ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់ព្យុះ​បង្ក​​រលកធំ​ ​វាយប្រហារ​សា​ឡង់​ដឹក​ខ្សាច់​​មួយ​​លិច​ក្នុង​​សមុទ្រ ​

7 ខែ មុន

ខេត្តព្រះសីហនុ ៖ ហេតុការណ៍ដ៏រន្ធត់មួយ កើតឡើងកាលពី​​វេលា​ម៉ោង​០៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​ នេះ ខណៈ​ប្រជា​នេសាទ​បានរាយការណ៍ថា ​មាន​​សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​លិច​នៅ​ក្នុង​សមុទ្រ​…

ខេត្តព្រះសីហនុ ៖ ហេតុការណ៍ដ៏រន្ធត់មួយ កើតឡើងកាលពី​​វេលា​ម៉ោង​០៨ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​ នេះ ខណៈ​ប្រជា​នេសាទ​បានរាយការណ៍ថា ​មាន​​សា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​លិច​នៅ​ក្នុង​សមុទ្រ​ ។

ភ្លាមៗ ទទួលបញ្ជាពី​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​ជា​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ចាត់តាំង​កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើផ្ទៃសមុទ្រ និង​វរ​សេនា​តូច​លេខ​២៤០ ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​សា​ឡង់​ដឹក​ខ្សាច់ ​ដែល​បាន​លិច​និង​មាន​អ្នកបើកបរ​នៅលើ​សា​ឡង់​មាន​មនុស្ស​ចំនួន​០២​នាក់ ដែល​បាន​លិច​នៅ​ចំណុច​និយាម​ការ​លេខ 10°45’70.92”N 103°32’22.​60”E ខាងលិច​កោះ​ដូង ស្ថិត​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​ផ្ទៃសមុទ្រ​ដែល​បាន​ចុះ​ជួយ​ករណី​ខាងលើ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សា​ឡង់​លិច​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បោកបក់​ខ្លាំង និង​រលក​​ធំ​ៗ បាន​វាយ​ឱ្យ​លិចនៅ​វេលា​ម៉ោង​០៨ និង១៥​នាទី​ព្រឹក ភិនភាគ​សា​ឡង់​មាន​បណ្ដោយ​ប្រវែង​៥៧​ម៉ែត្រ ទទឹង​១០.៤​ម៉ែត្រ ពណ៌​ទឹក​ប៉ិច លេខ​សា​ឡង់​: AG-21190 មាន​ផ្ទុក​ខ្សាច់​ចំនួន ៦០០​ម៉ែត្រ​គីប របស់​ក្រុមហ៊ុន​Green Power ។

ជន​រង​គ្រោះ​ទាំង​២នាក់ ម្នាក់ឈ្មោះ​ឡេ ហ៊ួ​យ​ថា​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្រុក​កំណើត ក្រុង​ហ្គាំ​ង​ធឺ ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម ជា​តៃកុង​សា​ឡង់ ​និង​ម្នាក់ទៀតឈ្មោះ ឡេ តាន់​ហា​យ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្រុក​កំណើត ក្រុង​ហ្គាំ​ង​ធឺ ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​​បាន​ជួយ​សង្គ្រោះ​យក​មក​ដល់​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ដោយ​សុវត្ថិភាព​ហើយ ។

អត្ថបទសរសេរ ដោយ