ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេប្រអប់​ភ្លើង​​ឆេះ​ម៉ូតូ​២គ្រឿង ​​សំណាង​មិន​ប៉ះ​ពាល់ដល់ជីវិត​មនុស្ស​​

7 ខែ មុន

ខេត្ត​សៀម​រា​ប ៖ មានករណី​ទុ​ស្សេ​​ប្រអប់​ភ្លើងនៅ​ក្រោម​ជ​ណ្តើរ បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​ចំនួន​០២ គ្រឿងដែល​របស់​និស្សិត​អស់ស្ទើរទាំង​ស្រុង ។ ប៉ុន្តែចាត់​ជា​សំណាង​ល្អមួយ ដែល​គ្មានមនុស្ស​ណា​ម្នាក់ត្រូវ​​រង​គ្រោះថ្នាក់ ​ឬរាលដាល​ឆេះដល់ផ្ទះ​អ្នក​ជិតខាង ​។…

ខេត្ត​សៀម​រា​ប ៖ មានករណី​ទុ​ស្សេ​​ប្រអប់​ភ្លើងនៅ​ក្រោម​ជ​ណ្តើរ បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​ចំនួន​០២ គ្រឿងដែល​របស់​និស្សិត​អស់ស្ទើរទាំង​ស្រុង ។ ប៉ុន្តែចាត់​ជា​សំណាង​ល្អមួយ ដែល​គ្មានមនុស្ស​ណា​ម្នាក់ត្រូវ​​រង​គ្រោះថ្នាក់ ​ឬរាលដាល​ឆេះដល់ផ្ទះ​អ្នក​ជិតខាង ​។

​ហេតុការណ៍​ឆេះ​នេះ​ បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល ថ្ងៃ​​ទី​១៥ ខែ កញ្ញា ឆ្នាំ​២០២៣ ហើយរលត់ទៅវិញកាលពី​វេលា​ម៉ោង​១៣ និង​០០​នាទី​ស្ថិត​នៅ​ចំណុច​ក្រោម​ជ​ណ្តើរ​បន្ទប់​ជួលមួយកន្លែង ​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ត​សៀម​រាប ។

លោក​ឧត្តមសេនីយ៍ត្រី ឌុ​ត ខុន ស្នង ការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ បាន​ប្រាប់​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា ករណី​ឆេះ ម៉ូតូ​២​គ្រឿង របស់​និស្សិត នោះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ស្ទើរ​ទាំងស្រុង ។​ លោក​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ឈ្មោះ សេង ស៊ា​ន ភេទ​ស្រី អាយុ​៦៦​ឆ្នាំ មុខរបរ​លក់ ដូរ ក្នុងភូមិ​ថ្មី សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​បញ្ជាក់​ទៀត​ថា ករណី​ទុ​ស្សេរ​ប្រអប់​ភ្លើង​ក្រោម​ជ​ណ្តើរ បណ្តាល​ឱ្យ​ឆាបឆេះ​ម៉ូតូ​ចំនួន​០២​គ្រឿង​ស្ទើរ​ទាំង​ស្រុង​មាន​ ម្ចាស់ ​ទី​១​- ម្ចាស់​ឈ្មោះ សិទ្ធ ស្រី​វ៉ា​ន់ ភេទស្រី អាយុ​១៨ឆ្នាំ ជា​និស្សិត បន្ទប់​លេខ​២ ដែល​មាន​ម៉ូតូ ០១ គ្រឿង ម៉ាក​Honda dream C 125 សេរី​ឆ្នាំ​២០១៩ ព​ណ៌​ខ្មៅ ស្លាក​លេខ សៀមរាប​១-AC ៤៣៤៤ លេខ​ទូរ​សព្ទ័ ០៩៣ ៩១៤ ១១៥ ។​-​ទី​២ ម្ចាស់ ឈ្មោះ ចំរើន ណាគ្រី​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត ដែល មាន​ម៉ូតូ ០១ គ្រឿង​ម៉ាក Honda dream C.125 សេរី​ឆ្នាំ ២០១៩ ព​ណ៌​ក្រហម ស្លាក​លេខ​ឧត្តរមានជ័យ ១.D- ៦៣០៥ លេខ​ទូរ​សព្ទ័ ០៧១ ៣២៩៨ ៦៦០ របស់ ។

លោកបន្ថែម​ថា ក្រោយទុ​ស្សេឆេះ លោក​បាន​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​មក​ដល់​ដែរ​ តែ​មិន​បានប្រើ​ប្រាស់​ទឹក​ទេ ព្រោះ​អ្នក​ជួល​បន្ទប់​និង​កម្លាំង​ប៉ុស្តិ៍​បាន​នាំ​គ្នា​យក​ទឹក​ពន្លត់ អស់ទាំង​ស្រុង​ហើយ​។​

អត្ថបទសរសេរ ដោយ