ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​បរទេស​អេហ្ស៊ីប​ជ្រើស​តាំង​ជាអគ្គ​លេខា​ធិការ​សម្ព័ន្ធអារ៉ាប់

12 ឆ្នាំ មុន

​ប្រភព​មួយ​ពី​ទីស្នាក់​ការ​សម្ព័​ន្ធ​អារ៉ាប់​​នៅទី​ក្រុង​​គែរ​រាយការណ៍​ថា កាលពីថ្ងៃទី១៥ ឧសភា ​​ប្រទេស​អេ​ហ្ស៊ីប​​បានជ្រើស​​តាំង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​របស់ខ្លួន​​លោក​ណាប៊ីល អែល​ អារ៉ាប៊ី ​ឱ្យ​កាន់​តំណែង​អគ្គ​លេខាធិការ​របស់សម្ព័ន្ធ​អារ៉ាប់​​សំដៅ​ឱ្យ​ទទួល​បាន​កុង​សង់ស៊ុសមួយ​របស់​​បណ្តា​​ប្រទេស​អារ៉ាប់

​ប្រភព​មួយ​ពី​ទីស្នាក់​ការ​សម្ព័​ន្ធ​អារ៉ាប់​​នៅទី​ក្រុង​​គែរ​រាយការណ៍​ថា កាលពីថ្ងៃទី១៥ ឧសភា ​​ប្រទេស​អេ​ហ្ស៊ីប​​បានជ្រើស​​តាំង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​របស់ខ្លួន​​លោក​ណាប៊ីល អែល​ អារ៉ាប៊ី ​ឱ្យ​កាន់​តំណែង​អគ្គ​លេខាធិការ​របស់សម្ព័ន្ធ​អារ៉ាប់​​សំដៅ​ឱ្យ​ទទួល​បាន​កុង​សង់ស៊ុសមួយ​របស់​​បណ្តា​​ប្រទេស​អារ៉ាប់ ។

យោ​ង​តាម​​ប្រភព​​ដដែលនោះថា បេក្ខ​ជន​របស់​ប្រទេស​កាតា​លោក​អាប់ឌុល​ រ៉ាក​ម៉ាន់​អាល់​ អាតទីយ៉ាហ៍ ​អគ្គលេខាធិការ​​របស់ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ​​ CCG បាន​ដក​​បេក្ខភាព​របស់ខ្លួន​​ចេញពី​ការ​ប្រកួត​យក​តំណែង​​អគ្គ​លេខា​ធិការរបស់សម្ព័ន្ធ​អារ៉ាប់ ។​ ដំបូង​អេហ្ស៊ីប​បានស្នើ​លោក​មូ​ស្តាហ្វីអែល ហ្វី​គីគី ​អតីត​​អ្នក​​ការទូត​ម្នាក់​ឱ្យ​​កាន់តំណែង​នោះ ។ ការ​ដក​ខ្លួន​​ថយ​របស់​បេក្ខជន​នៃប្រទេស​​កាតា​​មាន​ន័យថា លោកអារ៉ាប់​ត្រូវ​ជ្រើស​តាំងជា​​ប្រមុខថ្មី​របស់សម្ព័ន្ធ​​អារ៉ាប៊ីក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អារ៉ាប់​កាលពីថ្ងៃទី១៥ ឧសភា ៕