ស្រាយចម្ងល់! រឿងកីឡាករអាហ្សង់ទីនកាន់ដបម្នាក់១ ពេលទៅប្រកួតនៅបូលីវី
បូលីវី ៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ត្រូវបានផ្តល់ដបអុកស៊ីសែនផ្ទាល់ខ្លួនម្នាក់១
បូលីវី ៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ត្រូវបានផ្តល់ដបអុកស៊ីសែនផ្ទាល់ខ្លួនម្នាក់១
បូលីវី ៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ត្រូវបានផ្តល់ដបអុកស៊ីសែនផ្ទាល់ខ្លួនម្នាក់១ ដើម្បីជួយសម្រួលផ្លូវដង្ហើម ពោលគឺនៅមុនពេលការប្រកួតរបស់ពួកគេទល់នឹងក្រុមជម្រើសជាតិបូលីវី នៅក្នុងវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់ CONMEBOL ដែលបានបញ្ចប់ទៅ ដោយក្រុមភ្ញៀវអាហ្សង់ទីនយកឈ្នះលទ្ធផល ៣-០ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
ការប្រកួតនេះ ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Hernando Siles ក្នុងទីក្រុង La Paz ប្រទេសបូលីវី ដែលស្ថិតនៅរយៈកម្ពស់រហូតដល់ ៣,៦៣៧ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ និងជាកីឡដ្ឋានបាល់ទាត់អាជីពមានរយៈកម្ពស់ខ្ពស់បំផុតមួយនៅលើពិភពលោកផងដែរ។ ហេតុនេះហើយ ទើបបានជាកីឡាកររបស់អាហ្សង់ទីនទាំងអស់ ត្រូវបានផ្តល់ដបអុកស៊ីសែនខា្នតតូចផ្ទាល់ខ្លួនម្នាក់១ ការពារផលប៉ះពាល់ដល់រាងកាយ ដែលអាចបណ្តាលឱ្យមានអាការៈវិលមុខ ឈឺក្បាល និងថប់ដង្ហើម ហើយប្រសិនបើធ្ងន់ធ្ងរអាចគំរា.មកំហែងដល់អាយុជីវិតផងដែរ។
ខ្សែបម្រើអាហ្សង់ទីន Alexis Mac Allister របស់ក្រុម Liverpool បានបង្ហោះរូបភាពរបស់គេកំពុងប្រើប្រាស់បំពង់អុកស៊ីសែន អំឡុងពេកនៅទីក្រុង La Paz ខណៈដែលខ្សែការពារ Cristian Romero របស់ក្រុម Tottenham Hotspur ក៏ត្រូវបានថតជាប់កំពុងកាន់បំពងអុកស៊ីសែន នៅពេលដើរចេញពីឡានក្រុងដឹកកីឡាករផងដែរ។ ចំណែកឯប្រធានក្រុម Lionel Messi មិនបានចូលរួមជាមួយក្រុម នៅក្នុងការប្រកួតនេះឡើយ ដោយគេជឿថា អាចមកពីបញ្ហាសុខភាព។
កីឡដ្ឋាននៅក្នុងប្រទេសបូលីវី មិនអាចធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ World Cup មួយរយៈពេលខ្លី បន្ទាប់ពីការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានហាមប្រាមកីឡដ្ឋាន ដែលស្ថិតនៅរយៈកម្ពស់លើសពី ២,៥០០ម៉ែត្រ ដោយសារមានការព្រួយបារម្ភថា បញ្ហាសុខភាពរបស់កីឡាករ និងក្រុមការងារទាំងអស់ ដែលទៅប្រកួតនៅទីនោះ។ ប៉ុន្តែទោះយ៉ាងណា ដែនកំណត់រយៈកម្ពស់នេះ ត្រូវបានដំឡើងរហូតដល់ ៣,០០០ម៉ែត្រ ហើយកីឡដ្ឋាន Hernando Siles ត្រូវបានផ្តល់ការលើកលែងជាពិសេស។
នេះមិនមែនជាលើកទី១នោះទេ សម្រាប់ការប្រកួតធ្វើឡើងនៅប្រទេសបូលីវី ដែលស្ថិតនៅរយៈកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ខណៈដែលភាពចម្រូងចម្រាសខ្លះ បានកើតឡើងរួចទៅហើយ។ ជាក់ស្តែង កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar ធ្លាប់បានរិះគន់ថា គឺជាទង្វើអមនុស្សធម៌ ដែលត្រូវលេងនៅក្នុងប្រទេសបូលីវី បន្ទាប់ពីរូបភាពកីឡាករប្រេស៊ីលទាំងអស់ អង្គុយដាក់អុកស៊ីសែន មុនពេលការប្រកួតជម្រុះ World Cup 2018 ទល់នឹងក្រុមបូលីវី៕ (ប្រភពពី Daily Mail)
ចែករំលែកព័តមាននេះ