ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​​សមត្ថកិច្ច​ស្រា​វ​ជ្រាវ​ចាត់​វិធាន​ការ​ចំពោះ​ជន​​ល្មើស​​ក្លែងបន្លំ​ជា​ជំនួយការ​នាយក​​រដ្ឋមន្ត្រី​​

7 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​ខុទ្ទកាល័យ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​សមត្ថកិច្ច​ជួយ សហការ​ធ្វើការ​ស្រា​វ​ជ្រាវ​ចាត់​វិធាន​ការ​ចំពោះ​ជនល្មើស​ក្លែងបន្លំ​ជា​ជំនួយការ ​ដើ​ម្បី​កេង​ប្រ​វ័​ញ្ច​ប្រយោជន៍​ផ្ទាល់ខ្លួន​ ។…

រាជធានី​ភ្នំពេញ ​៖ ​ខុទ្ទកាល័យ​សម្តេច​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​សមត្ថកិច្ច​ជួយ សហការ​ធ្វើការ​ស្រា​វ​ជ្រាវ​ចាត់​វិធាន​ការ​ចំពោះ​ជនល្មើស​ក្លែងបន្លំ​ជា​ជំនួយការ ​ដើ​ម្បី​កេង​ប្រ​វ័​ញ្ច​ប្រយោជន៍​ផ្ទាល់ខ្លួន​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ខុទ្ទកាល័យ សម្តេច​មហា​បវរ​ធិ​បតី​នាយ​ក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ​ខែកញ្ញា ​ឆ្នាំ​២០២៣ ​បាន​សូម​ជម្រាប​ជូន​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឈ​ដ្ឋា​ន ​មេត្តា​ជ្រាប​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ជនខិលខូច​បាន​ដើរ​ទាក់ទង​តាម​ទីកន្លែង​មួយ​ចំនួន​ដោយ​អះអាង​ថា ខ្លួន​ជា​ជំនួយការ​រ​បស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​តាំងខ្លួន​ជា​មន្ត្រី​ក្នុង​ក្រសួង និង​ស្ថាប័ន​នានា ដោយ​ប្រើ​ឥទ្ធិពល​នៃ​ការ​ក្លែងបន្លំ​យក​ឋានៈ តួនាទី​របស់​ខ្លួន ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ ដែល​នៅ​តាម​កន្លែង​ទាំងនោះ សហការ ក្នុង​គោលបំណង​កេងប្រវ័ញ្ច​ទា​ញយ​ក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​សកម្មភាព​នេះ ជនខិលខូច​បាន​ក្លែ​ង​ព្រះរាជក្រឹត្យ​ដែល​មាន​ព្រះ​ហ​ស្ថ​លេខា​របស់​ព្រះករុណា​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំនួន​២​ច្បាប់​ ។ ខុទ្ទកាល័យ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី សូម​ជូនដំណឹង​នេះ ដើម្បី​ថ្នាក់​ដឹ​ក​នាំ​បណ្តា​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មេត្តា​ប្រុង​ប្រយ័ត្ន​ កុំ​ឱ្យចាញ់បោក​ជនខិលខូច​ទាំងឡាយ និង​សូម​ឱ្យ​អាជ្ញាធ​រ ​មាន​សមត្ថកិច្ច​ជួយ​សហការ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ ត​ដើម្បី​ចាត់វិធានការ​ចំពោះ​ជនល្មើស និង​បក្សពួក​តាម​នីតិវិធី​ច្បាប់​ ។

អត្ថបទសរសេរ ដោយ