ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធុន​ធំ​បុ.ក​ម៉ូតូ​២​គ្រឿង​ ​ស្លា.ប់​សិស្ស​ថ្នាក់​ទី​១២​ម្នាក់ និង​យុវជន​ម្នាក់​​ទៀត​របួសធ្ងន់​

8 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ធុន​ធំ​បុ.ក​ម៉ូតូ​២​គ្រឿង ​បណ្តាលឱ្យ​​ស្លា.ប់​យុវតី​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​១២​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ធុន​ធំ​បុ.ក​ម៉ូតូ​២​គ្រឿង ​បណ្តាលឱ្យ​​ស្លា.ប់​យុវតី​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​១២​និង​យុវជន​ម្នាក់​របួសធ្ងន់​ ចំណែក​រថយន្ត​បង្ក​ដែល​បើកគេច ​​​ត្រូវ​សមត្ត​កិច្ច​ចាប់​បាន​​នៅវេលា​​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​ តាម​ផ្លូវ​ស្ថិត​ភូមិ​ប្រឡាយ​លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លា.ប់ឈ្មោះ ម៉ៅ វិសាល ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​មង្គល​បូ​រី​ ​រស់នៅ​ភូមិ​ពាម ឃុំ​ព្រះនេត្រព្រះ ​ស្រុក​ព្រះ​នេត្រ​ព្រះ ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាកហុងដា​ឌ្រី​ម​ ពាក់​ផ្លា​ក​លេខ​ បន្ទាយ​មាន​ជ័យ​ 1I-5397 និង​យុវជន​ម្នាក់​ទៀត​ដែលរងរបួសធ្ងន់​មិន​​ស្គាល់ឈ្មោះ​នោះ​​ទេ​ ជាអ្នកបើកបរ​​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​ ពាក់​ផ្លា​ក​លេខ​ បន្ទាយ​មាន​ជ័យ​ 1Q-4438​ ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹងថា​ មុនពេលកើតហេតុ ​​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម​ ពាក់​ផ្លា​ក​លេខ​ បន្ទាយ​មាន​ជ័យ​ 1Q-4438​ បាន​បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ហើយ​យុវតី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកហុងដា​ឌ្រី​ម​ ពាក់​ផ្លា​ក់​លេខ​បន្ទាយ​មាន​ជ័យ​ 1I-5397 ​បើកបរ​ក្នុងទិសដៅ​​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត ​ស្រាប់តែ​​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត​បើក​​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ បាន​បុ.ក​ម៉ូតូ​ទាំង​២​គ្រឿង​ ​និង​កិ.ន​យុវតី​ម្នាក់​បែ.កក្បាល​ស្លា.ប់​​​នៅនឹង​កន្លែងកើតហេតុ ​ចំណែក​​យុវជន​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូនទៅ​​សង្គ្រោះ​នៅមន្ទីរពេទ្យ ហើយ​រថយន្ត​ធុន​ធំ​បាន​បើក​​គេច តែ​ត្រូវ​សមត្ថកិច្ច​ចាប់​​បាន​នៅទឹកដី​ស្រុក​ព្រះនេត្រ​ព្រះ​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គេ​​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សម្រួល​ចរាចរណ៍​ ព្រោះ​ផ្លូវ​ពី​រង្វង់​មូល​យាយជី​ច្រក​ស្រូវ​ស្រុក​មង្គល​បូ​រី​ទៅ​ស្រុក​ព្រះនេត្រ​ព្រះ​តូច​ចង្អៀត ដើម្បីបញ្ចៀសការ​កកស្ទះចរាចរណ៍ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ធ្វើការ​វាស់វែង​​រួច ស.ព​យុវតី​ដែល​ស្លា.ប់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ដឹក​សាកស.ព​ជន​រង​គ្រោះ​​ប្រគល់ជូន​ក្រុមគ្រួសារ​​សាច់ញាតិ ​ដើម្បី​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ចំណែក​ម៉ូតូ​២​គ្រឿង​រង​ការ​​ខូចខាត​តិច​តួច​ និង​រថយន្ត​ ត្រូវ​​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ