ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ៧៧គ្រួសារនៅជាប់អូរព្រំដែនបានលិចលង់ដោយជំនន់ទឹកភ្លៀងត្រូវអាជ្ញាធរយកគ្រឿងចក្រកាយរំដោះទឹកចេញ

8 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​៧៧​គ្រួសារ រស់នៅ​ជាប់​អូរ​ព្រំដែន​បាន​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​រំដោះ​ទឹក នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​.​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​៧៧​គ្រួសារ រស់នៅ​ជាប់​អូរ​ព្រំដែន​បាន​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​រំដោះ​ទឹក នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​.​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក វ៉ា ជឹ​ម​ណា​រ៉េ​ត ចៅសង្កាត់​អូរ​រ​ជ្រៅ​បាន​ប្រាប់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​ប្រជាពលរដ្ឋ​៧៧​គ្រួសារ រស់នៅ​ក្បែរ​អូរ​ព្រំដែន​កម្ពុជា​.​ថៃ​ចំណុច​អគារ​ថ្មី​ខាងត្បូង ផ្លូវជាតិ​លេខ​៥ បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ជា​ពិសេស​សិក្សា​នុ​សិស្ស​ទៅ​សិក្សា​ពិបាក​ចេញ​.​ចូល​ធ្វើ​ដំណើរ ។

លោក​បាន​បញ្ជាក់​ថា ៖ ជា​ការ​ណែនាំ​ពី​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក គាត ហ៊ុ​ល មាន​វត្តមាន​អភិបាលរង ក្រុង​១​រូប រួម​ជាមួយ​កងកម្លាំង​បាន​ចុះ​ពិនិត្យ​ដោយ​មិន​ទាន់​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទើប​យក​គ្រឿងចក្រ​ប្រភេទ​អ៊ែ​ស្កា​ទ័​រ​ចំនួន​១​គ្រឿង ដើម្បី​កាយ​រំដោះ​ទឹក​ដែល​លិចលង់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ត្រូវ​កាយ​រំដោះ​ទឹក​ចំនួន​២​ខ្សែ បង្ហូ​ទំលាក់​ចូល​អូរ​ព្រំដែន​រហូត​ពេល​នេះ​បាន​ធូរស្រាល​ហើយ ។

លោក វ៉ា ជឹ​ម​ណា​រ៉េ​ត បាន​បញ្ជាក់​ថា ៖ អាជ្ញាធរ​ភូមិ និង​សង្កាត់​អូរ​ជ្រៅ បាន​រាយការណ៍​ជូន​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បានដឹង​ហើយ​ធ្វើ​របាយការណ៍​គណកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​អោយ​បានដឹង និង​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ទឹកជំនន់​ក្បែរ​អូរ​ព្រំដែន ត្រូវ​ការពារ​ចំពោះ​កូនចៅ​មិន​អោយ​លេង​ទឹក​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​នៅ​រដូវវស្សា និង​ស​ម្រា​ន​ដាក់​ជើងមុង អោយ​បាន​ល្អ​ការពារ​សត្វ​សេ​រពឹស និង​ដាំទឹក​ផឹក​អោយ​បាន​ល្អ​ការពារ​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ