ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធ្វើ​លិខិតកោះហៅ​​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​ករណីម្ចាស់ហាងលក់ពេជ្រវេចលុយ​រាប់​លាន​ដុល្លារ​គេចខ្លួន

8 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ម្ចាស់​ហាង​លក់​មាស​ពេជ្រ​បាន​វេច​លុយរាប់​លាន​ដុល្លារ​គេចខ្លួន​បាត់​នោះ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក៏​បាន​ធ្វើ​លិខិត​ជូនដំណឹង​ឱ្យមក​ទទួលយក​ដីកាកោះ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ម្ចាស់​ហាង​លក់​មាស​ពេជ្រ​បាន​វេច​លុយរាប់​លាន​ដុល្លារ​គេចខ្លួន​បាត់​នោះ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក៏​បាន​ធ្វើ​លិខិត​ជូនដំណឹង​ឱ្យមក​ទទួលយក​ដីកាកោះ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ខេត្តបន្ទាយមានជ័យ ។

ដោយ​យោង​តាម​លិខិត​ជូនដំណឹង​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លេខ​៤៤៩ ច​.​រណ​.​ឆ​/២៣ អំពី​ការ​បញ្ជូន​តាម​ការ​ផ្សាយ​ជា​សាធារណៈ សូម​ជូនដំណឹង​ដល់​ឈ្មោះ ថុ​ង រស្មី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហេង មួយ​ឡេ​ង ភេទ​ស្រី (​សញ្ញា​តិ​ខ្មែរ​) មាន​លំនៅ​ដ្ឋា​ន​នៅ​ភូមិ​ក្បាល​ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​សហ​ចុង​ចម្លើយ ដើម្បី​ជៀសវាង​ការ​យឺតយ៉ាវ​ក្នុង​ដំណើរការ​នីតិវិធី​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​សម្រេច​ធ្វើការ​បញ្ជូន​តាម​ការ​ផ្សាយ​ជា​សាធារណៈ ។

ចាប់ពី​ថ្ងៃ​ចេញ​លិខិត​ជូនដំណឹង​អំពី​ការ​បញ្ជូន​តាម​ការ​ផ្សាយ​ជា​សាធារណៈ​នេះ​តទៅ សូម​សហ​ចុង​ចម្លើយ​ឈ្មោះ ថុ​ង រស្មី និង​ប្រពន្ធ​ឈ្មោះ​ហេង មួយ​ឡេ​ង មក​ទទួលយក​ដិ​ការ​កោះ​និង​កំណត់​ហេតុ​ស្តី​ពី​នីតិវិធី ត្រៀម​សម្រាប់​ការ​ទាញ​ហេតុ​លើក​ទី​១​នៅ​ការិយាល័យ​ក្រឡា​ក្រឡាបញ្ជី​(​អក្សរ​(​ធ​)​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ រៀង​រាល់​ម៉ោង​ធ្វើការ​និង​ចូលរួម​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញហេតុផល​លើក​ទី​២​ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​វេលា​ម៉ោង​៨ និង​៣០​នាទី​ពេល​ព្រឹក នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

គួរ​រំលឹក​ថា ក្រោយ​ម្ចាស់​ហាង​លក់​មាស​ពេជ្រ​វេរ​លុយ​យីហោ ថុ​ង រស្មី មនោ​រម្យ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​វេច​លុយ​រត់​បាន​បិទទ្វារ​ហាង​ចោល​រាប់​ខែ ក្រោយ​ម្ចាស់បំណុល​ជា​ច្រើន​រយ​នាក់​បាន​តវ៉ា​ជា​ច្រើន​ដង តែ​គ្មាន​លទ្ធផល ។ ហើយ​ថ្មី​ៗ​នេះ មាន​មេធាវី​បាន​ចេញ​មុខ​ដោះស្រាយ​តែ​គ្មាន​ប្រសិទ្ធ​ភាព​ហើយ​ពេល​សាលាដំបូង​ខេត្ត​បាន​ជូនដំណឹង​មក​ទទួលយក​ដីកា ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ