ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​អង់គ្លេស​ព្រមា.ន​រុស្ស៊ី​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា​មិន​ត្រូវ​ទិញ​អាវុធ​ពី​កូរ៉េ​ខាង​ជើង​ទេ

1 ឆ្នាំ មុន

អស់​ពី​ព្រមាន​កូរ៉េ​ខាង​ជើង​ថា​ប្រយ័ត្ន​ទទួល​រង​ផល​វិបាក​ធ្ងន់​ធ្ងរ​បើ​ហ៊ាន​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី ឥឡូវ​នេះ ប្រទេស​អាមេរិក​ និង​អង់គ្លេស​ងាក​ទៅ​ព្រមាន​រុស្ស៊ី​វិញ​ម្ដង​ថា​ប្រយ័ត្ន​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​បើ​ហ៊ាន​ទិញ​អាវុធ​ពី​កូរ៉េ​ខាង​ជើង​។ សេចក្ដី​ព្រមាន​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​ជួប​គ្នា​នៅ​ទីក្រុង​វ៉្លាឌីវ៉ូស្តុក (Vladivostok)​។ នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ភាគ​ទាំង​សង​ខាង​ជជែក​គ្នា​​ពេញ​​អង្គ​ប្រជុំ​ អម​ដោយ​ការ​សក​សម្ដី​គ្នា​យ៉ាង​ល្វីង​ជូរ​ចត់​។​…

អស់​ពី​ព្រមាន​កូរ៉េ​ខាង​ជើង​ថា​ប្រយ័ត្ន​ទទួល​រង​ផល​វិបាក​ធ្ងន់​ធ្ងរ​បើ​ហ៊ាន​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី ឥឡូវ​នេះ ប្រទេស​អាមេរិក​ និង​អង់គ្លេស​ងាក​ទៅ​ព្រមាន​រុស្ស៊ី​វិញ​ម្ដង​ថា​ប្រយ័ត្ន​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​បើ​ហ៊ាន​ទិញ​អាវុធ​ពី​កូរ៉េ​ខាង​ជើង​។ សេចក្ដី​ព្រមាន​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​ជួប​គ្នា​នៅ​ទីក្រុង​វ៉្លាឌីវ៉ូស្តុក (Vladivostok)​។ នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ភាគ​ទាំង​សង​ខាង​ជជែក​គ្នា​​ពេញ​​អង្គ​ប្រជុំ​ អម​ដោយ​ការ​សក​សម្ដី​គ្នា​យ៉ាង​ល្វីង​ជូរ​ចត់​។​

ឯក​​អគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ថា​ប្រទេស​រុស្ស៊ី​ជា​អ្នក​ផ្ដួច​ផ្ដើម​ការ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចំ​ពេល​​ដែល​លោក​គីមជុងអ៊ុន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដើម្បី​ជួប​លោក​ពូទីន​។ ​ឯក​អគ្គ​រាជ​ទូត​រូប​នេះ​យល់​ថា​មាន​ភស្តុតាង​ជាក់​ស្ដែង​ដែល​មិន​អាច​ប្រកែក​បាន​​ដែល​​បង្ហាញ​ថា​មាន​ការ​ចរ​ចា​គ្នា​យ៉ាង​ផុល​ផុស​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ធំ​ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​​លក់​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

​ឯក​អគ្គរាជ​ទូត​រូប​នេះ​សូម​ជំរុញ​ឱ្យ​​រដ្ឋ​ជា​សមាជិក​ទាំង​អស់​​​រម្លឹក​​ប្រទេស​រុស្ស៊ី​ថា​ត្រូវ​តែ​គោរព​ទៅ​តាម​កាតព្វ​កិច្ច​របស់​ខ្លួន​ដែល​ធ្លាប់​សន្យា​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​។ រដ្ឋ​ជា​សមាជិក​ត្រូវ​និយាយ​រម្លឹក​​ប្រទេស​រុស្ស៊ី​ថា​ការ​ទិញ​អាវុធ​នេះ​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ការ​​​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង​​។ ​​រុស្ស៊ី​ខ្លួន​ឯង​​​ជា​ភាគី​ហត្ថលេខី​ម្នាក់​​​នៅ​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ អ្នក​តំណាង​ប្រទេស​រុស្ស៊ី​បាន​និយាយ​រិះ​គន់​បក​ទៅ​​ប្រទេស​អាមេរិក​​វិញ​ថា​អាមេរិក​ជា​អ្នក​ផ្ដល់​គ្រាប់​បែក​ចង្កោម​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​។​ ​ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ​ថ្លែង​​ថា​ការ​សម្រេច​ចិត្ត​ផ្ដល់​គ្រាប់​បែក​ប្រភេទ​នេះ​ជា​គំនិត​ឥត​វិចារណ​ញាណ​។ វ៉ាស៊ីនតោន និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​​​ខ្លាំង​នៅ​ពេល​ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ពង្រីក​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ផ្នែក​យោធា​។ ម៉្យា​ងទៀត​ ប្រទេស​ទាំង​២​សុទ្ធ​តែ​មាន​អាវុធ​នុយក្លេអ៊ែរ​​ដូច​គ្នា​។​

​នេះ​ជា​ជំនួប​​កំពូល​លើក​ទី​២​រវាង​លោក​គីម និង​លោក​ពូទីន​។ ប្រទេស​ទាំង​២​បាន​និយាយ​បដិសេធ​ជា​ហូរហែ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​ពាក់​ព័ន្ធ​នឹង​​​ការ​ទិញ​អាវុធ​​។ ទន្ទឹម​នឹង​ការ​សង្ស័យ និង​ព្រួយ​បារម្ភ​អំពី​រឿង​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​, រដ្ឋាភិបាល​របស់​លោក​បៃដិន​​ក៏​ត្រៀម​អនុម័ត​ផ្ដល់​​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ អម​ជា​មួយ​ការ​ផ្ដល់​គ្រាប់​បែក​ចង្កោម​។ ដូច្នេះ រដ្ឋាភិបាល​ទី​ក្រុង​កៀវ​​អាច​វាយ​លុក​ទ្រង់​ទ្រាយ​ធំ និង​បង្ក​ការ​ខូច​ខាត​គួរ​ឱ្យ​កត់​សម្គាល់​​ទៅ​លើ​​​កង​ទ័ព​រុស្ស៊ី​​៕​

ប្រភព៖ TV World
https://tvpworld.com/72679292/us-uk-warn-russia-at-unsc-meeting-over-arms-deal-with-north-korea

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ