ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​ប្រពន្ធ​​កីឡា​ករ​ខូល​ ​បង្ហាញ​​រាង​សិចស៊ី​និង​សាក់​ ​បញ្ជាក់​​ពីក្តី​​អាឡោះ​​អាល័យ

12 ឆ្នាំ មុន

នាង​ឆ័រ​រីល អតីត​ប្រពន្ធ​កីឡា​ករ​អេចឈ្លី ខូល ខ្សែការពារ​ក្លឹប​តា​ខៀវ Chelsea ក្នុង​ក្រប​ខណ្ឌ​​បាល់ទាត់​ប្រឺមីញេលីកអង់គ្លេស​​បាន​បង្ហាញ ​មន្ត​ស្នេហ៍​ដល់​បុរស​​ជនជាតិ​បារាំង​ជាច្រើន​នាក់ ​ខណៈ​ពេលនាង​ស្លៀក​ពាក់​​​ឈុត​សិចស៊ី​បង្ហាញ​​ដើម​ទ្រូង​សខ្ចីនៅ​ក្នុង​ទិវា​បុណ្យ​ភាព​យន្ត​​ក្រុង​កាន ​កាលពី​ចុងសបា្តហ៍​កន្លងមក

នាង​ឆ័រ​រីល អតីត​ប្រពន្ធ​កីឡា​ករ​អេចឈ្លី ខូល ខ្សែការពារ​ក្លឹប​តា​ខៀវ Chelsea ក្នុង​ក្រប​ខណ្ឌ​​បាល់ទាត់​ប្រឺមីញេលីកអង់គ្លេស​​បាន​បង្ហាញ ​មន្ត​ស្នេហ៍​ដល់​បុរស​​ជនជាតិ​បារាំង​ជាច្រើន​នាក់ ​ខណៈ​ពេលនាង​ស្លៀក​ពាក់​​​ឈុត​សិចស៊ី​បង្ហាញ​​ដើម​ទ្រូង​សខ្ចីនៅ​ក្នុង​ទិវា​បុណ្យ​ភាព​យន្ត​​ក្រុង​កាន ​កាលពី​ចុងសបា្តហ៍​កន្លងមក ។

​ក្រោយពីបាន​លែងលះ​ពីកីឡាករ​អេចឈ្លី ខូល ​មកមើល​ទៅ​នាងឆ័រ​រីល​ហាក់​ដូចជា​បង្ហាញ​មន្ត ស្នេហ៍​​ក្នុង​ក្រុម​តន្ត្រី​ហ្គើល​ អាឡៅ (Girl Aloud) ជាពិសេសនៅ​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​នៅ​ក្រុង​កានលើក​ទី៦៤ រៀបចំឡើង​​ពីថ្ងៃទី១១ ដល់​ថ្ងៃ​ទី២២ ឧសភា នាងធ្វើ​ឱ្យ​អ្នក​ពេញ​និយម​​ខ្សែ​ភាពយន្ត​​ និងអ្នក​ប្រមាញ់​​រូបថត​​ចាប់​អារម្មណ៍​លើ​រូប​នាង​ដែលដើរ​លើកម្រាល​ព្រំ​ក្រហម ​ក្នុង​ឈុត​សិចស៊ី​បង្ហាញ​​គល់​សុដន់​ដ៏​ទ្រលុក​ទ្រលន់ ។

​លើសពី​នេះ នាង​ឆ័ររីល​ក្នុង​វ័យ​២៧ឆ្នាំ​ថែមទាំង​បានបួង​សក់​ឡើង ​ធ្វើ​ឱ្យ​ទស្ស​និកជន សង្កេត​ឃើញ​ស្នាម​សាក់​នៅ​ត្រង់​កញ្ចឹងក​ដែល​សាក់​ពាក្យថា «Mrs.Cole» មានន័យថា នាង​ឆ័រ​រីល អាចនៅមានក្តី​អាឡោះ​អាល័យ​លើកីឡា​ករ​ខូលជាដរាប៕