ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ អំពាវនាវ​ដល់​ភាគី​ទាំង​២​រក​កិច្ចព្រមព្រៀង​មួយ​ និង​ហាម​កុំ​តាម​សម្លា.ប់​មេដឹកនាំ​កំពូល​អ៊ីរ៉​ង់

11 ម៉ោង មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​១៥​មិថុនា បាន​អំពាវនាវ​ដល់​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ឲ្យ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ក៏​ទោះបី​ប្រទេស​ទាំង​២​អាច​ត្រូវ​វាយប្រហារ​គ្នា​ជា​មុន​ក្ដី​។ លោក​ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​២​ជាស​ត្រូវ​ជូរ​ចត់ បន្ត​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ខ្លាំង​ចូល​ដល់​យប់​ទី​៤​ជាប់​គ្នា​។ នា​ព្រឹក​ថ្ងៃ​ទី​១៥​មិថុនា​នោះ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​លោក​ត្រាំ​សរសេរ​ថា អី​ុ​រ៉​ង់​និង​អី​ុ​ស្រា​អែ​ល​ត្រូវ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ…

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​១៥​មិថុនា បាន​អំពាវនាវ​ដល់​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ឲ្យ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ក៏​ទោះបី​ប្រទេស​ទាំង​២​អាច​ត្រូវ​វាយប្រហារ​គ្នា​ជា​មុន​ក្ដី​។ លោក​ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​២​ជាស​ត្រូវ​ជូរ​ចត់ បន្ត​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ខ្លាំង​ចូល​ដល់​យប់​ទី​៤​ជាប់​គ្នា​។

នា​ព្រឹក​ថ្ងៃ​ទី​១៥​មិថុនា​នោះ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​លោក​ត្រាំ​សរសេរ​ថា អី​ុ​រ៉​ង់​និង​អី​ុ​ស្រា​អែ​ល​ត្រូវ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ ហើយ​កិច្ចព្រមព្រៀង​នោះ​នឹង​អាច​រក​ឃើញ​។ លោក​បន្ត​ថា​មានការ​អំពាវនាវ​ព្រមទាំង​ការ​ជួប​គ្នា​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​នា​ពេល​នេះ​។

មុន​ពេល​លោក​ចេញដំណើរ​ទៅ​ចូលរួម​ប្រជុំ​ក្រុម​ប្រទេស​អ្នកមាន​G7​នៅ​កា​ណា​ដា លោក​ត្រាំ​បាន​លើក​ជា​ថ្មី​ការ​អំពាវនាវ​ដល់​ប្រទេស​ទាំង​២ ថា ខ្ញុំ​គិត​ថា​ដល់​ពេល​ដែល​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ហើយ ហើយ​ខ្ញុំ​រង់ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​ខ្លះ​។ ជួនកាល​ពួក​គេ​ត្រូវ​ច្បាំង​គ្នា​តែ​ខ្ញុំ​រង់ចាំ​មើល​ថា​តើ​មាន​អ្វីខ្លះ​នឹង​កើត​មាន​។ ខ្ញុំ​ក៏​គិត​ដែរ​ថា​មានភ័ព្វ​វាសនា​ល្អ​ដែល​មាន​កិច្ចព្រមព្រៀង​មួយ​។

ម្យ៉ាងវិញទៀត​លោក​ត្រាំ​ចង់​រារាំង​នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ចៀសវាង​កុំ​ដើរ​ឆ្ងាយ​ជ្រុល ក្នុង​ការ​វាយប្រហារ​ប្រឆាំង​របប​អី​ុ​រ៉​ង់​។ ប្រធានាធិបតី​អា​មេ​រិ​ក​ប្រឆាំង​នឹង​ផែនការ​អី​ុ​ស្រា​អែ​ល ដែល​តាម​ធ្វើឃាត​មេដឹកនាំ​កំពូល​អី​ុ​រ៉​ង់ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​។ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់ ថ្លែង​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​ថា យើង​បានដឹង​ថា​អី​ុ​ស្រា​អែ​ល​គ្រោង​ប្រកាន់​យក​គោលដៅ​តាម​សម្លាប់​មេដឹកនាំ​កំពូល​អី​ុ​រ៉​ង់​។ លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រឆាំង​ហើយ​និយាយ​ប្រាប់​ថា​មិន​ត្រូវធ្វើ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ