ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់ម្នាក់​ពាក់ព័ន្ធករណីហិ.ង្សា ត្រូវតុលាការ​សម្រេច​ឃុំខ្លួន​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ លោក គង់ កូ​មិ​ន្ទ អនុប្រធាន និង​ជា​ចៅ​ក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត

​ខេត្ត​សៀម​រា​ប ៖ លោក គង់ កូ​មិ​ន្ទ អនុប្រធាន និង​ជា​ចៅ​ក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប យក​បុរស​ជា​ជនសង្ស័យ​មាន​សតិ​មិន​គ្រប់​​ម្នាក់​ទៅ​ដាក់​ពន្ធនាគារបណ្តោះអាសន្ន នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ពាក់ព័ន្ធ​នឹង​ករណីប្រើ​ហិ.ង្សា ទៅលើក្មេងប្រុសស្រី​២នាក់ បណ្តាល​ឱ្យ​រងរបួសធ្ងន់ ។

បើ​តាម​លោក​វរសេនីយ៍ឯក សុខ ម៉េ​ង អ៊ា​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​តេឡេ​ក្រាម ​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​យុវជន​​រង​គ្រោះ រួច​មក កម្លាំង​នគរបាល​ស្រុក​បន្ទាយ​ស្រី ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ចំនួន១​នាក់ ឈ្មោះ សរ ម៉ា​ប់ ឈ្មោះ ហៅ​ក្រៅ លុយ រៀប ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​គ្មាន​ស្រុក​កំណើត ភូមិ​ស្ល​ក្រាម ឃុំ ស្ល​ក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន រស់នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ហិ.ង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ( យក​ដុំ​ថ្ម វាយ​ជន​រង​គ្រោះ ) នៅ​ចំណុច​ដី​ឡូត៍ អក្សរ​Y5820 តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក ស្ថិត នៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

លោក​បន្ថែម​ថា ជន​សង្ស័យ​​ខាងលើមាន​សតិ​មិន​គ្រប់​​ នៅមុនពេលកើតហេតុ​​កាលពីវេលាម៉ោង​​​​៦ព្រឹក​​ថ្ងៃ​ទី​​១២ ខែកញ្ញា ឆ្នាំ ២០២៣ ​មាន​ជន​រង​គ្រោះ​ចំនួន​​២នាក់ ក្នុងនោះ​ម្នាក់​ឈ្មោះ លឿម កញ្ញា ភេទ​ស្រី អាយុ៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ហៃ រ​ដ្ឋា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​តំបន់ អភិវឌ្ឍន៍​រុន​តា​ឯក ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​នាំ​គ្នា​ធ្វើដំណើរ​តាម​ផ្លូវ លុះ​ដល់​ចំណុច​​ខាងលើ ស្រាប់តែ​ពេល​នោះ​ជន​សង្ស័យ​​ខាងលើ បាន​ចាប់​ជន​រង​គ្រោះ​ឈ្មោះ លឿម កញ្ញា បោ.ក​ក្បាល​ទៅ​នឹង​គំនរ​ថ្ម​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ផុង​លលា​ក្បាល និង​បាន​យក​ដុំ​ថ្ម វាយ​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ហៃ រ​ដ្ឋា ចំនួន៣​ដំ​ថ្ម ត្រូវ​ចំ​ដើមទ្រូង​ចំហៀង​ខាងឆ្វេង បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ រហូត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ។ ​ចំណែក ឈ្មោះ លឿម កញ្ញា យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប ។

ករណី​ខាងលើ​នេះ ជន​សង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​យក​ដុំ​ថ្ម​វា.យ​ទៅ​​លើ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន លោក គង់ កូ​មិ​ន្ទ អនុប្រធាន និង​ជា​ចៅ​ក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន សម្រេច ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀម​រាប យក​ជនសង្ស័យ​​មាន​សតិ​មិន​គ្រប់ ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន នៅ​សង្កាត់​ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ