ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយក​វិទ្យាល័យ​ទួល​ទំពូង ស្រាយ​បំភ្លឺ ករណី​ឲ្យ​សិស្ស​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង​ម្នាក់​២​ម៉ឺន​រៀល បើ​មិន​បង់​នាំ​គ្នា​ទៅ​រៀន​ក្រោម​ដើមឈើ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ​នូវអត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា «​គ្រូ​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់ រង​ការ​ចោទប្រកាន់​ថា ឲ្យ​សិស្ស​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល បើ​មិន​បង់​ទេ នាំ​គ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​ទៅ​»…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចេញផ្សាយ​នូវអត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា «​គ្រូ​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់ រង​ការ​ចោទប្រកាន់​ថា ឲ្យ​សិស្ស​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល បើ​មិន​បង់​ទេ នាំ​គ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​ទៅ​» រួច​មក លោក កុយ សេ​ដា នាយក​វិទ្យាល័យ​ទួល​ទំពូង បាន​បកស្រាយ​បំភ្លឺ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ រូប​លោក​បាន​និយាយ​ជាមួយ​សិស្សានុសិស្ស​ឲ្យ​ជួយ​បង់​ថវិកា​ថ្លៃ​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល សម្រាប់​៨​ខែ ។ ហើយ​ករណី​សិស្ស​មិន​បង់​ថវិកា ឲ្យ​ទៅ​រៀន​ក្រោម​ដើមឈើ​នោះ ​វា​ជា​ពាក្យ​សម្ដី​របស់​លោក​នាយករង ម៉ី សា​ម៉ុ​ន បាន​និយាយ​លេងសើច​ជាមួយ​សិស្ស និង​គ្រូ​ទេ ។

លោកនាយក​វិទ្យាល័យ​ទួល​ទំពូង បាន​បញ្ចា​ក់ថា ការ​រៃ​អង្គាសប្រាក់​នេះ គឺ​មានការ​ប្រជុំ​យល់ព្រម ឯកភាព​ពី​សំណាក់​មាតាបិតា​សិស្ស​ចាប់តាំងពី​ដើមឆ្នាំ​សិក្សា​មក​ម្ល៉េះ ដោយ​ឯកភាព​ក្នុង​សិស្ស​មួយ​នាក់ ត្រូវ​សុំ​ជំនួយ​ឧបត្ថម្ភ​មួយ​ខែ ស្មើ​២,៥០០​រៀល ។ ថវិកា​នេះ គឺ​ដើម្បី​ទ្រទ្រង់​លើ​ការ​ខ្វះខាត ក្នុង​ការ​ចំណាយ​លើ​សេវា​អគ្គិសនី ទឹក សម្រាម ក្នុង​មួយ​ឆ្នាំ​សិក្សា ។

លោកនាយក ក៏​បាន​បញ្ចា​ក់​ទៀត​ថា សាលា​បាន​ប្រជុំ​ឯកភាព ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​គណៈកម្មការ​ទ្រទ្រង់
សាលា មាតាបិតា​អ្នក​អាណាព្យាបាល​សិស្ស គឺ​សិស្ស​ក្រីក្រ ជួប​ការ​លំបាក យើង​មិន​ទទួល​ថវិកា​នេះ​ទេ​។ ចំពោះ​មាតាបិតា​សិស្ស ដែល​មានកូន​រៀន​នៅ​ទី​នេះ ចាប់ពី​ពីរ​នាក់​ឡើង​ទៅ សាលា​តម្រូវ​អោយ​បង់​តែ​មួយ​នាក់ តែ​ប៉ុណ្ណោះ ។

គួរ​ជម្រាប​ថា «​គ្រូ​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់ រង​ការ​ចោទប្រកាន់​ថា ឲ្យ​សិស្ស​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល បើ​មិន​បង់​ទេ នាំ​គ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​ទៅ​» កូនសិស្ស​រៀន​ថ្នាក់​ទី​១១ វេន​ល្ងាច សម្រាប់​ខែកញ្ញា​នេះ នៅ​ពេល​ចេញពី​រៀន នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ មានកូន​សិស្ស​ខ្លះ​ដើរ ខ្លះ​ជិះ​កង់ និង​ខ្លះ​ទៀត​ជិះ​ម៉ូតូ បាន​នាំ​គ្នា​រអ៊ូរទាំ​តាម​ផ្លូវ​ថា កំពុង​តែ​អត់​លុយ​ចាយ​ផង ត្រូវ​គ្រូ​បង្ខំ​ទារ​លុយ​ទៀត ម្នាក់ ២​ម៉ឺន​រៀល គ្រូ​ថា បើ​មិន​បង់លុយ​អោយ​ទេ ទៅ​រៀន​នៅ​ក្រោម​ដើមឈើ​ទៅ ។

បើ​តាម​ការ​អះអាង​របស់​កូនសិស្ស​ថ្នាក់​ទី​១១ វេន​ល្ងាច បាន​និយាយ​ថា អ្នក​ដែល​ទៅ​ប្រមូល​លុយ​នោះ គឺ​លោកគ្រូ​នាយករង​សាលា​វិទ្យាល័យ​ទួល​ទំពូង ព្រមទាំង​និយាយ​ថា បើ​មិន​បង់លុយ​ទេ នាំ​គ្នា​ទៅ​រៀន​នៅ​ក្រោម​ដើមឈើ​ទៀត​ផង ពេល​នោះ​កូនសិស្ស​ថ្នាក់​ខ្លះ បាន​បង់លុយ ស្ទើរ​គ្រប់​ៗ​គ្នា ឯ​កូនសិស្ស​ខ្លះ​ទៀត ប្រាប់​ថា ចាំ​ថ្ងៃស្អែក ព្រោះ​ចាំ​សុំ​លុយ​ពី​ម៉ែឪ សិន ។

កូនសិស្ស​ថ្នាក់​ទី​១១ និយាយ​ទៀត​ថា លោកគ្រូ​នាយករង​នោះ បាន​កំណត់​ថា ត្រូវ​ប្រមូល​លុយ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ហើយ​លោកគ្រូ​ដែល​ទៅ​ទារ​លុយ​នោះ បាន​ប្រាប់​ទៀត​ថា ដោយសារ​សាលា​គ្មាន​លទ្ធភាព​បង់ថ្លៃ​ទឹក​ភ្លើង ពោល​គឺ​ជំពាក់​លុយ​ទឹក​ភ្លើង​យូរ​មក​ហើយ បើ​មិន​បង់​អោយ​គេ​ទេ អគ្គិសនី​នឹង​មក​កាត់​ផ្តាច់​ភ្លើង​សាលា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ