ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​បក្ស «LDP»​ម្នាក់ ​ជួបគ្រោះអកុសល​មុខចម្ការ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តសៀមរាប​ ៖ បុរសជា​​សកម្មជន​របស់​បក្ស «LDP»​ ម្នាក់ ត្រូវ​បាន​រថយន្ត​បុ.ក បណ្តាល​ឱ្យ​​ស្លា.ប់

​ខេត្តសៀមរាប​ ៖ បុរសជា​​សកម្មជន​របស់​បក្ស «LDP»​ ម្នាក់ ត្រូវ​បាន​រថយន្ត​បុ.ក បណ្តាល​ឱ្យ​​ស្លា.ប់ ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា ​។

ហេតុការណ៍​​ខាងលើ​នេះ​បានបង្កការភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​​វេលា​ម៉ោង៦និង១៥នាទី​យប់​​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ លើ​ផ្លូវជាតិ​លេខ​២៦៤១ ត្រង់​ចំណុច​មុខ​ទីបញ្ជាការ​ស្រាល ប្រចាំការ​ចម្ការ ១២​ហិ​កតា​របស់ (LDP) ស្ថិត​នៅ​ភូមិ​ថ្មរ​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ។

បើ​តាម​លោក​វរសេនីយ៍ឯក ឡុ​ង សំណាង អធិការ​នគរបាល​ស្រុក​បន្ទាយស្រី បាន​ប្រាប់​តាម​តេឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា ​ភាគី​ខាង​រថយន្ត​បង្ក​ម៉ាក VOLVO ពណ៌​បៃតង​លាយ​​ក្រហម ពាក់​ផ្លា​ក​លេខ​ ៣F-៩៧១៨ បើកបរ​ដោយ​ឈ្មោះ សាន សេង​ហ៊ួ​ត ភេទ​ប្រុស ​អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ជំនីក ស្រុក​ក្រូច​ឆ្មារ ខេត្តកំពង់ចាម ។ ចំណែកភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ ពោធិ៍សាត់ ១G-៥៤៦៩ បើកបរ​ដោយ​ឈ្មោះ ម៉ៃ ធី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ សកម្មជន​ LDP មាន​ទីលំនៅ​ភូមិ​ខ្នាចរមាស់ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​លោកអធិការ​​​បាន​បន្ត​ថា​ មុនពេលកើតហេតុ រថយន្ត​​ម៉ាក VOLVO បើកបរ​ពី​ជើង​ទៅ​ត្បូង​ លុះមកដល់​ចំណុចកើតហេតុខាងលើ បាន​បុ.ក​ជាមួយ​ម៉ូតូ​​បើកបរ​ពី​លិចទៅ​កើត​ បណ្តាល​ឱ្យ​​អ្នកបើកបរ​ម៉ូតូ​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

លោកអធិការ​បាន​បន្ត​ថា បច្ចុប្បន្ន​ ស.ព​ជន​រង​គ្រោះ​.​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី​ ។ ចំណែក​អ្នក​បើកបរ​រថយន្ត​ត្រូវ​បាន​នគរ​បាល​ឃាត់ខ្លួន​រួម​ ​និង​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​កសាង​សំណុំរឿង ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ