ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្រាវជ្រាវផ្កាអ័រគីដេព្រៃបានចំនួន​២១០​ប្រភេទ

3 អាទិត្យ មុន
  • ភ្នំពេញ

ក្រសួងបរិស្ថានបានអះអាងថា នៅកម្ពុជាអ្នកជំនាញបានធ្វើកាកត់ត្រាកេសរកូលដែលគេស្គាល់ជា

ក្រសួងបរិស្ថានបានអះអាងថា នៅកម្ពុជាអ្នកជំនាញបានធ្វើកាកត់ត្រាកេសរកូលដែលគេស្គាល់ជាទូទៅថា ផ្កាអ័គីដេនៅក្នុងធម្មជាតិបានចំនួន២១០ ប្រភេទ ។

ប្រភពដដែលបានបន្តថា កេសរកូលទាំងនេះបានកំពុងតែសិក្សាស្រាវជ្រាវហើយប្រមូលសំណាកសរុបដល់ទៅប្រមាណជា ៥០០០ សំណាករក្សាទុកនិងអភិរក្សនៅ​មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប។

ពីមួយថ្ងៃទៅមួយថ្ងៃ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូ​លែ​ន បានកំពុងតែធ្វើកិច្ចការអភិរក្សនេះនៅលើលំហព្រៃឈើដែលមានទំ​ហំ ២.​០០០​ហិក​តា ដើម្បីទាក់​ទាញភ្ញៀវទេស​ចរ និង​ឈាន​ដល់​ការ​ធ្វើពា​ណិ​ជ្ជក​ម្ម​ផ្កា​កេស​រកូ​ល។

កេស​រកូ​លឫផ្កាអ័គីដេទាំង​នេះ គឺ​ជា​ប្រភេទកេសរកូ​ល​ព្រៃ​ប្រមាណជា​ង​៥​០​០​ប្រភេទ ដែលបានប្រមូលយកមកសិក្សាពីខេត្តមួយចំនួនដូចជាខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាបផ្ទាល់ដែលប្រភេទខ្លះគឺជាប្រភេទជិតផុតពូជ។

នៅលើពិភពលោកនេះមានផ្កាអ័គីដេរសរុបជាង២៥.០០០​ប្រភេទ ដែលក្នុងនោះជាង១០.០០០ ប្រភេទត្រូវបានរកឃើញនៅតំបន់ត្រូពិច ហើយជារៀងរាល់ឆ្នាំមានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ