ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Joao Palhinha កីឡាករ​ស៊យ​បំផុត នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ​នេះ

2 អាទិត្យ មុន

អង់គ្លេស ៖ ខ្សែបម្រើ​ការពារ Joao Palhinha ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ស៊យ​ជាងគេ​បំផុត

អង់គ្លេស ៖ ខ្សែបម្រើ​ការពារ Joao Palhinha ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ស៊យ​ជាងគេ​បំផុត នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ដំណើរការ​ផ្ទេរ​ពី​ក្លិប Fulham ទៅ​ចូលរួម​ជាមួយនឹង​ក្លិប Bayern Munich បរាជ័យ​នៅ​នាទី​ចុង​ក្រោយ នៃ​ថ្ងៃ​បិទ​ទីផ្សារ​ដោះ​ដូរ​កីឡាករ ឬ Deadline Day​។

យោង​តាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​របស់​ចក្រ​អង់គ្លេស ក៏​ដូច​ជា​អា​ល្លឺ​ម៉​ង់ បាន​រាយការណ៍​ថា កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ហោះ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព និង​ថត​ជាមួយ​ឯកសណ្ឋាន​របស់​ក្រុម Bayern Munich រួចរាល់ ដើម្បី​ត្រៀម​ប្រកាស​ជា​សមាជិក​ថ្មី នៃ​ក្រុម​នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់​មួយ​នេះ បន្ទាប់​ពី​កីឡាករ​រូប​នេះ ទទួល​បានការ​អនុញ្ញាត​ពី​ក្លិប Fulham សម្រាប់​ការ​ហោះ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​។

យ៉ាងណាមិញ ការ​ផ្ទេរ​ត្រូវ​បាន​បរាជ័យ បន្ទាប់​ពី​ក្លិប Fulham មិន​អាច​ស្វែងរក​កីឡាករ​មក​ជំនួស​តំណែង​របស់ Joao Palhinha បាន​ទាន់​ពេលវេលា ពោល​គឺ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​បិទ​ផ្សារ កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ ដូច្នេះ​ហើយ Fulham បាន​តស៊ូ​យ៉ាង​លំបាក​ក្នុង​ការ​រក្សា​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បើ​ទោះបីជា​ខ្សែបម្រើ​ការពារ​រូប​នេះ គឺជា​កីឡាករ មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​របស់​ក្លិប​នៅ​លី​គ​កំពូល​មួយ​នេះ ពោល​គឺ ៦៥​លាន​អឺ​រ៉ូ នៅ​ក្នុង​ព្រមព្រៀង​ជាមួយ​ក្លិប Bayern Munich យ៉ាងណា​ក៏​ដោយ​។

គួរ​រំលឹក​ថា ក្លិប Fulham បាន​ចុះហត្ថលេខា​លើ​នាំ​យក​ខ្សែបម្រើ​ការពារ Palhinha ពី​ក្លិប Sporting Lisbon នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​រដូវក្តៅ​មុន នៅ​ក្នុង​តម្លៃ ១៧​លាន​ផោន កីឡាក​រូប​នេះ នៅ​សល់​កុងត្រា​រយៈពេល​៤​ឆ្នាំ បូក​រួម​ទាំង​ជម្រើស ១២​ខែ​បន្ថែម​ទៀត​ជាមួយ Fulham ៕ (​ប្រភព​ពី Sky Sports)