ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បង្ហាញ​វីឡា​ដ៏​ប្រណីត​របស់ Messi តម្លៃ​ជាង​១០​លាន​ដុល្លារ នៅ​ទីក្រុង​ម៉ៃ​អា​មី

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​ភរិយា​របស់​ខ្លួន នាង Antonela

សហរដ្ឋអាមេរិក ៖ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង​ភរិយា​របស់​ខ្លួន នាង Antonela Roccuzzo បាន​ចំណាយ​ប្រាក់​១០,៦​លាន​ដុល្លារ ទិញ​ផ្ទះ​វីឡា​ដ៏​ប្រណីត​ស្ថិត​នៅ​តំបន់ឆ្នេរ​សមុទ្រ Fort Launderdale ទីក្រុង​ម៉ៃ​អា​មី (Miami) រដ្ឋ​ផ្ល​រី​ដា (Florida) សម្រាប់​រស់នៅ​សោយសុខ អំឡុង​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក​ជាមួយ​ក្លិប Inter Miami ។

តាម​ពិត​ទៅ កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣៦​ឆ្នាំ​រូប​នេះ មាន​អា​ផាត​មិន​ចំនួន ៤ ស្ថិត​នៅ​ទីតាំង​ផ្សេង​គ្នា​តម្លៃ​សរុប​១៨,៦​លាន​ដុល្លារ​រួច​ទៅ​ហើយ នៅ​សហរដ្ឋអាមេរិក មុន​ពេល​ចាយ​លុយ​ដ៏​ច្រើន​លើ​ផ្ទះ​វីឡា​ដ៏​ប្រណីត នៅ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី ខណៈ​ដែល​ភ្នាក់ងារ​អចលនទ្រព្យ បាន​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​ជាមួយ Lionel Messi សម្រាប់​ផ្ទះ​វីឡា​ជាប់​មាត់ទឹក​ដ៏​ប្រណីត​មួយ​នេះ កាលពីដើម​ស​ប្តា​ហ៍​នេះ​។

ផ្ទះ​វីឡា​ដ៏​ប្រណីត​នេះ គ្របដណ្តប់​លើ​ផ្ទៃដី ១០,៥០០​ម៉ែត្រការ៉េ ដោយ​មាន​បន្ទប់​គេង​ចំនួន ៨ បន្ទប់ទឹក​ចំនួន​​៩​កន្លែង​ដាក់​ឡាន​ចំនួន​៣ និង​អាង​ហែល​ទឹក​១​។ វីឡា​នេះ ក៏​មាន​បន្ទប់​ស្ប៉ា បន្ទប់​ហាត់ប្រាណ និង​កន្លែង​ចតទូក​ចំនួន ២ ផង​ដែរ បូក​រួម​នឹង​ការ​តុបតែង​យ៉ាង​ប្រណីតភាព​តែ​ម្តង​។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត វីឡា​នេះ នៅ​ជិត​នឹង​កីឡដ្ឋាន DRV PNK របស់​ក្លិប Inter Miami ផ្ទាល់​តែ​ម្តង​។ សម្រាប់​ពន្ធ​អចលនទ្រព្យ​លើ​ផ្ទះ​វីឡា​ដ៏​ប្រណីត​នេះ ត្រូវ​បាន​រាយការណ៍​ថា​មាន​តម្លៃ ៨៣,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

បច្ចុប្បន្ន ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup ឆ្នាំ ២០២២ កំពុង​តែ​រីករាយ​ជាមួយ​អាជីព​នៅ Inter Miami ដោយ​កីឡាករ​រូប​នេះ បាន​ដើរតួ​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​រក​ជ័យជម្នះ​សម្រាប់​ក្រុម ដែល​មាន​លោក David Beckham ជា​ប្រធាន និង​សហ​ម្ចាស់​ក្លិប​មួយ​នេះ​៕ (​ប្រភព​ពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ