ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអូស្ត្រាលីស្តូន័រនាំមុខបណ្តោះអាសន្នប្រណាំងម៉ូតូ GP

14 ឆ្នាំ មុន

កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​​​​បាន​សំដែង​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ French Grand Prixនៅទីលាន​ប្រណាំង​ Le Mansស្ថិត​​នៅ​​កណ្តាល​ទី​ក្រុង​ប៉ា​រីសប្រ​ទេស​បារាំង​​​​កាល​ពី​សៅរ៍​​ទី១៤ខែឧសភា​កន្លង​មក​នេះ

កីឡាករអូស្ត្រាលី​ខាស៊ី ស្តូន័រ​​​​បាន​សំដែង​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ French Grand Prixនៅទីលាន​ប្រណាំង​ Le Mansស្ថិត​​នៅ​​កណ្តាល​ទី​ក្រុង​ប៉ា​រីសប្រ​ទេស​បារាំង​​​​កាល​ពី​សៅរ៍​​ទី១៤ខែឧសភា​កន្លង​មក​នេះ។

ស្តូន័រ​​ដែល​ជា​អ្នក​បើក​បរ​ឲ្យ​ក្រុម​ហុង​ដា​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា១នាទី​និង​៣៣.១៥៣​​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករ​ម៉ាកូ ស៊ីម៉ុន​ សេលលី​​​​របស់​ក្រុម​ប្រណាំងហ្គ្រេស៊ីនី​ហុង​ដា​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​ទី២​។ស៊ីម៉ុន​ សេលលី​​​​​​ប្រើ​អស់ថិរវេលា​​១នាទី​និង​៣៣.២១២​វិនាទីគឺ​​០.៤៦៨វិនាទី​យឺត​ជាង​កីឡាករ​ស្តូន័រ ​។​ ចំណាត់​ថ្នាក់​ទី​៣​បាន​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេសអុីតាលី​អង់​ឌ្រា ដូ​វី​ស៊ី​យ៉ូ​សូ​​​។ដូ​វី​ស៊ី​យ៉ូ​សូ​​​​​ដែល​ជា​អ្នក​បើក​បរ​ឲ្យ​ក្រុម​ហុង​ដា​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១នាទី​និង​៣៣.៦២១វិនាទី​គឺ​០.៤៦៨វិនាទី​យឺត​ជាង​​ជាង​កីឡាករមិត្ត​រួម​ក្រុម​​ស្តូន័រ​​។​ ឯ​កីឡាករ​អ៊ីតាលី​​វ៉ាឡឹន​ទីណូ​ រ៉ូស៊ី​បញ្ចប់​ការ​ប្រណាំង​ស្ថិត​ក្នុង​ចំ​ណាត់​​ថ្នាក់​ទី៩។​កីឡាករ រូបនេះ​បាន​ប្រើ​អស់​ថិរ​វេលា១នាទី​និង​៣៤. ២០៦វិនាទី​១.០៥៣វិនាទី​យឺត​ជាង​កីឡាករ​​ស្តូន័រ​​​​។​

ថ្លែង​បន្ទាប់​ពីទទួល​បាន​ជោគជ័យ​ ស្តូន័រ​បា​នបញ្ជាក់​ថា​៖«ខ្ញុំ​មិន​ដែល​នឹក​គិត​ពីការ​ដណ្តើម​បាន​ជោគជ័យ​នៅ​ដើម​រដូវ​ប្រណាំង​បែបនេះ​ទេ ។ ការ​ប្រណាំង​នៅ​ជុំ​ដំបូង​ខ្ញុំ​ហាក់​មាន​ភាព​យ៉ាប់​យើន​បន្តិច​ដែរ​ពី​ព្រោះ​តែ​ម៉ាស៊ីន​ម៉ូ​តូ​របស់​ខ្ញុំ។ តែ​បន្ទាប់​ពី​នោះ​មក​ការ​ប្រណាំង​របស់​ខ្ញុំ​ចេះ​តែ​គ្រាន់​បើ​ទៅ​ៗ ​ហើយទី​បំផុត​ក៏​ដណ្តើម​បាន​ជ័យជម្នះ​»។
​ចំ​ណែក​កីឡាករដានី ប៉េ​ដ្រូ​ហ្សា​បើក​លឿន​លំ​​ដាប់​ទី​៤។ ប៉េដ្រូ​ហ្សា​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ស្តូ​ន័រ​ដែរ​នោះ​ប្រើ​អស់​ថិរវេលា​១នាទី​និង​៣៣.៦៨៣វិនាទី​នាំ​មុខ​លើ​កីឡាករ​អេស្ប៉ាញ​ចច ឡូ​រ៉ឹន​ហ្សូ។​ ឡូ​រ៉ឹន​ហ្សូ​ដែល​បើក​បរ​ឲ្យ​ក្រុម​យ៉ា​ម៉ា​ហា​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​១នាទី​និង​៣៣.៧០៦​វិនាទី​គឺ​០.៥៥៣យឺត​ជាង​កីឡាករ​ស្ត័​ន័រ​។
ចំណែ​ក​ការ​ប្រណាំង​ម៉ូតូ​Moto2​វិញ​កីឡាករ​ដែល​បើក​លឿន​លំ​ដាប់​ទី​១បាន​ទៅលើកីឡាករ​អាល្លឺម៉ង់​ស្ទេហ្វែន ​ប្រែតដល។ កីឡាករ​ប្រែត​ដែ​លបើក​បរ​ឲ្យ​ក្រុម​Kalexគឺ​ជា​អ្នក​ដែល​បាន​យក​ឈ្នះ​ជើង​ឯក​កាល​ពី​ប្រណាំង​នៅ​ប្រទេស​កា​តា​កាល​ពី​ខែ​មីនា​កន្លង​មក​៕