ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់​ណាស់​! បុរស​ម្នាក់​រៀប​មង្គលការ​ជាមួយ​គូ​ស្នេហ៍​​មាន​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ​(​វី​ដេ​អូ​)

7 ខែ មុន

នេះ​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ស្ទើរតែ​មិន​អាច​ទទួលយក​បាន​ឡើយ បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​នាំ​គ្នា​រំភើប​ផង លាយឡំ​ជាមួយនឹង​ក្ដី​អាណិត​ផង ក្រោយ​ពេល​ឃើញ​លោក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជាមួយនឹង​គូស្នេហ៍​របស់​ខ្លួន ដោយ​លោក​បាន​និយាយ​​ប្រាប់​ឱ្យ​គ្រប់​គ្នា​ដឹង​បែប​នេះ​ថា

ប្រទេស​ថៃ ៖ នេះ​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ស្ទើរតែ​មិន​អាច​ទទួលយក​បាន​ឡើយ បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​នាំ​គ្នា​រំភើប​ផង លាយឡំ​ជាមួយនឹង​ក្ដី​អាណិត​ផង ក្រោយ​ពេល​ឃើញ​លោក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជាមួយនឹង​គូស្នេហ៍​របស់​ខ្លួន ដោយ​លោក​បាន​និយាយ​ប្រាប់​ឱ្យ​គ្រប់​គ្នា​ដឹង​បែប​នេះ​ថា «​គាត់​នឹង​នៅ​ក្នុង​ការ​ចង​ចាំ​របស់​លោក​ជា​រៀង​រហូត​តទៅ​»​។

ស្រប​ពេល​លឺ​នៅ​សម្ដី​របស់​បុរស​រូប​នោះ​រួច​មក ក៏​បាន​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​អួល​ដើម​.​ក​និយាយ​មិន​ចេញ​គ្រប់​ៗ​គ្នា ខណៈ​ពេល​ប្រទះ​ឃើញ​បុរស​ម្នាក់​នេះ​បាន​រៀបចំ​ពិធី​មង្គលការ​ឱ្យ​មិត្ត​ស្រី​របស់​គាត់​ដែល​កំពុង​តែ​គេង​នៅ​លើ​គ្រែ ដើរ​មិន​រួច អាច​និយាយ​បាន​ថា នាង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជំងឺមហារីក​ហើយ​។ ដោយ​នាំ​គ្នា​បង្ហោះ​រូបថត​ស​ខ្មៅ​ផ្សព្វផ្សាយ​នៅ​ព័ត៌មាន​ដ៏​សោកសៅ​មួយ​នេះ អោយ​គេ​បានឃើញ និង​ដឹងផង​ដែរ​។

បើ​តាម​កូនកំលោះ​រូប​នោះ ក៏​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​លោក​មិន​បាន​គិត​ថា វា​នឹង​លឿន​បែប​នេះនោះ​ទេ ពិតជា​ទទួលយក​ពុំ​បាន​នោះ​ឡើយ​។ វា​នៅ​តែ​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​យើង​ទាំង​២​នាក់​ជា​រៀង​រហូត មក​ដល់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ លោក​តែងតែ​បង្ហោះ​វី​ដេ​អូ​គូស្នេហ៍​របស់​ខ្លួន​ជាប់​ជា​និច្ច​»​។

ក្រោយ​ពេល​ឃើញ​រូបភាព​នឹង​ភ្លាម ក៏​មាន​សារព័ត៌មាន​ជា​ច្រើន​នាំ​គ្នា​ចុះ​យក​ទៅ រួច​ផ្សព្វផ្សាយ​រាយការណ៍​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់​មាន​ពិភព​អន​ឡាញ​មិន​តិច​នោះ​ទេ បាន​នាំ​គ្នា​ស៊ែរ​ចែករំលែក​ត​ៗ​គ្នា បន្ទាប់​ពី​ឃើញ​នៅ​ទឹកភ្នែក​របស់​បុរស​រូប​នោះ និង​មិត្ត​ស្រី​។ ស្រប​ពេល​ដែល​កម្ម​ពិធី​រៀប​ការ កំពុង​តែ​ប្រកប​ទៅ​ដោយ​យ៉ាង​រលូន ភ្លាម​ៗ​នោះ​កូនកំលោះ​ក៏​បាន​និយាយ​ទៀត​ថា «លោក​បាន​បំពេញ​តាម​ការ​សន្យា​របស់​មិត្ត​ស្រី​គាត់​ហើយ​»​។

យ៉ាងណាមិញ យើង​ឃើញ​ថា បុរស​ជនជាតិ​ថៃ​ខាងលើ​រូប​នោះ លោក​បាន​រៀបចំ​ពិធី​មង្គលការ​ឱ្យ​គូស្នេហ៍​យ៉ាង​ស្រស់​ស្អាត ដែល​គូស្នេហ៍​របស់​លោក​មាន​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ បន្ទាប់​ពី​ពួក​គេ​បាន​ទាក់ទង​គ្នា​អស់​រយៈពេល​១៣​ឆ្នាំ ហើយ​សន្យា​ថា នឹង​មើលថែ​គាត់ រហូត​ដល់​ពួក​យើង​បែក​គ្នា នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា​។

បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ស្រាប់តែ​ថ្មី​ៗ​នេះ គេ​ក៏​បានឃើញ​គណនី TikTok មួយ មានឈ្មោះ​ថា «@kittikorn…phu» របស់ Khun Thew បាន​ចេញ​មក​បង្ហោះ​វី​ដេ​អូ និង​និយាយ​អំពី​ព័ត៌មាន​ដ៏​ក្រៀមក្រំ​មួយ​នេះ​។ ដោយ​លោក​បាន​បង្ហោះ​រូបភាព​ក្នុង​ថ្ងៃ​មង្គលការ​របស់​ពួក​គេ ក្នុង​ឈុត​ពណ៌​ស អប​ដោយ​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​សរសេរ​សារ​បញ្ជាក់​ថា «​គាត់​ពិតជា​ស្រឡាញ់ Fat ខ្លាំង​ណាស់​។ ខ្ញុំ​មិន​បាន​គិត​ថា វា​នឹង​លឿន​យ៉ាងនេះ​ទេ​។ វា​នឹង​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់ខ្ញុំ​ជា​និច្ច​»​។ ហើយ​រឿងរ៉ាវ​ដ៏​កម្សត់​ខាងលើ​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​ទទួលមរណភាព​នេះ​គ្រប់​ៗ​គ្នា​ផង​ដែរ​។

សូម​ជំរាប​ផង​ដែរ​ថា នារី​ដែល​កើត​ជំងឺមហារីក​ខាងលើ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​បន្ថែម​ថា នាង​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ហើយ​ក្រុម​គ្រួសារ​របស់​នាង​ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​នៅ​ប្រាសាទ «​ហួយ ចរ​កា​» ស្ថិត​នៅ​ក្នុង​ឃុំ​ព្រះ​ធម្មចេតិយ ស្រុក​មឿង ខេត្ត​នគរធំ និង​បូ​ជាស​.​ពនៅ​វេលា​ម៉ោង​៤​រសៀល ព្រមទាំង​ស្តាប់​ព្រះធម៌​ទេសនា​ម៉ោង​៧​យប់ នៅ​ក្នុង​វត្ត​សាលា​៧ ៕ ដោយ ៖ សុភា ដា​នេ​ត

@kittikorn…phu

เค้าทำตามสัญญาแล้วน่ะ เราแต่งงานกันแล้วน่ะ 13 ปี มันมีค่ามาก สำหรับเรา มันอาจจะเป็นปรารถนาสุดท้าย สัญญาว่า ช่วงสุดท้ายจะดูแลจนกว่าเรสจะจากกันน่ะ 7/9/66 ชายรักชาย ทิวติ๊ก ทิวติ๊กป่วยเป็นอะไร ทิวติ๊กคู่เกย์

♬ ลั่นทม (เพลงประกอบละคร หอมกลิ่นความรัก) (Main) – ค็อกเทล
https://www.tiktok.com/@kittikorn…phu/video/7277825663246093574?is_from_webapp=1&sender_device=pc&web_id=7218866622958110210
@kittikorn…phu

ค่าแห่งความสุข มีราคาต้องจ่าย ้เค้าทำตามความปรารถนาของอ้วน เรื่องที่2แล้วน่ะ #ทิวติ๊ก #ทิวติ๊กคู่เกย์ #ทิวติ๊กป่วยเป็นอะไร #ชายรักชาย

♬ เสียงต้นฉบับ – Nilekiss story – Nilekiss story

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ