ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើតភ្លើងស្នេហ៍រួមភេទគ្នាម្តង​បែក​ធ្លាយ​ ខាង​ប្រុសត្រូវ​ចាប់ខ្លួន​

1 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ យុវវ័យ​ប្រុស​-​ស្រី​១​គូ​បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​គ្នា រហូត​ឈាន​ដល់​ដឹក​ដៃ​គ្នា​ទៅ​ភ្លក់​រសជាតិ​ភ្លើង​ស្នេហ៍​រោលរាល​មួយ​ពេល ក៏​ត្រូវ​ភ្លើង​ស្នេហ៍​នេះ​ត្រូវ​បាន​រលត់​ទៅ​វិញ ក្រោយ​ពី​បែកធ្លាយ​រឿង​ដឹង​ដល់​ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​ដល់​សមត្ថកិច្ច​ចាប់​ខាង​ប្រុស​ចូល​ទ្រុង ។ រឿងរ៉ាវ​ស្នេហា​នេះ ភាគី​ខាង​ប្រុស​មានឈ្មោះ ហ៊​ន់…

ខេត្តព្រៃវែង ៖ យុវវ័យ​ប្រុស​-​ស្រី​១​គូ​បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែមល្ហែម​ជាមួយ​គ្នា រហូត​ឈាន​ដល់​ដឹក​ដៃ​គ្នា​ទៅ​ភ្លក់​រសជាតិ​ភ្លើង​ស្នេហ៍​រោលរាល​មួយ​ពេល ក៏​ត្រូវ​ភ្លើង​ស្នេហ៍​នេះ​ត្រូវ​បាន​រលត់​ទៅ​វិញ ក្រោយ​ពី​បែកធ្លាយ​រឿង​ដឹង​ដល់​ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​ដល់​សមត្ថកិច្ច​ចាប់​ខាង​ប្រុស​ចូល​ទ្រុង ។

រឿងរ៉ាវ​ស្នេហា​នេះ ភាគី​ខាង​ប្រុស​មានឈ្មោះ ហ៊​ន់ ហាក់​ឡី អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​កោង​ទន្លេ​ក្រោម ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ ចំណែក​ខាង​ស្រី​អាយុ​១៣​ឆ្នាំ ជា​សិស្ស ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា យុវជន​យុវតី​ទាំង​២​នាក់​នេះ បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រហូត​ឈាន​ដល់​នាំ​គ្នា​រួម​ភេទ​ទៀត​ផង​។ លុះដល់​មួយ​ខែ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១២ កញ្ញា ២០២៣ នេះ ទើបតែ​បែកធ្លាយ​រឿង​ដឹង​ដល់​ឪពុក​ម្តាយ​ខាង​ស្រី ហើយ​ឪពុក​ខាង​ស្រី​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​មក​កងរាជអាវុធហត្ថ​ស្រុក ហើយ​អាវុធហត្ថ​ស្រុក​ក៏​ចុះ​ទៅ​នាំ​ខ្លួន​ភាគី​ខាង​ប្រុស យក​មក​សួរនាំ​ភ្លាម​ៗ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ភាគី​ខាង​ស្រី​បាន​ឆ្លើយ​សារភាព​ថា រូប​នាង​និង​ឈ្មោះ ហ៊​ន់ ហាក់​ឡី ពិតជា​បាន​រួម​ភេទ​ជាមួយ​គ្នា​ម្តង​មែន តែ​មិន​ស៊ីជម្រៅ ។ ចំណែក​ខាង​ប្រុស​បាន​ឆ្លើយ​ថា រូបគេ​មិន​បាន​ដាក់​ចូល​ទេ គឺ​គេ​គ្រាន់តែ​ប្រើ​ដៃ​លូក​ចូល​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ យុវជន ហ៊​ន់ ហាក់​ឡី ត្រូវ​បាន​កំលាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចាត់ការ​បន្ត ហើយ​គ្រោង​និង​បញ្ជូន​​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​១៤ កញ្ញា នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ