ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pogba ត្រូវ​ព្យួរ​សកម្មភាព​បាល់ទាត់​បណ្តោះអាសន្ន ក្រោយ​តេស្ត​វិជ្ជមាន​សារធាតុ​ហាមឃាត់

1 ឆ្នាំ មុន

អ៊ី​តា​លី ៖ ខ្សែបម្រើ Paul Pogba របស់​ក្រុម​សេះបង្កង់ Juventus ត្រូវ​ព្យួរ​សកម្មភាព​ប្រកួត​លើ​ទីលាន​ជា​

អ៊ី​តា​លី ៖ ខ្សែបម្រើ Paul Pogba របស់​ក្រុម​សេះបង្កង់ Juventus ត្រូវ​ព្យួរ​សកម្មភាព​ប្រកួត​លើ​ទីលាន​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន​សារធាតុ​ហាមឃាត់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

តុលាការជាតិ​ប្រឆាំង​គ្រឿងញៀ.ន​របស់​ប្រទេស​អ៊ី​តា​លី ដែល​ហៅ​ការ​ថា Nado កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​អះអាង​ថា Paul Pogba ត្រូវ​បាន​ព្យួរ​សកម្មភាព​លើ​ទីលាន​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ការ​ធ្វើតេស្ត​រក​ឃើញ​សារធាតុ​មហា​ឃាត់​ដោយ​ចៃដន្យ បន្ទាប់​ពី​ការ​ប្រកួត​របស់ Juventus យកឈ្នះ​លើ​ក្រុម Udinese លទ្ធផល ៣-០ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ ខណៈ​កីឡាករ​រូប​នេះ ស្ថិត​នៅ​កៅអី​បម្រុង មិន​ត្រូវ​បាន​ប្តូរ​ចូល​នោះ​ទេ​។

ការ​ធ្វើតេស្ត​បាន​បង្ហាញ​អំពី​ការ​កើនឡើង​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​របស់​កីឡាករ​រូប​នេះ ដែល​ជា​អរ​ម៉ូ​ន​ជួយ​បង្កើន​ការ​អភិវឌ្ឍ​កម្លាំង​សាច់ដុំ​របស់​អត្ត​ព​លិ​ក​។ ខ្សែបម្រើ​បារាំង​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​៣០​ឆ្នាំ​រូប​នេះ មាន​ពេល​៣​ថ្ងៃ ដើម្បី​ធ្វើតេស្ត​សម្រាប់​ភស្តុ​តាង​វិភាគ​ប្រឆាំង​នឹង​លទ្ធផល​នេះ​។

ប្រសិនបើ Pogba ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​ពី​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ពិតប្រាកដ​មែន ម្ចាស់​ជើងឯក World Cup ឆ្នាំ ២០១៨ រូប​នេះ អាច​នឹង​ត្រូវ​ព្យួរ​សកម្មភាព​បាល់ទាត់​ចន្លោះ​ពី ២ ទៅ ៤ ឆ្នាំ​។

ខ្សែបម្រើ​ឆ្នើម Paul Pogba បាន​ខកខាន​ភាគច្រើន នៃ​ការ​ប្រកួត កាលពី​រដូវ​កាល​មុន​ដោយសារ​បញ្ហា​របួស​ជង្គង់ និង​សរសៃពួរ ហើយ​ក៏​ត្រូវ​បាន អវត្តមាន​ពី​ការ​ប្រកួត​របស់​មាន់គក​បារាំង នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា ដោយសារ​ការ​វះកាត់​ជង្គង់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្លិប Juventus មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ទេ រហូត​មក​ដល់​ពេល​នេះ ជុំវិញ​បញ្ហា​ចម្រូងចម្រាស​ចុង​ក្រោយ​ជុំវិញ ខ្សែបម្រើ​កម្ពស់ ១,៩១​ម៉ែត្រ​រូប​នេះ​៕ (​ប្រភព​ពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ