ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ដោយសារ​ពិបាក​រក​លុយ​សងបំណុល ប្រជាពលរដ្ឋ​ខ្លះ​បាន​ខ្ចី​បំណុល​មួយ​ទៅ​ដោះបំណុល មួយទៀត ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​អោយ​ពួក​គេ​រឹតតែ​ពិបាក ថែម​ទៀត ក្នុង​ការ​រំដោះខ្លួន​ចេញពី​បំណុល ។ គេ​បានដឹង​ថា បំណុល​ពលរដ្ឋ​បាន​កើនឡើង…

ដោយសារ​ពិបាក​រក​លុយ​សងបំណុល ប្រជាពលរដ្ឋ​ខ្លះ​បាន​ខ្ចី​បំណុល​មួយ​ទៅ​ដោះបំណុល មួយទៀត ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​អោយ​ពួក​គេ​រឹតតែ​ពិបាក ថែម​ទៀត ក្នុង​ការ​រំដោះខ្លួន​ចេញពី​បំណុល ។ គេ​បានដឹង​ថា បំណុល​ពលរដ្ឋ​បាន​កើនឡើង ។ ជា​ពិសេស​ពលរដ្ឋ​ជា​ច្រើន​បាន​កំពុង លំបាក​រក​ចំណូល ដើម្បី​សងបំណុល​ដោយសារ​បំណុល​លើស​ពី​ចំណូល​ដែល​ខ្លួន​រកបាន ។

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សង្គម​ស៊ី​វិល ដែល​ធ្វើ​ឡើង​នៅ​ក្នុង​គោលដៅ ខេត្តកំពង់ស្ពឺ បាន​រក​ឃើញ​ថា អ្នក​ខ្ចីប្រាក់​ភាគច្រើន គឺ​ជាប់ជំពាក់​បំណុល​ច្រើន​លើសលប់ ដោយ​អ្នក​ខ្ចីប្រាក់​ជាង​២/៣ «​យល់​ស្រប​ទាំងស្រុង​» ឬ​«​យល់​ស្រប​»​ថា គ្រួសារ​របស់​ពួក​គេ​ជំពាក់​បំណុល​ច្រើន​ពេក ហើយ​អ្នក​ខ្ចី​ជាង​២៧% កំពុង​ចំណាយ​ប្រាក់​ចំណូល​របស់​ពួក​គេ​ជាង ៧០% លើ​ការ​បង់​សងបំណុល ជា​រៀង​រាល់​ខែ ។ ស្រប​ពេល​ទំនិញ​ឡើងថ្លៃ ការ​រក​ប្រាក់​មានការ​លំបាក​ពលរដ្ឋ​មួយ​ចំនួន​បាន​ត្អូញ​ពី​ផល​លំបាក​ក្នុង​ការ​រក​ប្រាក់​ដោះបំណុល ។ បំណុល​ដែល​ពលរដ្ឋ​ជំពាក់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ហាក់​កំពុង​ក្លាយជា​បញ្ហា​សង្គម​មួយ ។

លោក ម៉ា​នី ពលរដ្ឋ​ម្នាក់​នៅ​ភ្នំពេញ ជា​អ្នក​ជាប់បំណុល​ធនាគារ​បាន​និយាយ​ថា លោក​ជាប់ បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ពីរ ដែល​ក្នុង​មួយ​ខែ​ៗ លោក​ត្រូវ​រក​ថវិកា​ជាង​៦០០​ដុល្លារ បង់​ឱ្យ​ធនា​ការ​គេ ។ «​ខ្ញុំ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​ចំនួន​៥​ម៉ឺន​ដុល្លារ​ទិញ​ផ្ទះ​ទុក​លក់​យកចំណេញ ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១៩ មក ផ្ទះ​នោះ​លក់​មិន​ចេញ​ឡើយ ធ្វើ​ឱ្យ​ខ្ញុំ​មានការ​លំបាក​ជា​ខ្លាំង​នៅ​ក្នុង​ការ​រក​ប្រាក់​បង់​ធនាគារ ។ ខែ​ខ្លះ​ខ្ញុំ​បាន​ពន្យា​ពេល​បង់​ធនាគារ ខាង​ធនាគារ​គេ ពន្យា​ពេល​ឱ្យ​តែ​គេ​គិតការ​ប្រាក់​រហូត​មិន​លើកលែង​ឡើយ » ។

នៅ​ពេល​ពលរដ្ឋ​មួយ​ចំនួន​ចេះ​តែ​ស្វែង​ជំនួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ ពិសេស​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដូច​ជា ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ជាដើម​នោះ ។ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​ទ​ទួ​ច សូម​ឱ្យ​ពលរដ្ឋ​ដែល​ជាប់បំណុល គេ​ហើយ​កុំ​បង្កើត បំណុល​ថ្មី​ឱ្យ​សោះ ។ ជា​ពិសេស​ជៀសវាង​ការ​ខ្ចីប្រាក់​ពី​កន្លែង​មួយ​ទៅ​សង​កន្លែង​មួយ និង​ត្រូវ​ជៀសវាង​ជា​ដាច់ខាត​ការ​ខ្ចីបុល​ក្រៅផ្លូវការ កន្លែង​ផ្តល់​ប្រាក់​កម្ចី​គ្មាន​ច្បាប់​អនុញ្ញាត​នោះ ។ ការ​ខ្ចី​បំណុល​មួយ ដើម្បី​ដោះបំណុល​មួយទៀត​នោះ មិនមែន​ជា​ជម្រើស​ដ៏​ល្អ​ទេ ។ ប៉ុន្តែ​វា នឹង​ធ្វើ​អោយ​ប​បងប្អូន​កាន់តែ​ពិបាក​រំដោះខ្លួន​ចេញពី​បំណុល ។

អ្នកជំនាញ​លើក​ឡើង​ថា មុន​នឹង​បង្កើត​បំណុល ត្រូវ​គិត​ឱ្យ​ច្បាស់​ហើយ​វាយតម្លៃ​ខ្លួន ឯង​ថា​ពិត ជា​អាច​សង​គេ​បាន​វិញ​បាន​ឬ​អត់ ។ ម្យ៉ាងវិញទៀត​គេ​គួរតែ​ឱ្យ​តម្លៃ​លើ​ការ​សន្សំ ឬ​ការ​វិនិយោគ ដើម្បី​ផ្តល់​ផល​ចំណេញ ជាង​ការ​ទៅ​បង្កើត​បំណុល​មិន​ចេះ​មិន​ចេះ​ហើយ នឹង​អាច​នាំ​ឈាន​ដល់​វិបត្តិ​នោះ​ទេ ៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ