ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្ត សុំ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ត្រួតពិនិត្យ​សារធាតុ​ញៀ​.​ន​ចំពោះ​អ្នកបើកបរ

8 ខែ មុន
  • បន្ទាយមានជ័យ

លោក​អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ត្រួតពិនិត្យ​សារធាតុ​ញៀ​.​ន​ចំពោះ​អ្នកបើកបរ ដើម្បី​ទប់ស្កាត់​ករណី​

ខេត្តបន្ទាយមានជ័យ ៖ លោក​អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ត្រួតពិនិត្យ​សារធាតុ​ញៀ​.​ន​ចំពោះ​អ្នកបើកបរ ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើង ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កាល​ថ្មី​ៗ​នេះ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា រយៈពេល​កន្លង​មកនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ដោយសារ​កត្តា​គ្រឿង​ស្រវឹង និង​គ្រឿ​.​ង​ញៀ​.​ន ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង ដោយសារ​អ្នកបើកបរ​ដាច់​យប់ និង​បាន​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់ និង​រង​ការ​ខូចខាត​ទ្រព្យ​ប្រជាពលរដ្ឋ និង​រដ្ឋ ដោយសារ​រថយន្ត​បុ​.​ក​ពារ​ធ្វើ​ឱ្យ​រង​ការ​ខូចខាត​។

លោក​បាន​បញ្ជាក់​ថា ជា​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត សុំ​ឱ្យ​មន្ត្រី និង​កម្លាំង​ជំនាញ ត្រូវ​ទប់ស្កាត់ និង​ការពារ​មិន​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង ដោយ​មន្ត្រី​ជំនាញ​ត្រូវ​ត្រួតពិនិត្យ​សារធាតុ​ញៀ​.​ន​ទៅ​លើ​អ្នកបើកបរ​រថយន្ត​តាម​ដងផ្លូវ បើសិនជា​រក​ឃើញ ត្រូវ​មាន​វិធានការ​ចំពោះ​ច្បាប់ ព្រោះ​អ្នកបើកបរ​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​បង្ក​គ្រោះ​គ្រប់ពេល​ដល់​អ្នក​រួម​ដំណើរ​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន ក៏​បាន​ផ្តាំផ្ញើ​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន មុន​នឹង​រើស​អ្នកបើកបរ ត្រូវ​ស៊ើប​មើល​ប្រវត្តិ ឬ​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន​ជា​មុន​សិន ចាំ​ទទួល បើសិន​អ្នកបើកបរ​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​នោះ នៅ​ពេល​បើកបរ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ​មិន​ខាន​។ ហើយ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ទទួល​និង​អ្នកបើកបរ កុំ​អាង​បុ​.​ក​គេ​ស្លា​.​ប់​ហើយ រត់គេច​ខ្លួន ត្រូវ​ពង្រឹង​ទប់ស្កាត់​ឱ្យ​បាន ចំពោះ​អ្នកបើកបរ​មាន​សារធាតុ​ញៀ​.​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ