ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកគ្រូ អ្នកគ្រូ ​និង​សិស្សវិទ្យាល័យ ហ៊ុន សែន វាល​រេញ បំផុស​ចលនា​ផ្នែក​វិស័យ​កសិកម្ម​ក្នុង​សហគមន៍

7 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ បំ​ណិ​ន​ចិញ្ចឹម ដាំ​បន្លែ​សុ​វត្ថិ​ភាព​របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន

​ខេត្តព្រះសីហនុ ៖ បំ​ណិ​ន​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​សុ​វត្ថិ​ភាព​របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន វាល​រេញ ស្ថិត​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បំផុស​ចលនា​ផ្នែក​វិស័យ​កសិកម្ម​ក្នុង​សហគមន៍​។

លោក​ងៀ​ម ស៊ី​ដា​រា នាយក​វិទ្យាល័យ ហ៊ិ​ន សែន វាល​រេញ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា
សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ​បាន​អនុវត្ត​បំ​ណិ​ន​មាន ៣ ចំណុច
-​ទី​១​គឺ​ការ​ដាំ​បន្លែ
-​ទី ២ ចិញ្ចឹម​ត្រី
-​ទី ៣ ចិញ្ចឹមសត្វ​កង្កែប ។

លោកនាយកបានបន្ត​ថា បំ​ណិ​ន​ទាំង​អស់នេះ​ សាលា​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ចំនួន​ពីរ គឺ​សាកលវិទ្យាល័យ​ភូមិ​ន្ច​កសិកម្ម និង​សាកលវិទ្យាល័យ​ត្បូងឃ្មុំ ។

មុន​ដំណើរការ​ដាំ​បន្លែ​នេះ​លោកគ្រូ​ក៏​ដូច​ជា​សិស្សានុសិស្ស បាន​ចុះ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ​ទាំង​ពីរ​នេះ ដើម្បី​ជា​មូលដ្ឋាន​យក​មក​អនុវត្ត​បំ​ណិ​ន​នេះ​។

បំ​ណិ​ន​នេះ​គឺ​មានការ​គាំទ្រ​ពី​ធនាគារពិភពលោក ហើយ​ក៏​ដូច​ជា​ក្រសួង​អប់រំ ដែល​បានការ​អនុវត្ត​សាលា​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សម្រាប់​បំ​ណិ​ត​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ​នេះ មក​ដល់​ពេល​នេះ​គឺថា​សិស្សានុសិស្ស​បាន​អនុវត្ត​ហើយ ហើយ​ចាប់ពី​ការ​អនុវត្ត​បាន​ជិត​១​ឆ្នាំ​មកនេះ ឃើញ​ថា​ការ​ដាំ​បន្លែ​នេះ រក​ចំណូល សម្រាប់​យក​ផ្គត់ផ្គង់​ដល់​សិស្ស​និង​សិស្ស​សិក្សា​រៀនសូត្រ​ហើយ​ឱ្យ​គាត់​មានចំណេះ​ដឹង​និង​ស្រឡាញ់​ដល់​វិស័យ​កសិកម្ម របស់​យើង​។

​សម្រាប់​ថ្ងៃ​អនាគត​មន្ត​ទៅ​មុខ​ទៀត​ឃើញ​ថា​បន្ត​ការ​អនុវត្ត​បំ​ណិ​ន ការ​ដាំ​បន្លែ​ចិញ្ចឹម​ត្រី​កង្កែប នឹង​រីក​រាល​ដល់​ភូមិ​មួយ​ចំនួន​ដល់​កន្លែង​របស់​ពួក​គាត់​រស់នៅ និង​ពង្រីង​ដល់​សិស្សានុសិស្ស​ដទៃ​ទៀត​ផង​ដែរ ។

​សម្រាប់​ប្រាក់​ចំណូល​ឃើញ​ថា ​សិស្សានុសិស្ស​ទទួល​បាន​អត្ថប្រយោជន៍​របស់​គាត់​សម្រាប់​ផ្គត់ផ្គង់​ការ​រៀនសូត្រ និង​បាន​ចំណេះដឹង​ផ្នែក​វិស័យ​កសិកម្ម​នេះ ។

សម្រាប់​ការ​ប្រមូល​ផល​បាន​មក​ពី​ការ​លក់ដូរ​រាប់​ពី​រយៈពេល​ចាប់ផ្ដើម​ជិត​មួយ​ឆ្នាំ​មកនេះ គឺ​សិស្ស​បាន​ដាក់​លក់ដូរ​បាន​បី​ដង​មក​ហើយ គឺ​លក់​នៅ​មុខ​សាលារៀន​តែ​ម្ដង​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​គណៈ​គ្រប់គ្រង​សាលា បាន​ថ្លៃ​ង​អំណរ​គុណ​ដល់​លោកគ្រូ អ្នកគ្រូ​និង​សប្បុរសជន​ទាំងអស់ រួម​ទាំង​មាតាបិតា​អាណាព្យាបាល​សិស្ស ទាំងអស់​ដែល​បាន​គាំទ្រ​ជួយ​ទិញ​បន្លែ​ពីសា​លា ដែល​នេះ​គឺជា​ការ​លើកទឹកចិត្ត​មួយ​ឲ្យ​សិស្សានុសិស្ស កាន់តែ​ប្រឹងប្រែង​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ