ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំយក​អំណោយ​របស់​សប្បុរសជន​ជូន​ដល់​លោក​យាយឯកោ​ តូច សុន

12 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ អំណោយជា​ថវិកា​​​របស់​​សប្បុរសជន​​ដែលផ្តល់​​ជូនតាមរយៈ​សារ​ព័ត៌មាន​កោះសន្តិភាព​​ត្រូវ​បាន​ពាំនាំ​​ទៅប្រគល់​ដល់ដៃ​​​​លោក​យាយតូច សុន កាលពីវេលាម៉ោង​​​៨ព្រឹក​ ​ថ្ងៃទី​​​១៥ ឧសភា នៅ​ខាង​មុខ​​​ខ្ទម​​​លោក​យាយ​ដែលស្ថិត​​ក្នុង​​ភូមិថ្នា ឃុំ​​​គោកព្រីង ​ស្រុក​ស្វាយជ្រំ ​ព្រមទាំង​​មាន​វត្តមាន​​លោកមេភូមិ

ខេត្តស្វាយរៀង​ ៖ អំណោយជា​ថវិកា​​​របស់​​សប្បុរសជន​​ដែលផ្តល់​​ជូនតាមរយៈ​សារ​ព័ត៌មាន​កោះសន្តិភាព​​ត្រូវ​បាន​ពាំនាំ​​ទៅប្រគល់​ដល់ដៃ​​​​លោក​យាយតូច សុន កាលពីវេលាម៉ោង​​​៨ព្រឹក​ ​ថ្ងៃទី​​​១៥ ឧសភា នៅ​ខាង​មុខ​​​ខ្ទម​​​លោក​យាយ​ដែលស្ថិត​​ក្នុង​​ភូមិថ្នា ឃុំ​​​គោកព្រីង ​ស្រុក​ស្វាយជ្រំ ​ព្រមទាំង​​មាន​វត្តមាន​​លោកមេភូមិ ​អនុភូមិ​​ និង​ប្រជាពលរដ្ឋ​​​ជា​ច្រើននាក់​បាន​ចូល​រួម​​ជា​សាក្សី​​​​ផងដែរ ។ ​​អំណោយ​ជា​ថវិកា​ទាំង​នេះ​​​​បាន​មក​ពី​​សន្តាន​ចិត្ត​អាណិត​អាសូរ​​របស់​សប្បុរស​​​ជន​ជា​ច្រើន​​​រូប​​ដែល​​​ក្នុងនោះរួមមាន ​១-ឯកឧត្តម​បណ្ឌិត​​អ៊ុក រ៉ាប៊ុន និង​​លោក​ជំទាវ​គឹម រ៉ា​វី ​​៤០​ម៉ឺនរៀល ​២-លោក​ឧកញ៉ា​ស្រី​ ងួន និង​​លោក​ជំទាវ​ឧកញ៉ា​ស្រី វុទ្ធី ​​​៤០ម៉ឺន​រៀល និង​​​៣-​​ការិយា​ល័យ​មេធាវី​សិទ្ធិសក្តិ ៦ម៉ឺនរៀល ។​

លោក​ចាន់ សារ៉ាន់ ​មេភូមិ​​​ថ្នា ​​បាន​​ឱ្យ​​ដឹង​ថា ​លោកយាយ​តូច ​សុន ជា​ស្ត្រី​មេម៉ាយ​គ្មា​នកូន​ចៅ ឬ​សាច់​ញាតិទាល់តែ​សោះ ចំណែក​​ជីវភាព​រស់​នៅ​​របស់គាត់ គឺក្រីក្រណាស់ លោក​យាយ​​មាន​អាយុ​​​៧៦​ឆ្នាំ ដែល​ជា​បច្ឆិម​វ័យ​ទៅហើយ ថែម​ទាំង​​មានជំងឺ​រ៉ាំ​រ៉ៃ​ក្នុងខ្លួន​​​​៣ឆ្នាំមកទៀត​ផង​ ​ដែល​ក្នុង​រយៈ​​​​ពេល​មាន​ជំងឺ​​​លោកយាយ​​រស់​ដោយ​សារ​​គេ​អាណិត​​អាសូរ ​​​ឱ្យបាយសម្ល​ម្នាក់បន្តិចៗ ពេលខ្លះ​​លោក​យាយ​ក៏​​ត្រូវ​​អត់បាយ​មួយព្រឹក​​ ឬមួយ​ល្ងាច​​ក៏​មាន​ ព្រោះ​លោក​​​យាយគ្មាន​​​លុយ​ទិញ​​​ហូប ហើយ​​អ្នក​ភូមិ​ជាប់​រវល់​​ការ​ងារ​​ភ្លេច
​​ឱ្យ ។ ​​បន្ទាប់ពី​​ទទួល​បានអំណោយ​​ពីសប្បុរស​​ជន​តាមរយៈ​សារ​ព័ត៌​មាន​កោះសន្តិភាព​​កាល​ពីថ្ងៃទី​៨ ឧសភា មក​ លោក​យាយ​ក៏​​មានអាហារ​​ហូបទៀងពេល ​និង​​បាន​ហៅ​​ពេទ្យមក​ចាក់​ថ្នាំ ដាក់​សេរ៉ូម​​ឱ្យ​បាន​ចំនួន​​​៤-៥ដងធ្វើ​​ឱ្យ​​លោក​យាយ​​មានកម្លាំង​​អាច​ដើរ​បាន​ជិតៗ ​និង​អាចដាំ​បាយ​ធ្វើម្ហូប​​​បានដោយ​ខ្លួន​​ឯង​​​បាន​ ។

នៅ​ពេល​​បានទទួលអំណោយ​​សប្បុរសជន​​ជា​លើកទី​​​២នេះ លោក​យាយ​តូច សុន ​បាន​សម្តែង​​នូវក្តី​រំភើប​​​រីករាយ​ឥតឧបមា​ និងបាន​លើក​ម្រាម​ដៃ​ដប់​បួង​សួង​ដល់​​​​វត្ថុ​​ស័ក្តិសិទ្ធិ​ឱ្យ​តាម​​ជួយថែរក្សា​ការពារ​​ដល់​សប្បុរសជន​ជាទី​គោរព​ទាំង​អស់ និង​ក្រុម​គ្រួសារ​ដែល​​បាន​ផ្តល់​អំណោយជា​ថវិកា​​ផ្ទាល់ខ្លួន​​​មក​ជួយសង្គ្រោះ​​​ជីវិត​​លោក​យាយ​​​ និងជូនពរ​​ឱ្យសប្បុរស​​ជនទាំង​អស់​​ជួប​តែ​សេចក្តី​​​​សុខ​ សេចក្តីចម្រើន​​​ឈ្នះ​អស់មារ​សត្រូវ​​ប្រកប​​របរ​ទទួលទាន​ចេះ​តែកាក់​កប​ទៅ​ៗ​ជារៀង​រហូត ។ ​

​លោកយាយ​​មិនបានស្គាល់​​មុខម្ចាស់ទាន ​ក៏​ដោយ ​ប៉ុន្តែ​មាន​​ទេវតា​​​​លោកដឹងឮ ហើយ​​លោក​យាយ នឹង​​ចង​ចាំ​​គុណនេះ​​​រហូត​ ទោះ​ជា​​ស្លាប់​ទៅ​ក៏​​មិនភ្លេច​​ដែរ ។ ​លោក​យាយបន្ត​​ថា បាន​​ទទួល​ប្រាក់​អំណោយ​​មក ​​នៅថ្ងៃ​​ព្រហស្បតិ៍​ក្រោយ​​នេះ ​លោក​យាយនឹង​​​ជួលម៉ូតូ​ឌុបជិះ​ទៅ​មន្ទីរ​ពេទ្យ​​​​​ខេត្ត ដើម្បី​​​ឱ្យគ្រូពេទ្យ​​ព្យា​បាល​​ជំងឺ​របស់​​លោក​យាយ ៕​