ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​សមាជិក​អង្គ​បោះ​ឆ្នោត គណបក្ស​ភ្លើងទៀន និង​បក្ខពួក ក្រោយ​បង្ក​ហិ.ង្សា​លើ​អ្នក​ដទៃ

7 ខែ មុន

ខេត្តកំពង់ស្ពឺ​ ៖ សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ភ្លើ​ង​ទៀន ​នៅ​ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​ជា​អង្គ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤…

ខេត្តកំពង់ស្ពឺ​ ៖ សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ភ្លើ​ង​ទៀន ​នៅ​ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​ជា​អង្គ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ​ស្អែក​នេះ និង​បក្ខពួក​ ត្រូវ​នគរបាល​ឃាត់ខ្លួនកាលពី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា បន្ទាប់ពីបាន​ផឹកស្រា​ស្រវឹង ​បង្ក​អំពើ​ហិង្សា​លើ​អ្នក​ដទៃ ​។

អធិការ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ លោកវរ​​សេនីយ៍​ឯក ច​ន សុ​ភិត បាន​ប្រាប់​ថា ជនសង្ស័យ ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ចំនួន ​២​នាក់ ​ក្នុង​នោះ រួម​មាន ៖ ឈ្មោះ ឈូក ង៉ែត អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រាម​បូរ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជា​អង្គ​បោះ​ឆ្នោត​បក្ស​ភ្លើងទៀន និង​បក្ខពួក​ឈ្មោះ ​យ៉ុ​ង ផាត អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ឺន ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ។

ក្រុមប្រឹក្សា​បក្ស​ភ្លើងទៀន និង​បក្ខពួក​ បាន​ព្រួត​គ្នា​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ដាង គ្រុយ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ចំ​ត្រចៀក​១​កន្លែង បបូរមាត់​១​កន្លែង និង​ក្បាលជង្គង់ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ករណី​ហិ.ង្សា​នេះ ​កើ​ត​ឡើ​ង​អំឡុង​ពេល​ជន​រង​គ្រោះ និង​ជនសង្ស័យ​ បាន​ផឹកស៊ី​ជាមួយ​គ្នា​ ហើយ​បាន​ទាស់​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក ភ្លាម​នោះ​ ជនសង្ស័យ​ខាងលើ ខឹង​បាន​ព្រួត​គ្នា​វាយ​លើ​ជន​រង​គ្រោះ​ឲ្យ​រង​របួស​តែ​ម្ដង​ទៅ ​។

លោក​បាន​បន្ត​ទៀត​ថា ​ក្រោយ​ធ្វើ​សកម្មភាព​រួច​ក្រុម​ជនសង្ស័យ បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់​តែ​ម្ដង ​។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយ​កន្លែង ក្នុង​ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ​។

សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ខាងលើ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​អំពិល ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ប្រមូល​ព័ត៌មាន និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ​។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​សហការ​ជា​ប៉ុស្តិ៍​ទួល​អំពិល បន្ត​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជន​បង្ក​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈូក ង៉ែត បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្ខពួក​ឈ្មោះ យ៉ុ​ង ផាត ពិតជា​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ដាង គ្រុយ ប្រាកដ​មែន​មូលហេតុ ផឹកស៊ី​ទាស់​ពាក្យ​សម្តី​គ្នា​ ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​ជំនាញ​ចាត់ការ​បន្ត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ