ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​គ្រូបង្វឹក​ចាយ​លុយ​លើ​ការ​ផ្ទេរ​កីឡាករ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola បាន​ឈរ​ជា​គ្រូបង្វឹក ដែល​ចាយ​លុយ​ច្រើន​ជាងគេ​បំផុត​លើ​ការ​ផ្ទេរ​

អង់គ្លេស ៖ លោក Pep Guardiola បាន​ឈរ​ជា​គ្រូបង្វឹក ដែល​ចាយ​លុយ​ច្រើន​ជាងគេ​បំផុត​លើ​ការ​ផ្ទេរ​កីឡាករ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ ២០២៣​។

ចាប់តាំងពី​ក្លាយជា​គ្រូបង្វឹក​បាល់ទាត់​អាជីព​នៅ​ឆ្នាំ ២០០៨ រហូត​មក​ទល់​ពេល​នេះ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City បាន​ចំណាយ​ប្រាក់​សរុប​រហូត​ដល់​ទៅ ២.១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​កលើ​ការ​ផ្ទេរ​កីឡាករ​។ កីឡាករ Jack Grealish, Ruben Dias, Erling Halaand, Mateo Kovacic, Josko Gvardiol, Matehur Nunes និង Jeremy Doku សុទ្ធតែ​ជា​កីឡាករ​ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥២​ឆ្នាំ​រូប​នេះ​។

តំណែង​បន្ទាប់​ធ្លាក់​ទៅ​លើ​លោក Jose Mourinho បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម Roma ដែល​បាន​ចាយ​លុយ​សរុប ២​ពាន់​លាន​ដុល្លារ ចាប់តាំងពី​រូប​លោក​ក្លាយជា​គ្រូបង្វឹក​អាជីព​ដំបូង​នៅ​ឆ្នាំ ២០០០ រហូត​មក​ដល់​បច្ចុប្បន្ន ខណៈ​ដែល​ខ្សែបម្រើ​បារាំង Paul Pogba គឺជា​កីឡាករ​ថ្លែ​បំផុត នៅ​ក្នុង​បញ្ជី​ទិញ​ចូល​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៦០​ឆ្នាំ​រូប​នេះ ពោល​នៅ​ក្នុង​តម្លៃ ១០៥​លាន​អឺ​រ៉ូ​។

ដោយឡែក លោក Carlo Ancelotti គ្រូបង្វឹក​ក្រុម Real Madrid ស្ថិត​នៅ​តំណែង​លេខ​៣ ដោយ​បាន​ចាយ​លុយ​សរុប ១.៧​ពាន់​លាន​ដុល្លារ ចាប់​តាំង​រូប​លោក​ក្លាយជា​គ្រូបង្វឹក​អាជីព​ដំបូង​នៅ​ឆ្នាំ ១៩៩៥ រហូត​ដល់​បច្ចុប្បន្ន​។ ខ្សែបម្រើ​អង់គ្លេស Jude Bellingham គឺជា​កីឡាករ​ថ្លៃ​បំផុត នៅ​ក្នុង​បញ្ជី​ទិញ​ចូល​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​វ័យ​៦៤​ឆ្នាំ​រូប​នេះ ពោល​គឺ ១៣៣​លាន​អឺ​រ៉ូ​។

គ្រូបង្វឹក​ទាំង​១០ ដែល​ចាយ​លុយ​ច្រើន​បំផុត​ក្នុង​អាជីព​លើ​ការ​ផ្ទេរ​កីឡាករ
-​លោក Pep Guardiola (​អេ​ស្ប៉ា​ញ​) ៖ ២.១​ពាន់​លាន​ដុល្លារ
-​លោក Jose Mourinho (​ព័រ​ទុ​យ​ហ្គា​ល់​) ៖ ២.១​ពាន់​លាន​ដុល្លារ
-​លោក Carlo Ancelotti (​អ៊ី​តា​លី​) ៖ ១.៧​ពាន់​លាន​ដុល្លារ
-​លោក Massimiliano Allegri (​អ៊ី​តា​លី​) ៖ ១.៥​ពាន់​លាន​ដុល្លារ
-​លោក Diego Simeone (​អា​ហ្ស​ង់​ទី​ន​) ៖ ១.៣​ពាន់​លាន​ដុល្លារ

-​លោក Manuel Pellegrini (​ឈី​លី​) ៖ ១.៣​ពាន់​លាន​ដុល្លារ
-​លោក Thomas Tuchel (​អា​ល្លឺ​ម៉​ង់​) ៖ ១.៣​ពាន់​លាន​ដុល្លារ
-​លោក Antonio Conte (​អ៊ី​តា​លី​) ៖ ១.២​ពាន់​លាន​ដុល្លារ
-​លោក Mauricio Pochettino (​អា​ហ្ស​ង់​ទី​ន​) ៖ ១.២​ពាន់​លាន​ដុល្លារ
-​លោក Jürgen Klopp (​អា​ល្លឺ​ម៉​ង់​)៖ ១.២​ពាន់​លាន​ដុល្លារ ៕ (​ប្រភព​ពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ