ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាអនឡាញចិនទាំងនេះ ត្រូវផ្អាកមិនឱ្យលេងបណ្តាញ​សង្គម ក្រោយពូកែថតបង្ហោះបង្អួតទ្រព្យខ្លាំងពេក

3 អាទិត្យ មុន

(ចិន)៖ តារាល្បីៗនៅលើបណ្តាញសង្គមក្នុងប្រទេសចិនមួយចំនួន ត្រូវបានអាជ្ញាធរផ្អាកមិនឱ្យលេងបណ្តាញសង្គម ដោយសារតែអាកប្បកិរិយាអួតអាងទ្រព្យសម្បត្តិរបស់ពួកគេ។ ក្នុងនោះមានKOLចំនួន៣រូប មានឈ្មោះ Wang Hongquanxin, Baoyu Jiajie…

(ចិន)៖ តារាល្បីៗនៅលើបណ្តាញសង្គមក្នុងប្រទេសចិនមួយចំនួន ត្រូវបានអាជ្ញាធរផ្អាកមិនឱ្យលេងបណ្តាញសង្គម ដោយសារតែអាកប្បកិរិយាអួតអាងទ្រព្យសម្បត្តិរបស់ពួកគេ។

ក្នុងនោះមានKOLចំនួន៣រូប មានឈ្មោះ Wang Hongquanxin, Baoyu Jiajie និង Bo Gongzi ដោយគណនីបណ្តាញសង្គមរបស់ពួកគេមានអ្នកតាមដានរាប់លាននាក់ត្រូវបានបិទរកមិនឃើញតែម្តង។ តារាអនឡាញទាំង៣រូបនេះតែងតែបង្ហាញពីអចលនទ្រព្យថ្លៃៗ គ្រឿងអលង្ការលំដាប់ខ្ពស់ សុទ្ធតែបានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អនឡាញ។

យោងតាមប្រភពព័ត៌មានកាលពីថ្ងៃទី២១ ខែឧសភា មាតិកាក៏ដូចជាគណនីបណ្តាញសង្គមរបស់ពួកគេទាំង៣ ត្រូវបានលុបចេញពីបណ្តាញទំនាក់ទំនងសង្គមចិន។ នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ជា​សកម្មភាព​មួយ​ដើម្បី​កាត់​បន្ថយ​ការ​បែង​ចែក​សង្គម និង​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សាធារណជន​ក្នុង​ប្រទេស​នេះ​។

១. លោក Wang Hongquanxin ជាតារាអ៊ីនធើណេតដ៏លេចធ្លោមួយដែលស្ថិតក្នុងបញ្ជីហាមឃាត់ ថ្មីៗនេះគាត់បានចូលរួមក្នុងព្រឹត្តិការណ៍មួយរបស់ម៉ាករថយន្ត BMW ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៤ ។

នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ Phoenix News លោក Wang បានបង្ហាញពីអចលនទ្រព្យចំនួន៧ នៅក្នុងតំបន់លំនៅដ្ឋានប្រណីត Star River ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ខណៈដែលលោកមានតម្លៃទ្រព្យសកម្មសរុបមានរហូតដល់ ១១០លានដុល្លារអាមេរិក ។

KOL រូប​នេះ​បញ្ជាក់​ថា​លោក​មិនដែលចេញទៅក្រៅទេ លុះត្រាតែគាត់ស្លៀកសម្លៀកបំពាក់ថ្លៃៗ និងគ្រឿងអលង្ការមានតម្លៃយ៉ាងតិច ១,៤​លាន​ដុល្លារ​។ តារាអនឡាញរូបនេះ មានក្រុមការងារធ្វើការឱ្យខ្លួនចំនួន៨នាក់ ក្នុង​នោះ​មាន​មនុស្ស​៤​នាក់​ជា​អង្គរក្ស​ដែល​តែងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ការពារ​គាត់​។

នៅលើបណ្តាញសង្គម Douyin លោកមានអ្នកតាមដានជាង៤លាននាក់ បច្ចុប្បន្ននេះ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោករបស់គាត់ទាំងអស់ត្រូវបានហាមឃាត់៕

២. លោក Bo Gongzi

ត្រូវបានគេស្គាល់ថាជាអតិថិជន VIP របស់កាបូបប្រេន Hermès។ តារាអ៊ីនធើណែតរូបនេះចែករំលែកជាទៀងទាត់នូវបទពិសោធន៍ទិញទំនិញ ការធ្វើដំណើរដ៏ប្រណីត និងឱកាសដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូដលំដាប់ខ្ពស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ វីដេអូទាំងអស់របស់លោកនៅលើ Douyin ត្រូវបានលុបចោល ហើយគណនី Weibo របស់គាត់ត្រូវបានហាមឃាត់ផងដែរ។

៣. លោកស្រី Baoyu Jiajie

តារា​ល្បី​តាម​អ៊ីនធឺណិត​ម្នាក់​នេះ​ជា​ស្ត្រី​វ័យ៥០ឆ្នាំ មក​ពី​ខេត្ត Guangdong ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ឥឡូវ​នេះ​រស់​នៅ​ក្នុង​ទីក្រុងម៉ាកាវ នេះ​បើ​យោង​តាម NetEase News។ មកពីគ្រួសារដែលជាម្ចាស់ខ្សែសង្វាក់ទំនិញដ៏ល្បីល្បាញនៅហុងកុង និងម៉ាកាវ។ ហាងទាំងនេះមានឯកទេសលើអាហារដែលមានតម្លៃខ្ពស់ដូចជា ប្រទាលកន្ទុយក្រពើ ព្រុយត្រីឆ្លាម និងសំបុកត្រចៀកកាំ។

នៅក្នុងការបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់លោកស្រី Baoyu Jiajie បន្តបង្ហាញពីឱកាសដើម្បីចូលរួមអាហារពេលល្ងាចឯកជនជាមួយតារាល្បីៗ និងថ្នាក់ខ្ពស់នៅហុងកុង។ ហើយរាល់ពេលដែលចេញទៅក្រៅ តែងតែពាក់គ្រឿងអលង្ការពីត្បូងពេជ្រមានតម្លៃរាប់លានដុល្លារ។ គណនី Douyin របស់លោកស្រីមានអ្នកតាមដាន ២.៣លាននាក់ ប៉ុន្តែត្រូវបានហាមឃាត់។

យោងតាម ​​The Cover ការដកចេញនូវមាតិកាដែលទាក់ទងនឹងតារាបណ្តាញទាំង៣ នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបង្កើត «បរិយាកាសស៊ីវិល័យ សុខភាពល្អ និងសុខដុមរមនា» កាត់បន្ថយនូវការមិនសប្បាយចិត្តក្នុងសង្គមដែលទាក់ទងនឹងបញ្ហានៃភាពខុសគ្នានៃទ្រព្យសម្បត្តិ។

ក្នុងអំឡុងពេលនៃការបោសសម្អាតដើម្បីលុបខ្លឹមសារមិនសមរម្យ រួមទាំងខ្លឹមសារអួតអាង Douyin បានលុបសារចំនួន ៤,៧០១ និងគណនីបណ្តាញសង្គមចំនួន១១ នៅចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី៧ ខែឧសភា៕ ប្រភព៖ https://www.scmp.com/news/people-culture/china-personalities/article/3263781/wealth-flaunting-top-china-kols-have-social-media-accounts-shut-down-ongoing-official-crackdown?module=latest&pgtype=homepage

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ