រដូវភ្លៀងធ្លាក់! អ្នកស្រុកចា.ប់កូនកង្កែប ហៅតឡនតន ក្លាយជាមុខរបរកាក់កប
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ពេលមានភ្លៀងធ្លាក់អ្នកឆ្លុះកង្កែបនិងកូនតឡនតន(ខ្លះហៅកង្កែបអាចម៌គោ)
ខេត្តស្វាយរៀង ៖ ពេលមានភ្លៀងធ្លាក់អ្នកឆ្លុះកង្កែបនិងកូនតឡនតន(ខ្លះហៅកង្កែបអាចម៌គោ)
ខេត្តស្វាយរៀង ៖ ពេលមានភ្លៀងធ្លាក់អ្នកឆ្លុះកង្កែបនិងកូនតឡនតន(ខ្លះហៅកង្កែបអាចម៌គោ)សប្បាយរីករាយដោយកង្កែបនិងតឡនតន ធម្មជាតិ មានតម្លៃខ្ពស់ ជាងកង្កែបចិញ្ចឹម។
កង្កែបធម្មជាតិបកស្បែកហើយ១គីឡូតម្លៃ៣ម៉ឺនរៀល បើប្រៀបធៀបសាច់មាន់១គីឡូក្រាមតម្លៃ២៨,០០០រៀលកង្កែបចិញ្ចឹមបកហើយតម្លៃ១៨,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ចំណែតតឡនតនវិញ (នៅស្រស់)១គីឡូតម្លៃ២ម៉ឺនរៀល បើធ្វើជាចង្កាក់ហាលស្ងួត១ដុំ១ម៉ឺនររៀល(១០ចង្កាក់)បើសម្បូរ ១ដុំ ៥,០០០រៀលទៅ៧,០០០រៀល។
អ្នកលក់កង្កែបនិងតឡនតននេះ នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៥ឧសភា២០២៤នៅផ្សារក្រមួនស្ថិតនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។បើតាមបើតាមស្ត្រីឈ្មោះស៊ុម សម្បូរ អាយុ៤២ឆ្នាំ នៅភូមិបាយ៉ាប ឃុំប្រាសាក់ ស្រុកស្វាយជ្រំ បានឱ្យដឹងថា នាងមានកូនប្រុស០៣នាក់ ប្ដីគាត់ប្រកបមុខរបរនេសាទត្រី នៅបឹងបាយ៉ាប ពេលមានភ្លៀងធ្លាក់ហើយរលឹម គឺប្ដីគាត់ ទៅឆ្លុះកង្កែបនិងចាប់តឡនតន បានច្រើន ក៏បន្តែនៅតាមមាត់បឹងជិតផ្ទះរកលែងបានហើយ គឺពាយកង្កែបនិងតឡនតនគ្មានឃើញលោតទេ ដូច្នេះប្ដីគាត់ត្រូវទៅឆ្លុះនៅឯមាត់បឹងនិងតាមវាលស្រែជិតព្រំដែនទើបមាន ។
ក្នុង១យប់រកបានកង្កែប២គីឡូក្រាមទៅ០៣គីឡូក្រាម បកហើយលក់បាន១គីឡូ០៣ម៉ឺនរៀល ចំណែកតឡនតន មួយប់រកបាន៥គីឡូក្រាម តឡនតនស្រស់ វះពោះស្អាត ក្នុង១គីឡូក្រាមតម្លៃ២ម៉ឺនរៀល ។ហើយពេលជិតភ្លឺ គាត់០២នាក់ប្ដីប្រពន្ធ ទៅអុសអញ្ចងនៅក្នុងបឹងនិងក្នុងព្រែកទន្លេវ៉ៃគោ (អញ្ចង ក្រឡាល្អិត)រយៈពេល២ម៉ោង បានត្រីស ត្រីចម្រុះ មានអង្កត់ប្រាក់ កំភ្លាញ កញ្ចុះ ចង្វា ធ្វើស្អាត ១ខាំ តម្លៃ២,៥០០រៀល។ រីឯស្ត្រីម្នាក់ឈ្មោះប៊ីសាមុំ អាយុ៣០ឆ្នាំ នៅភូមិបាយ៉ាប បានឱ្យដឹងដែរថា និងមានកូនស្រី០៣នាក់ប្រកបមុខរបរនេសាទត្រី ហើយនៅពេលមានភ្លៀងធ្លាក់ប្ដីគាត់ទៅឆ្លុះកង្កែបផងនិងចាប់តឡនតន ក្នុង១យប់ឆ្លុះកង្កែបបាន១គីឡូ ទៅ២គីឡូ និងចាប់តឡនតនបានពី៣គីឡូទៅ៤គីឡូក្រាម
គាត់សប្បាយចិត្តដោយកង្កែបនិងតឡនតនលក់បានថ្លៃហើយងាយស្រួលលក់ មកដល់ផ្សារក្រមួន ភ្លាមមានគេមករោមទិញភាមតែ១០នាទីលក់អស់ហើយគេដណ្ដើមគ្នាទិញ កូនត្រីស ក៏ដោយ មកដល់គេដណ្ដើមគ្នាទិញអស់ភ្លាម ។បើតាមស្ត្រី ម្នាក់រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ស្រុកស្វាយជ្រំ អ្នកលក់ត្រីនិងតឡនតន ក្រៀម បានលើកឡើងថា ប្ដីនិងកូនៗគាត់ប្របមុខរបរនេសាទត្រី២០ឆ្នាំមកហើយដាក់មង ចងសន្ទូច និងអុសអួន ហើយពេលមានភ្លៀងធ្លាក់កូនៗដើរឆ្លុះកង្កែបនិងចាប់តឡនតន ចំណែកគាត់តឡនតនអត់លក់ស្រស់ទេ គឺគាត់ប្រឡាក់គ្រឿងរ៉ូទី រួចដោតចង្កាក់ ហាលឱ្យក្រៀមទើបយកមកលក់ បើគ្មានអ្នកណាយកមកលក់គាត់លក់ក្នុង១ដុំ(១០ចង្កាក់)១ម៉ឺនរៀល បើមានគេយកមកលក់ច្រើន គឺ១ដុំលក់បាន៥,០០០រៀលទៅ៧,០០០រៀលប៉ុណ្ណោះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ