ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់រៀបរាប់ទាំង​​​អួល​ដើម.​កនិងទឹកភ្នែក រឿង​អយុត្តិធម៌ ​មាន​ផ្ទះ​តែ​អត់ផ្លូវចេញ-ចូល​

7 ខែ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ស្ត្រី​ម្នាក់កាន់​ក្បាល​មេក្រូ​ទាំង​ទឹកភ្នែករលីងរលោង​ និងនិយាយ​អួល​ដើម​.ក​​រឿង​អយុត្តិធម៌​ដោយសារ​មាន​អ្នកទិញ​ផ្ទះ​​និង​ដីហើយ ត្រូវគេ​​បិទផ្លូវ​ចាស់​មិន​​អោយគ្រួសារ​គាត់​​ចេញ​-​ចូលបាន ដែលបង្កការលំបាកជារៀងរាល់ថ្ងៃ​ ។ ដូច្នេះ គាត់​សុំ​អោយ​អាជ្ញាធរ​ក្រុង​ ជួយ​ដោះ​ស្រាយ​​ជូន​គាត់…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ស្ត្រី​ម្នាក់កាន់​ក្បាល​មេក្រូ​ទាំង​ទឹកភ្នែករលីងរលោង​ និងនិយាយ​អួល​ដើម​.ក​​រឿង​អយុត្តិធម៌​ដោយសារ​មាន​អ្នកទិញ​ផ្ទះ​​និង​ដីហើយ ត្រូវគេ​​បិទផ្លូវ​ចាស់​មិន​​អោយគ្រួសារ​គាត់​​ចេញ​-​ចូលបាន ដែលបង្កការលំបាកជារៀងរាល់ថ្ងៃ​ ។ ដូច្នេះ គាត់​សុំ​អោយ​អាជ្ញាធរ​ក្រុង​ ជួយ​ដោះ​ស្រាយ​​ជូន​គាត់ ដែលការលើក​ឡើង​របស់ស្ត្រីរូបនេះគឺ​នៅក្នុង​វេទិកាមួយ ធ្វើឡើងកាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​ ស្ថិតនៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ស្ថិត​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ក្រុង​សិរី​សោភ័ណ គឺមាន​ស្ត្រី​ម្នាក់​បាន​ស្ម័​គ្រ​ចិត្ត​ឡើង​កាន់​ក្បាល​មេក្រូ​ទាំង​ទឹកភ្នែករលីងរលោង​និយាយ​អួល​ដើម​ករ​ថា​ ​សុំ​អោយ​អភិ​បាលក្រុង​សិរី​សោភ័ណ និង​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ និង​ស្ថាប័ន​ពាក់ព័ន្ធ ​ជួយ​រក​យុត្តិធម៌​ផង​ខណៈ​ជា​ច្រើន​ឆ្នាំ​មកនេះ​ ត្រូវ​បាន​ផ្ទះមួយនៅ​ខាង​មុខ​បិទផ្លូវ​ចាស់​​ដែល​ធ្លាប់​ចេញ​-ចូល​យក​ធ្វើ​ជា​កម្ម​សិទ្ធិ ។

ហើយ​គ្មាន​ផ្លូវ​ចេញ​​-​ចូល​ ក៏គាត់ទៅសុំ​​អ្នក​ជិតខាង​មួយ​ទៀតចេញ​-​ចូលបាន ​តែ​ពេល​នេះ​ម្ចាស់​គាត់​ និង​បិទផ្លូវ​លេង​មាន​ផ្លូវ​ចេញ​-​ចូលលែងបាន​​ទៀត​ហើយ​ ទើប​ដាច់​ចិត្ត​លើកដៃ​សំពះ​សុំ​អោយ​ចៅហ្វាយ​ក្រុង​ ជួយ​រក​យុត្តិធម៌​និង​បើ​ផ្លូវ​ចាស់​ចេញ​-​ចូល​បាន ។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់ទៀត​ថា ​ផ្លូវ​ដែល​ត្រូវ​បិទ​មិន​អោយ​ចេញ​-​ចូល​នោះ ​ស្ថិត​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​ត្រូវ​បាន​ម្ចាស់​ផ្ទះខាង​មុខ​បិទ ​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ធ្លាប់​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​ចៅសង្កាត់​អូរ​អំ​បិត​ម្តង​ ជា​ពីរ​ដង​ដែរ ​តែ​គ្មាន​ប្រសិទ្ធភាព​សោះ​ ។ ឃើញ​​នៅ​តែ​បន្ត​បិទ​ដដែល ដែល​គាត់​ហ៊ាន​រំលោភ​យក​ផ្លូវ​ចាស់​ធ្វើ​ជា​កម្ម​សិទ្ធិ ​ធ្វើ​អ្នក​នៅ​ខាង​ក្រោយ​គ្មាន​ផ្លូវ​ចេញ​-​ចូលបាន ។

អាជ្ញាធរ​ភូមិ​រោង​ម៉ាស៊ីន​បាន​បញ្ជាក់​ថា​ ​វា​ពិតជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ដែល​បាន​លើក​ឡើង​​ក្នុងវេទិកា​​ទាំង​ទឹកភ្នែក​នេះ​មែន សុំ​អោយ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្រុង តាម​ដឹង​ផ្លូវ​មាន​រយៈពេល​យូរ​មក​ហើយ​ ក្រោយ​ម្ចាស់​ថ្មី​ទិញ​ដី​និង​ផ្ទះ​យក​ហើយ​ បាន​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជំនាញ​ចុះ​ធ្វើ​ចេញ​ប្លង់​​បាន​ផ្លូវនេះដោយ​មិនដឹង​មូលហេតុ​អី ។

​​
ចៅហ្វាយ​ក្រុង​សិរី​សោភ័ណ ​លោក ស្រេង សុផល តប​វិញ​ថា​ នឹងឱ្យ​មន្ត្រី​ជំនាញ​ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ ​និង​ភូមិ​ចុះ​ពិនិត្យ​មើល​ ។ ហើយរក​វិធី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​វិ​វា​ទ​​​។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ