ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នា​​នៅព្រំដែន​​អ៊ីស្រាអែល​​-លីបង់ស្លា.ប់12នាក់​

12 ឆ្នាំ មុន

ការប៉ះទង្គិចគ្នា​​​​រវាង​ហ្វូងបាតុករ​​​គាំទ្រ​ប៉ាឡេ​ស្ទីន​ និង​កង​កម្លាំង​​សន្តិសុខ​​​អ៊ីស្រា​អែល​​​បានកើត​​​ឡើងនៅ​​តាមបណ្តោយ​ព្រំដែន​​របស់​ប្រទេស​អ៊ី​ស្រាអែលជាមួយ​លីបង់​​​កាលពី​​ថ្ងៃទី​​១៥ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យ​ស្លា.ប់មនុស្ស​​​​១២នាក់​ នៅ​ក្នុង​ទិវា​កាន់​​ទុក្ខ​របស់​​ប៉ាឡេស្ទីន ដែលរំឭក​ដល់​ការ​​​បង្កើត​​រដ្ឋ​​ជ្វីហ្វ

ការប៉ះទង្គិចគ្នា​​​​រវាង​ហ្វូងបាតុករ​​​គាំទ្រ​ប៉ាឡេ​ស្ទីន​ និង​កង​កម្លាំង​​សន្តិសុខ​​​អ៊ីស្រា​អែល​​​បានកើត​​​ឡើងនៅ​​តាមបណ្តោយ​ព្រំដែន​​របស់​ប្រទេស​អ៊ី​ស្រាអែលជាមួយ​លីបង់​​​កាលពី​​ថ្ងៃទី​​១៥ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​​​១២នាក់​ នៅ​ក្នុង​ទិវា​កាន់​​ទុក្ខ​របស់​​ប៉ាឡេស្ទីន ដែលរំឭក​ដល់​ការ​​​បង្កើត​​រដ្ឋ​​ជ្វីហ្វ ។​

នាយករដ្ឋ​​មន្ត្រី​​​អ៊ីស្រាអែល​​​ លោក​​បេ​ន​ចា​មីន ​ណេតាន់​​យ៉ាហ៊ូ ​​បានថ្កោលទោស​​​​ការ​ប៉ះ​ទង្គិច​​គ្នា​នេះ​ ដែល​​​លោកហៅ​​​ថា​ជា​«បាតុកម្ម​​ដោយ​​ហិង្សា» បង្ក​ឡើង​​ក្នុង​​​គោលបំណង​ធ្វើ​​​ឱ្យ​ខូច​​ដល់​ការ​​​រស់នៅ​​ប្រកបដោយ​សុខ​សន្តិភាព​របស់​អ៊ីស្រាអែល​។ លោក​​​ណេ​តាន់យ៉ាហ៊ូ ថ្លែង​ថា ​​យើង​សង្ឃឹម​ថា ​​សន្តិភាព​នឹង​វិលត្រឡប់​​​មក​វិញ ប៉ុន្តែពុំ​​​មានអ្នក​ណា​ម្នាក់​​​រួច​ទោសពីអំពើ​ហិង្សា​​​​ប្រកបដោយ​​​ការបង្ហូរ​ឈាម​នេះឡើយ ​ហើយ​​យើង​​ប្តេជ្ញា​ចិត្ត​​​រួចហើយ​ថា ​​នឹង​ការពារ​​ព្រំដែន​​ និង​អធិបតេយ្យភាព​​របស់យើង ។​

​ការប៉ះទង្គិច​គ្នា​​​នេះកើតឡើង​​​ចំថ្ងៃ​​​រំឭក​​ពេល​ដែល​ពលរដ្ឋ​​អារ៉ាប់​​​៧០០.០០០​នាក់ បានរត់​ភៀស​ខ្លួន​ចេញពី​ផ្ទះ​សម្បែង​​របស់ពួកគេ​​ក្នុង​​អំឡុង​​ពេលនៃ​​ការ​ប្រយុទ្ធ​គ្នាដែល​កើតឡើង​​ ក្រោយ​​ពីការ​បង្កើត​​ប្រទេស​​អ៊ីស្រាអែល​​​នៅឆ្នាំ​​១៩៤៨ ។ ​​ការប៉ះទង្គិចគ្នា​​​នោះក៏​បណ្តាល​ឱ្យ​មនុស្ស​​ជាច្រើន​​​រយ​នាក់​​ទៀត​រង​របួស​ផងដែរ។ នាយករដ្ឋ​មន្ត្រី​​​លីបង់​​​ លោក​កាសា​អាដ ហារី​រី បាន​ថ្កោលទោស​​​ការបាញ់ប្រហារ​​​របស់​កង​​ទ័ពអ៊ីស្រាអែល លើពួកបាតុករ​​ដោយ​ចាត់​​ទុក​​ថា ​ជា​អំពើ​ពុំអាច​ទទួលយកបាន ៕​​