិរឿងគ្រោះថ្នាក់សម្រាប់ខ្លួនឯង សម្រាប់ដៃគូរស្នេហា និងសម្រាប់កូនចៅ ព្រមទាំងក្រុមគ្រួសារផងដែរ។
ដូច្នេះ យើងទាំងអស់គ្នា ត្រូវមានភាពស្មោះត្រង់ក្នុងបេះដូង ហើយមិនត្រូវក្ប.ត់ចិត្តប្តី ឬប្រពន្ធឡើយ ដើម្បីកុំឱ្យរឿងរ៉ាវកើតឡើង និងបំផ្លាញក្តីសុខរបស់ក្រុមគ្រួសារ និងដើម្បីចៀសវាងកុំឱ្យបញ្ហានេះ ក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរទៅៗ៕ ដោយ ៖ ហេង ចេស្តា



ចែករំលែកព័តមាននេះ