ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​បញ្ជា​ឱ្យ​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​តំបន់​ឃ័​រ​សុ​ន

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាន់កា.ប់​មួយ​ផ្នែក​ដោយ​រុ​ស្ស៊ី​តំបន់​ឃ័​រ​សុ​នភា​គ​ខាងត្បូង​អ៊ុយ​ក្រែ​ន តែង​រង​ការ

ប្រទេស​ចិន ៖ កាន់កាប់​មួយ​ផ្នែក​ដោយ​រុ​ស្ស៊ី​តំបន់​ឃ័​រ​សុ​នភា​គ​ខាងត្បូង​អ៊ុយ​ក្រែ​ន តែង​រង​ការ
បាញ់​ផ្លោង​ជាប់​រដឹក ។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ចេញ
ជា​ការ​ចាំបាច់​បណ្ដាជន​ស៊ី​វិល​ចេញពី​តំបន់​នោះ​ដែល​រង​ការ​បាញ់​ផ្លោង​ជាប់​ប្រចាំ​ពី​ពួក​សត្រូវ ។
នេះ​ជា​ការ​អះអាង​របស់​អភិបាល​តំបន់​នោះ​លោក​អូ​ឡេច​សាន់​ដ្រ៍​ប្រូ​គូ ឌី​ន ។

ក្នុង​តំបន់​ឃ័​រ​សុនក​ង​ទ័ព​រុ​ស្ស៊ី​​កាន់កាប់​បណ្ដាមូលដ្ឋាន​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ទន្លេ DNIEPR ក្រោយ​ការ​ដកថយ​កាលពី​ឆ្នាំទៅ​មិ​ញ​ចេញពី​ក្រុងឃ័​រ​សុ​ន ទីប្រជុំជន​តំបន់​នោះ​ក្រោម​ការ​វាយបក
របស់​កងទ័ព​អ៊ុយ​ក្រែ​ន ។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​កាលពី​ខែសីហា ធ្លាប់​បាន​ណែនាំ​ឲ្យ​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​តំបន់​ខា​គៀវ​ភាគឦសាន​ប្រទេស ប្រឈម​មុខការ​វាយលុក​របស់
កងទ័ព​រុ​ស្ស៊ី​​នៅ​ទីនោះ ប៉ុន្តែ​ការ​ជម្លៀស​នោះ​មិនមែន​ជា​ការ​តម្រូវ​ដាច់​ណាត់​ឡើយ ។

អាជ្ញាធរ​តំបន់​ឃ័​រ​សុ​ន​រៀបចំ​សភាពការណ៍បន្ទាន់​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​នា​ពេល​ខាង​មុខ​នេះ ផ្ដោត​ពិសេស​លើ​ការ​ផ្គត់ផ្គង់​អគ្គិស​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ